抖阴社区

???????+??

241 7 1
                                    

រឿង៖ ស្នេហានេះខ្ញុំជាជនទីបី
ភាគទី12+13


(អត់ទោសអ្នកនាង កន្លែងនេះចូលបានតែបុគ្គលិកខាងថតប៉ុណ្ណោះ)
(អរ៎ ឲ្យ...ឲ្យខ្ញុំសុំទោស)
ដំបូងម៉ាខេឡានាងគិតថាប្រហែលជាការអោបឃាត់ឃាំងអាចហាមឃាត់លូហ្ស៊ីងមិនឲ្យឃើញស្រីម្នាក់នោះ តែមើលចុះ ទេវតាមិនបាននៅខាងនាងទេ។
គ្រាន់តែលឺសំឡេងឆ្លើយតបរបស់ក្លារ៉ាភ្លាម ក្បាលលូហ្ស៊ីងក៏ងាកបែរអូតូទៅដូចជាក្បាលម៉ាស៊ីន។ គេភ័ន្តភាំងជាខ្លាំង ក្រោយពេលដែលបានឃើញវត្តមាននាងមកដល់កន្លែងនេះដែរ។
"ក្លារ៉ា?"
"លូហ្ស៊ីង" ពួកគេឧទានហៅឈ្មោះគ្នាទៅវិញទៅមក មុននឹងអ្នកខាងណេះដើរមួយៗទៅរកនាង ដែលមួយជំហានៗរបស់គេ វាដូចជាដុំដែកគោលៗមួយគ្រាប់ៗចូលក្នុងទ្រូងអ្នកគ្រងឈុតកូនក្រមុំអ៊ីចឹង។ ហេតុអី? ហេតុអីក៏ពួកគេតែងតែចួបគ្នាបែបហ្នឹង? ហេតុអីក៏រាល់ពេលដែលនាងនឹងលូហ្ស៊ីងហៀបនឹងមានក្ដីសុខ ក្លារ៉ាតែងតែបង្ហាញខ្លួនបែបហ្នឹង? សួរថាហេតុអី?
...
បាររបស់ខាងរីសត
តាមពិតការមកថតរូបPre-Weddingលើកនេះ គេតាំងចិត្តនាំម៉ាខេឡាមកសមុទ្រ ព្រោះតែវាជាអ្វីដែលនាងនិយាយកាលពីក្មេង នាងតែងស្រម៉ៃចង់ធ្វើជាកូនក្រមុំរីករាយ ស្រស់ស្រាយដូចជាបរិយាកាសនៅមាត់សមុទ្រ ហើយនាងក៏តែងគិតប្រដូចជីវិតនាងទៅនឹងវាលខ្សាច់ ព្រោះមិនថារលកបោកបក់មកខ្លាំងប៉ុណ្ណាក៏នៅតែអាចតាំងជំហខ្លួននៅលើមាត់ច្រាំង រង់ចាំពេលណាមួយដែលរលកស្ងប់ ដូចជាជីវិតនាងដែលតែងតែមានបញ្ហារកាំរកូស មានរឿងទុក្ខសោកជាច្រើនរាប់មិនអស់ តែនាងក៏នៅតែរំពឹងថាថ្ងៃណាមួយ ជីវិតនាងនឹងមានកោះត្រើយស្ងប់សុខមួយមិនខុសពីអ្នកដទៃទៀត។
"ខ្យល់អីបក់ក្លារ៉ាឲ្យមកដល់ទីនេះ?" តែក្រោយបានចួបក្លារ៉ានៅកន្លែងពិសេសមួយនេះ លូហ្ស៊ីងគេក៏បែរជានឹកលែងឃើញអ្វីទាំងអស់ គេពេលនេះមានតែសញ្ញាសួរលោតពេញពីលើក្បាល។
(ហេតុអីក៏ក្លារ៉ាមកទីនេះ?)
(នាងមានបំណងអី?)
(ហេតុអីក៏ថ្មីៗនេះនាងតែងតែរត់រកគេ ជួសឲ្យការរត់គេច?)
"ខ្ញុំមកចង់សម្ដែងការអបអរឲ្យលោកនឹងម៉ាខេឡានោះអី ណេស៎" ថាហើយក្លារ៉ានាងក៏ហុចបាច់ផ្កាមួយបាចឲ្យទៅលូហ្ស៊ីង តែបែបជាគិតថាមិនសម ទើបបានជានាងងាកដើរហួសចូលទៅហុចឲ្យម៉ាខេឡាវិញ។
"រីករាយផងណា ម៉ាខេឡា" កាលបើមនុស្សស្រីដែលខ្លួនមិនពេញនៅចំពោះមុខ ម៉ាខេឡានាងក៏មិនមានអារម្មណ៍ល្អដែរ តែក៏នៅតែខំប្រឹងញញឹម លូកដៃទទួលយកផ្កាមក។
"ខ្ញុំអរគុណ"
ទាំងក្លារ៉ានឹងម៉ាខេឡាក៏ញញឹមរកគ្នា ខណៈដែលលូហ្ស៊ីងកំពុងតែមើលនាងឆ្លាស់គ្នាម្ដងម្នាក់ៗ នាងសុទ្ធតែធ្លាប់ជាមនុស្សស្រីរបស់គេ ពេលមកជុំគ្នាបែបនេះ វាដូចជាចម្លែកយ៉ាងម៉េចមិនដឹង?
"អ្នកនាងមកនេះ មានបំណងមកចង់តែជូនពរពួកខ្ញុំតែមួយមុខទេមែនទេ?" ម៉ាខេឡាក៏បោះសំនួរមួយទៅក្លារ៉ាភ្លាម។
"មិនមែនអ៊ីចឹងទេ ខ្ញុំមកទីនេះ ព្រោះមានការត្រូវមកទទួលមនុស្សម្នាក់នៅទីនេះដែរ គេជាដៃគូចង់សហការជាមួយភោជនីយដ្ឋានខ្ញុំ ហើយគេក៏ណាត់ខ្ញុំមកទីនេះហ្នឹងឯង"
"អ្ហរ៎" ម៉ាខេឡាឆ្លើយស្រប ទាំងដែលក្នុងចិត្តនាងគ្មានជឿស្អីមួយភាគរយទេ សម្ដីដែលចេញពីមាត់ក្លារ៉ាអម្បាញ់មិញ។ គេណាត់ចួបនិយាយការងារ នៅកន្លែងចម្ងាយបីម៉ោងពីសៀងហៃ បើជ្រុលតែនិយាយកុហកហើយ ហេតុអីក៏មិនកុហកឲ្យវាសមបន្តិច?
"ខានចួបគ្នាយូរ សុខសប្បាយអត់ហ្នឹង?" សំនួរលើកនេះ វាក៏ចេញពីមាត់លូហ្ស៊ីងម្ដង។ ក្លារ៉ាងាកបែរមើលទៅអតីតប្រុសកំណាន់ រួចញញឹមតបបែបលាក់អារម្មណ៍តិចតួច តិចបំផុតសឹងតែថាគ្មានសោះ។
"សុខ...គឺសុខធម្មតាតើស៎" ក្លារ៉ានាងក៏ឆ្លើយតបវាក្នុងន័យបែបស្ទាក់ស្ទើរ ដែលលើកនេះនាងក៏ធ្លោះធ្លោយបង្ហាញអារម្មណ៍ចេញមកឲ្យលូហ្ស៊ីងចាប់បាន។ អារម្មណ៍ល្ហល្ហេវរបស់លូហ្ស៊ីងអម្បាញ់មិញ ពេលនេះស្រាប់តែណែនផ្អឹស ដូចជាមានអ្វីចង់និយាយ តែនិយាយមិនចេញ។
"បើអ៊ីចឹងខ្ញុំគិតលាអ្នកទាំងពីរសិនហើយ ខ្លាចថាខ្ញុំយឺតហើយដៃគូអាចនឹងរង់ចាំ"
"បាទ" លូហ្ស៊ីងមានប្រតិកម្មរហ័ស ឆ្លើយតបរាល់សម្ដីក្លារ៉ានិយាយភ្លាម ដែលវាធ្វើឲ្យម៉ាខេឡាដែលនៅក្បែរនោះស្រងាកចិត្តខ្លាំងតែម្ដង។ ពេលគ្មានស្រីម្នាក់នោះ លូហ្ស៊ីងក៏យកចិត្តទុកដាក់លើនាងណាស់ តែដល់បានគេមកជិត គេក៏ល្ងង់ ល្ងង់ដល់ថ្នាក់ភ្លេចគិតទៅហើយថាគេមានប្រពន្ធនៅឈរជិត។

??????????????????????Where stories live. Discover now