抖阴社区

???????

218 8 0
                                    

ស្នេហានេះខ្ញុំជាជនទីបី
ភាគទី04
....
ក្រឡេកបែរមកមើលអ្នកដែលនៅមានស្មារតីឯណេះវិញ ក្រោយដឹងថាម៉ាខេឡានាងដេកលង់លក់ហើយ គេក៏នៅដេកអោបនាងជាប់ណែនដដែល ដៃក៏នៅតែទម្លាក់ទៅអង្អែលប៉ះផ្ទៃពោះនាងថើរៗ រួចទើបមានស្នាមញញឹមញ៉ោចឡើង។
  "ពេលណាទើបចេញមករកប៉ាកូន? ប៉ាចង់ចួបកូន ប៉ាធ្វើគ្រប់យ៉ាងដើម្បីកូនណា៎" លូហ្ស៊ីងពោលនិយាយតែម្នាក់ឯង មុននឹងពន្លឺភ្លើងបាចសាចនៅខាងក្រៅ នាំចិត្តឲ្យគេងាកបែរទៅមើលភ្លាម។
  "កាំជ្រួច?" គេឧទានឡើងដោយសំឡេងស្រាលស្រទន់ ហាក់បីដូចជាភ្លើងនឹងសំឡេងខ្លាំងៗនៃវាជារឿងអនុស្សាវរីយ៍មួយដែលគេមិនអាចខឹងសម្បារបាន។
    រាងកាយមាំទាំទម្លាក់ជើងអង្គុយលើពូកទន់ៗ ក្រសែភ្នែកចោលសំឡឹងមើលទៅអ្នកដែលដេកលង់លក់នៅលើពូក ទាំងលើខ្លួនមានតែអាវសឺមីរបស់គេបិទបាំងខ្លួនប៉ុណ្ណោះ។ លូហ្ស៊ីងបែរមុខ នាំខ្លួន ចេញមកឈរនៅសួនខាងក្រៅផេនហោស៍ ដែលវាមានដាំផ្កាមួយចំនួននៅទីនោះ។
  "លីលីស អ័រគីដេ វ៉ាយ៍រ៉ូស"
    ប្រភេទផ្កាទាំងបីនេះជាប្រភេទផ្កាដែលលូហ្ស៊ីងដាំមិនដែលរំលងសោះ ហើយវាក៏ត្រូវម៉ាខេឡាមើលថែយ៉ាងល្អ ត្បិតនាងមើលទៅស្រឡាញ់ផ្កាដែរ ដូច្នេះទម្រាំតែសួនដែលគេដាំទុកឲ្យនាងទៀត នាងម្ដេចនឹងអាចបដិសេធបាន?
    ផូង!ផូង៎
    សំឡេងកាំជ្រួច លាន់បន្លឺឡើងខ្លាំង មិនត្រឹមតែនៅជាន់ផេនហោស៍លើបង្អស់ទេ សូម្បីតែបន្ទប់វីអាយភីនៅខាងក្រោមក៏លឺដែរ។ ដៃស្រឡូនដែលកាន់ឯកសារការទូតមើលក៏ទម្លាក់ចុះ ព្រោះមានរឿងផ្សេងមកទាក់ទាញអារម្មណ៍ខ្លួន។
    ក្លារ៉ានៅអង្គុយទ្រឹងសំឡឹងមើលទៅផ្ទៃមេឃខាងក្រៅបន្តិច ដូចជាប្រុងប្រៀបចំមើល គ្រាន់តែកាំជ្រួចបន្ទាប់បាញ់ឡើងក្ឌាំង នាងក៏ប្រញាប់រួសរ៉ាន់ទាញអាវចាក់ដៃវែងពណ៌ស៊ីលាបមកច្រក ដើរទៅមាត់បង្អួចបំណងចង់មើលវា តែគួរឲ្យខឹង ព្រោះបង្អួចនាងមើលមិនឃើញ ត្បិតវានៅរៀងចំហៀងអាគារបន្តិច ហើយកាំជ្រួច គេក៏បាញ់វានៅខាងមុខ។
    ប៉ុណ្ណឹងក្លារ៉ានាងមិនបានចុះចាញ់ទេ នាងប្រញាប់ប្រញាល់ចេញទៅភ្លាមៗ សម្ដៅទៅកាន់រានហាលDeluxeដែលជាន់នីមួយៗមាន ហើយមកដល់ក៏ឃើញថាមិនមាននរណាម្នាក់ចេញមកសោះ មានតែនាងម្នាក់ឯងប៉ុណ្ណោះ។
  "ហេតុអីក៏គ្មាននរណាចូលចិត្តកាំជ្រួច? វាស្អាតណាស់" ក្លារ៉ារអ៊ូង៉ូវៗចេញមក ទាំងក្នុងចិត្តសប្បាយមិនតិច ត្បិតនាងនឹងបានមើលកាំជ្រួចដោយស្ងប់សុខ មិនមាននរណារំខាន។
    ផាំង! គ្រឹមៗ
  "ស្អាតណាស់ ស្អាតបំផុត"
  (ស្អាតដូចជាគ្រានោះអ៊ីចឹង)
    ក្លារ៉ាដែលកំពុងតែឈរញញឹមទទួលយកអារម្មណ៍ស្ងប់សុខ ពេលនេះក៏មានមនុស្សម្នាក់ចូលមកឆាឆៅលូកលាន់ ដោយគេសួរនូវសំនួរមួយល្បះ ដែលគ្រាន់តែស្ដាប់ នាងក៏ស្គាល់ច្បាស់ណាស់ថាជានរណា។
  "លោកមិនទាន់គេងទេ?"
  "នាងក៏នៅមិនទាន់ដេក" រាងកាយមាំខ្ពស់ដើរក្រពាត់ដៃទៅក្រោយ ខណៈជំហានឈានចូលទៅរកនាងយឺតៗ រហូតទាល់តែបានឈរទល់មុខ។ កែវភ្នែកទាំងពីរ បាញ់ត្រសងរកគ្នា មុននឹងម្នាក់ៗងាកចេញរៀងខ្លួន ហាមឃាត់ខ្លួនឯងដូចជាខសន្យាដែលធ្លាប់បានព្រមព្រៀងគ្នាទុក។

??????????????????????Where stories live. Discover now