ពូនេះដូចជាដឹងពីពូហ្ស៊ីងច្រើនដល់ហើយ ហុហុ នរណាគេហ្នឹង?
—
រឿង៖ ស្នេហានេះ ខ្ញុំជាជនទីបី
ភាគទី06"និយាយអ៊ីចឹងលោកគ្រូ ថ្ងៃនេះរសៀលសឹមពួកយើងសមាធិបានទេ?"
"ហេតុអី?" អឺហ្វាន់សួរបកទៅកាន់កូនសិស្សវិញទាំងឆ្ងល់តិចតួចដែរ។
"គាប់ចួនអី ខ្ញុំជាប់សន្យាជាមួយអូនជូ ថាជូននាងទៅទិញរ៉ូបទុកស្លៀកថ្ងៃមង្គលខ្ញុំ អ៊ីចឹងចង់ជូនអូនទៅឲ្យហើយ ខ្លាចរវល់ហើយកៀកថ្ងៃជូនគេទៅមិនបាន"
"ណោះ! ម្ចាស់ខ្លួនមកដល់ល្មម" ម៉ាខេឡានិយាយមិនទាន់ចប់ផង នាងច្រម៉ក់ដែលជាប្រធានបទក៏ដើរចេញមក ជូអឺតុបតែងខ្លួនយ៉ាងស្រស់ស្អាត កៀបដង្កៀបសក់ពណ៌ភីងៗស្អាតដល់ចាសទុំខ្នាញ់។
"កូនអ្នកណាហ្នឹងស្អាតម៉េស?" អឺឈីងចូលមកជិតកូន រួចក៏ទម្លាក់ខ្លួនចុះ លរថើបថ្ពាល់កូនតិចៗ។
"កូនប៉ាខេន ហិ"
"អូហ៍ តែប៉ុណ្ណេះអស់ល្អនឹងគ្នាបាត់ហើយ" អឺឈីងពុតធ្វើជាង៉ក់ងរដាក់កូន តែវិនាទីបន្ទាប់ថ្ពាល់នាងក៏ត្រូវបបូរមាត់ទន់ៗរបស់ជូអឺថើបខ្សឺតៗសឹងតែចង់ដាច់ដង្ហើមអ្នកថើបទៅហើយ។
"បានហើយ មិនបាច់មកថើបបោកម៉ាក់ទេ"
"មានបោកណាស់ គេថើបឡាញ់តើ"
"ចុះឡាញ់ម៉ាក់ប៉ិនណា?"
"ឡាញ់ប៉ិនភាពអត់មានស្នេហារបស់អ៊ំហ្វាន់"
"នែ នេះលេងរាលដាលផងនាងច្រម៉ក់" លឺតែមានឈ្មោះខ្លួនភ្លាម អឺហ្វាន់ក៏លូកមាត់ភ្លែត។
"មកពីអ៊ំនៅជិតពេល ចឹងពេលចង់ដុតម៉ាក់ក៏រាលដល់អ៊ំចឹងទៅ"
"ឈ្លើយ"
"ឈ្លើយ តែស្អាត ខិខិ" ជូអឺញ៉ោះអ៊ំប្រុសអស់ចិត្ត នាងក៏រត់ត្រុយទៅឈរពីក្រោយខ្នងម៉ាខេឡាវិញ នាងលូកដៃអោបជុំចង្កេះអ្នកមីង រួចបើកភ្នែកភ្លឹសៗដើរតួជាក្មេងកំសត់។
"យើងខូចចឹង ម៉ាក់មីងជួយអត់បានទេណា៎"
"ចុះពូហ្ស៊ីងរាងប៉ុណ្ណាណី ម៉េចក៏មិនជួយអូនផង?" ម្ដងនេះសង្គ្រាមរាលមកដល់លូហ្ស៊ីងដែរ។ មាឌមាំច្បូញមាត់តិចៗ តែក៏រហ័សលើកក្មួយពរឡើងខ្ពស់ កៀកជាប់នឹងចង្កេះ។
"ចង់ឲ្យពូជួយ ក្មួយត្រូវធ្វើម៉េច?"
"ឡាញ់ពូហ្ស៊ីងជាងគេ"
"ប៉ុណ្ណឹងតិចពេក"
"ចាំអូនទៅខ្សឹបប្រាប់ប៉ាថា ពូហ្ស៊ីងអាលូវគួរឲ្យឡាញ់ណាស់ ឲ្យប៉ានិយាយរកពួកម៉ាកវិញហូវ ហិហិ" ទោះបីជាប្រយោគជូអឺរៀងបន្លាយវែងបន្តិចមែន តែវាត្រូវចំចំណុចដែលលូហ្ស៊ីងកំពុងតែខ្វល់គិត។
ពិតមែន! ចាប់តាំងពីថ្ងៃដែលគេនឹងខេនមានបញ្ហាជាមួយគ្នាមក (រឿងដែលគេធ្វើឲ្យម៉ាខេឡាមានកូន ហើយគេចវេសមិនចង់ទទួលខុស) គេនឹងខេនក៏មិនដែលមានឪកាសបាននិយាយគ្នាសោះ ទោះបីជានៅបន្ទប់តែមួយ កន្លែងតែមួយក្ដី ក៏ខេនមិនដែលហើបមាត់និយាយរកនាយដែរ។
ដូច្នេះហើយដើម្បីជាការប៉ះប៉ូវដល់មិត្ត លូហ្ស៊ីងព្យាយាមមើលថែរក្សាម៉ាខេឡា ធ្វើយ៉ាងណាឲ្យនាងនឹងកូនមានក្ដីសុខ រស់នៅតែជាមួយស្នាមញញឹម រំពឹងថាថ្ងៃណាមួយខេនអាចមើលឃើញភាពស្មោះត្រង់របស់គេ ហើយត្រឡប់មកជានា ជាសំឡាញ់ល្អនឹងគ្នាដូចជាកាលពីមុនវិញ។
"បានហើយ អ៊ីចឹងពួកយើងរៀបចំខ្លួនទៅជូជូ" ម៉ាខេឡាបានឃើញទឹកមុខលូហ្ស៊ីងស្ងប់ស្ងាត់ នាងក៏បែរផ្ដើមបបួលក្មួយទៅតែម្ដង។
"អូនចង់ទៅផ្សារណា ចាំបងជូនឡានទៅ"
"មិនចាំបាច់ទេបងហ្ស៊ីង អូនទៅផ្សារទំនើបជិតនេះដែរ ទៅតែមួយភ្លែតក៏មកវិញហើយ បងមានការងារអី បងក៏ប្រញាប់ទៅធ្វើទៅ អូននឹងអូនជូជិះតាក់ស៊ីទៅបានហើយ"
"តែ..."
"ជុប៎" លូហ្ស៊ីងមានបំណងចង់បដិសេធ តែក៏ត្រូវម៉ាខេឡាជំទើតជើង ថើបថ្ពាល់គេមួយខ្សឺត ទុកជាការបិទមាត់នឹងលួងលោមចិត្ត។
"ទៅចុះ កុំបារម្ភពីអូននឹងកូនអី អូននឹងការពារគេឲ្យបានល្អណា៎"
"អឺម អ៊ីចឹងក៏បានណា៎ តែថាពេលទៅដល់ កុំភ្លេចផ្ញើសារប្រាប់បងផង លឺទេ?"
"ចាស៎"
"កុំចាស៎បានតែមាត់ ឲ្យដឹងផងថាបងបារម្ភពីកូននឹងអូនប៉ុណ្ណា" លឺលូហ្ស៊ីងព្យាយាមរំលឹកពីសុវត្ថិភាពកូនម្ដងជាពីរង អារម្មណ៍ម៉ាខេឡាក៏ប្រែប្រួលបន្តិច នាងបែងចែកមិនដាច់ទេ ថាគេមានបារម្ភពីនាងខ្លះរឺអត់? រឺមួយក៏គេបារម្ភតែពីកូនទេ?
"អូនយល់ហើយ បងទៅចុះ" លូហ្ស៊ីងញញឹមងក់ក្បាល រួចក៏ទម្លាក់ដៃឈ្លីសក់ទន់ល្មើយរបស់ម៉ាខេឡាតិចៗ មុននឹងចាកចេញទៅឡានវិញ។ ម៉ាខេឡានឹងអ្នកគ្រប់គ្នាក៏តាមមើលគេ មើលរហូតដល់តែគេចូលក្នុងឡានបាត់ ទើបអ្នកទាំងអស់គ្នាងាកមកនិយាយពីរឿងផ្សេងវិញ។
ស្នាមញញឹមម៉ាខេឡា ក៏ត្រូវបានក្រសែភ្នែកអ្នកចូលឡានអម្បាញ់មិញមើលមិនទម្លាក់ គេប្រើក្រសែភ្នែកបែបគ្មានអារម្មណ៍មើលទៅនាង ខណៈដៃម្ខាងលូកទាញកូនកន្សែងដៃមកជូតផ្តិតស្នាមក្រែមជារបស់ភរិយាចេញពីថ្ពាល់ គ្មានស្ដាយស្រណោះអ្វីបន្តិចសោះ។
"ពួកយើងនៅត្រឹមខ្សែខណ្ឌប៉ុណ្ណឹងបានហើយម៉ាខេឡា បងនឹងឯង គ្មានថ្ងៃអាចក្លាយជាស្នេហាស្មោះស្មគ្រ័ទេ"
....
សណ្ឋាគារផារ៉ាដាយ៍
ក្រោយទម្លាក់ប្រពន្ធឲ្យនៅកន្លែងដែលទុកចិត្តរួច លូហ្ស៊ីងក៏ប្រញាប់ប្រញាល់ត្រឡប់ទៅកាន់សណ្ឋាគារវិញ ដោយសារតែថ្ងៃនេះមានការងារសំខាន់ គឺត្រូវចួបអ្នកវិនិយោគទុនថ្មីរបស់សណ្ឋាគារផារ៉ាដាយ៍ សាខាថ្មី។
"និយាយពីអ្នកវិនិយោគិនថ្មីហ្នឹងបន្តិចទៅមើល" ឡើងឡានភ្លាម លូហ្ស៊ីងក៏ប្ដូរចូលmoodជាអ្នកជំនួញវិញ។ អម្បាញ់មិញ នៅខាងក្រៅគេព្យាយាមរាក់ទាក់ និយាយលេងសើចជាមួយអ្នកគ្រប់គ្នា ក៏ព្រោះវាជាផ្នែកមួយនៃផែនការដែលគេចង់ឲ្យខេននឹងគ្រួសារគេបានឃើញថាគេបានផ្លាស់ប្ដូរច្រើន លូហ្ស៊ីងកាលពីមុនត្រឡប់មកវិញហើយ។
"តាមព័ត៌មានដែលខាងគេបានផ្ដល់ឲ្យ គេជាកូនកាត់ មានម្ដាយជាជនជាតិអាស៊ី ឳពុកជាប្រជាជនស្វីស"
"គេមានភាគហ៊ុននៅតាមក្រុមហ៊ុនពេញនិយមជាច្រើន ហើយក្នុងនោះក៏មានក្រុមហ៊ុនរបស់លោកស្រីម័រហ្គេន"
"ម៉ាក់របស់អាខេន?"
"ពិតមែនហើយទាន៎"
"អ៊ីចឹងបានន័យថា គេក៏ប្រហែលអាចជាអ្នកដែលស្គាល់គ្នាជាមួយនឹងគាត់ហើយ" ដោយឃើញថាចៅហ្វាយមើលទៅដូចជាស្មុគស្មាញគិតពីសមាសភាពរបស់ដៃគូសហការម្នាក់នោះ ទើបចូវិនគេប្រញាប់លូកមាត់។
"ត្រូវការឲ្យខ្ញុំស៊ើបបន្តរឺអត់ទាន៎?"
"មិនចាំបាច់ទេ គេមកបណ្ដាក់ទុនជាមួយនឹងយើងរាប់សិបលាន បើយើងស៊ើបពីគេច្រើន គេអាចនឹងមិនសប្បាយចិត្តក៏ថាបាន ណ្ហើយ! រៀបចំទទួលគេឲ្យបានល្អ មិនអាចឲ្យគេខុសទាស់ចិត្តនោះទេ"
"បាទទាន៎"
___
លូហ្ស៊ីងចាយពេលប្រមាណជា២០នាទី យូរជាងរាល់ដង ព្រោះថាថ្ងៃនេះចរាចរណ៍រៀងកកស្ទះខ្លាំងជាងសព្វដង តែវាក៏មិនមានបញ្ហាអ្វីនោះដែរ ព្រោះការប្រជុំនឹងចាប់ផ្ដើមឡើងនូវរយៈពេល១ម៉ោងទៀតឯណោះ។
"សូមស្វាគមន៍អ្នកប្រុស" លូហ្ស៊ីងដើរចូលមកខាងក្នុងទាំងមានបុគ្គលិកក្នុងសណ្ឋាគារចាំស្វាគមន៍គ្រប់ច្រកល្ហកដូចជាទម្លាប់។
"ល្អ ពួកឯងបន្តធ្វើការទៅ"
"បាទ/ចាស៎"
គ្រាន់តែទទួលបញ្ជាផ្ទាល់មាត់ពីចៅហ្វាយប្រុសភ្លាម បុគ្គលិកស្រីប្រុសក៏ប្រញាប់រត់ចែកជើងគ្នាទៅធ្វើការរៀងៗខ្លួនអស់ ពេលនេះក៏សល់តែលូហ្ស៊ីងនឹងចូវិនតែពីរនាក់ដដែល ដូចជាកាលចុះពីឡានដំបូង។
"នៅសល់ពេលច្រើន ខ្ញុំគិតថាអ្នកប្រុសអាចឡើងទៅអហ្វហ្វីសសម្រាកសិន រឺក៏ទៅផេនហោស៍ក៏បាន"
"ត្រឹមអហ្វហ្វីសបានហើយ ផេនហោស៍ចាំឲ្យគេទៅសម្អាតសិន សឹមល្ងាចយើងទៅ"
"បាទទាន៎" ថាចប់ លូហ្ស៊ីងក៏នាំខ្លួនដើរទៅមុននឹងមានកូនចៅតាមពីក្រោយតត្រុកគ្រប់ជំហាន។ ការចាកចេញរបស់គេ គឺស្ថិតក្នងក្រសែភ្នែកនឹងការសំឡឹងមើលរបស់បុរសម្នាក់ដែលនៅអង្គុយផឹកតែនៅកន្លែងទទួលភ្ញៀវបែបទំនើប រៀងឆ្ងាយគួរសមពីទីនោះ។ មាឌមាំមានពាក្យអាវសឺមីសដៃវែងពីក្នុង អាវកាក់សាក់គ្រ័រហ្សេពីក្រៅ ស្រស់សង្ហាមួយបែប បូករួមទាំងសក់ពណ៌ទង់ដែងរបស់គេផងទៀត។
"ហ្នឹងមែនទេ ហ្វានអ៊ី លូហ្ស៊ីង?" សំឡេងចោទសួរបែបត្រជាក់ តែលាក់បង្កប់នូវចំណេះដឹងជាច្រើននៅពីក្រោយការសួរឈ្មោះរបស់អ្នកប្រុសម្ចាស់សណ្ឋាគារនេះបញ្ជាក់។
"បាទប៊ស នេះគឺលោកលូហ្ស៊ីង គាត់ត្រូវជាមិត្តសម្លាញ់របស់សឺខេន ហើយក៏ត្រូវជា--"
"យើងដឹងហើយ" សម្ដីបកស្រាយត្រង់ស្លូពីសំណាក់កូនចៅក៏ត្រូវបញ្ឈប់ដោយផ្ទាល់ចេញពីមាត់របស់អ្នកជាម្ចាស់។
"គាត់មានមុខជំនួញច្រើនគួរសមដែរ តែជំនួញដែលចេញមុខគឺមានសណ្ឋាគារលំដាប់ផ្កាយ៦នេះទេ"
"មានការងារច្រើនថ្នាក់ហ្នឹងហើយ គេនៅមានពេលលេងសើច ម្ដងជាពីរដងទៀត"
"បាទ៎" ប្រយោគខ្លះមិនចាំបាច់ត្រូវការ ការបកស្រាយទេ អ្នកជាកូនចៅឆ្លើយយល់ស្របតាមផឹង បង្ហាញច្បាស់ថាមេកើយពីរនាក់នេះ ច្បាស់ជាស៊ើបពីលូហ្ស៊ីង ច្បាស់ដូចជាឆ្លុះបាតដៃគេផ្ទាល់អ៊ីចឹង។
"លុបចោលការណាត់ទៅ"
"បា..បាទ៎?" ថាគេទៅពូកែខាងអារកាត់ ចៅហ្វាយនាយគេឯណេះ ក៏មិនធម្មតាដែរ ពេលខ្លះគេតាមចិត្តគាត់មិនទាន់ទេ ដូចជាពេលនេះអ៊ីចឹង។
"យើងប្ដូរចិត្តហើយ មិនចង់ចួបប្រជុំថ្ងៃនេះទេ"
"តែ..ខ្ញុំថាវាប្រហែលជាអាចប៉ះពាល់ដល់ការដាក់ទុនរបស់ចៅហ្វាយណាទាន៎" នាយសង្ហាងាកបែរតាមមើលចៅហ្វាយនាយ ហើយក៏ព្យាយាមបកស្រាយប្រាប់គេដែរ តែមើលទៅអ្នកម្ខាងទៀតដូចជាមិនបានឈឺក្បាលអីបន្តិចសោះ ធ្វើដូចជះលុយរាប់សិបលានចោល វាជាការកំសាន្តអ៊ីចឹង។
"មនុស្សនឹងលុយណាម៉ាកុ បើគេស្រឡាញ់នឹងចង់បានលុយ យើងជឿថាគេមិនខ្វល់រឿងរំសាយការណាត់ត្រឹមតែម្ដងរឺពីរដងហ្នឹងទេ ម៉្យាង ការមិនគោរពតាមសន្យា វាជាទម្លាប់គេស្រាប់ទៅហើយ" មាឌខ្ពស់ស្ដីថាចំៗដាក់ទម្ងន់លើចារិករបស់លូហ្ស៊ីង រួចក្រោកចេញទៅបាត់យ៉ាងរំភើយ ក្រោយជិះយន្តហោះសឹងតែ២០ម៉ោង មកដើម្បីតែផឹកកាហ្វេមួយប៉ាន់នេះ។
—
500មុនម៉ោង10 បានភាគបន្ត
