"អាយយយ៎"ចុងក្រោយជីមីនក៏សម្រេចចិត្តចូលក្បែរនាយតែក៏ត្រូវដៃមាំកញ្ឆក់ខ្លួនគេទៅដួលអង្គុយលើភ្លៅនាយបណ្តាលឲ្យជីមីនស្រែកទាំងចង់សភ្នែកឡើងលើ ។ ស្ងាត់ៗចាប់កញ្ឆក់មកចឹងៗបើមិនឲ្យគេលួសប្រលឹងដកក្បាលសីុប្រលិតយ៉ាងមិច
"អង្គុយឲ្យស្ងៀមបើមិនចង់ត្រូវយើងចាត់ការនៅកន្លែងនេះ"ដោយហេតុក្មេងលើភ្លៅរើកញ្រ្ជោលចង់ចេញខ្លាំងពេក យ៉ុនហ្គីក៏បោះពាក្យសម្តីយ៉ាងមុតមាំបែកគម្រាមបណ្តាលឲ្យរាងតូចស្ងៀមមួយរំពេចខ្លាចលែងហ៊ានរើតទៅទៀត សុខចិត្តខាំបបូរមាត់ក្រោមធ្វើមុខមិនសុខចិត្តអង្គុយលើភ្លៅនាយយ៉ាងស្ងៀម ដៃមាំឆ្វេងរាងក្រាស់អោបចង្កេះតូចជាប់ឯដៃស្តាំក៏កាន់ប៊ិចសីុញ៉េរលើឯកសារខ្វាច់ៗ
ជីមីនអង្គុយសម្លឹងមើលផ្ទៃមុខមួយចំហៀងរាងក្រាសដែលផ្ចិតផ្ចង់ធ្វើកិច្ចការទាំងស្ងៀមស្ងាត់ ពេលដែលនាយធម្មតាដូចនេះមើលទៅពិតជាសង្ហារបំផុត មិនដូចជាពេលនាយធ្វើមុខយក្សប្រើហិង្សាដាក់គេវាគួរឲ្យញញើតខ្លាំង។
__________________
ពេលយប់
ប្រលប់ព្រះអាទិត្យលិចផុតប្តូរជំនួសព្រះច័ន្ទរះបំភ្លឺ នារាត្រីដ៏ត្រជាក់ល្ហឹម...
"ហ្អឹមម៎"សម្លេងក្រហឹមក្នុងបំពង់'ក'យ៉ុនហ្គីក្រឡេកមើលក្មេងដែលលង់លក់នៅលើសាឡុងទាំងទឹកមុខមិនដឹងគិតរឿងរ៉ាវអ្វីខ្លះនៅក្នុងចិត្ត តាំងពីរព្រឹកមកដល់យប់នាយនៅតែក្នុងបន្ទប់ធ្វើការជាមួយជីមីនដោយឲ្យដូជុងទិញអាហារយកមកឲ្យគ្រប់ពេល។
"សឺត"មិនដឹងខ្មោចទិសខាងណាចូលសណ្ឋិតជម្រុញទឹកចិត្តឲ្យអ្នកកម្លោះរាងក្រាសដើរមកក្បែរសាឡុងបន្ទន់ជង្គង់អោនមុខថើបថ្ងាស់រាងតូចយ៉ាងទន់ភ្លន់ ដែលកាយវិការនេះផងដែលគឺជាទង្វើលើកដំបូងបង្អស់ដែលអ្នកកម្លោះបានធ្វើ។ វាជារឿងចម្លែកជាទីបំផុត មុខងាប់សម្តីចុកៗតែរហូតសោះមិននៅៗប្តូរជាទន់ភ្លន់ នេះបើរាងតូចបានឃើញទង្វើនាយប្រាកដជាភ្ញាក់ផ្អើលមិនខាន
"លោក...."កែវភ្នែករាងតូចបើកឡើងសម្លឹងមើលយ៉ុនហ្គីភ្លឹសៗដោយពោលហៅនាយសម្លេងតិចៗ

YOU ARE READING
????????????????????????????????
Vampire"????????????????????????????????????????????????" ??? ???????? ? ??? ?????
???????????
Start from the beginning