-បន្ទប់យ៉ុនមីន
"យប់នេះឯងត្រូវដេកជាមួយយើង"មាត់ខ្ជាក់សម្តីទាំងកាយវិការកំពុងដោះអាវក្រៅចេញពីរខ្លួន...តាមដោយក្រសែរភ្នែកមូលក្រឡង់រាងតូចមួយគូរកំពុងសម្លឹងមើលមកកាន់នាយ
"ផ្ទះធំបន្ទប់ច្រើនមិចឲ្យខ្ញុំមកដេកបន្ទប់រួមជាមួយលោកទៅវិញ"ឆ្ងល់ដែលផ្ទះឡើងដូចរាជវាំងបន្ទប់ឡើងម៉ាគំនរមិនឲ្យគេទៅគេងសុខចិត្តមកឲ្យដេកបន្ទប់រួមនិងនាយទៅវិញ។
"យើងជាម្ចាស់ផ្ទះហើយក៏ជាម្ចាស់ជីវិតឯង ដូច្នេះស្របតាមយើងឯងនិងមិនឈឺខ្លួនឡើយ សឺត"យ៉ុនហ្គីដើរចូលមកជិតខ្លួនជីមីន រាងតូចក៏ចេះតែថយជំហ៊ានមកក្រោយរហូតអឹបខ្នងនិងជញ្ជាំង រាងក្រាស់ដាក់ដៃសងខាងទប់ជញ្ជាំងបង្ខាំងរាងតូចឲ្យនៅក្នុងរង្វង់ដៃទាំងពីររបស់នាយ សម្តីដែលប្រមានក៏ខ្ជាក់ចេញពីរបបូរមាត់តូចស្តើងរួចរាងក្រាស់ក៏បានបន្សល់ស្នាមថើបយ៉ាងទន់ភ្លន់មួយនៅលើថ្ពាល់សីុជម្ពូ...
"លោក...."ជីមីន យកដៃមកស្ទាបថ្ពាល់ខ្លួនឯងកែវភ្នែកភ្លឹងសម្លឹងមើលបុរសដែលលួចឆ្មក់ថើបគេទាំងអាការៈចម្លែក ថ្ងៃនេះប្រាកដជាមានខ្មោចអ្នកតាសណ្ឋិតខ្លួននាយជាក់ជាមិនខាន ថ្វីសម្តីនិយាយដូចដំគ្រួសគប់កណ្តាលមុខទាំងដំក៏ពិតមែន ប៉ុន្តែគ្រប់ទង្វើនិងកាយវិការគឺទន់ភ្លន់បង្កប់ដោយភាពផ្អែមល្ហែម បនោសញ្ចេនាសែនជ្រែលជ្រៅ។
តុកៗ**** ស្នូរសម្លេងបន្ទប់បានគោះរំខានផ្តាច់ស្មារតីរាងតូចឲ្យទៅងាករកប្រភពសម្លេង ឯយ៉ុនហ្គីនាយមិនបានទៅខ្វល់ស្អីប៉ុន្មានទេនាយកាន់តែកន្សែងពោះគោមួយដើរចូលបន្ទប់ទឹកយ៉ាងរំផើយបាត់សូន្យ។
ក្រាក*** ជីមីនសម្រេចចិត្តចេញមកបើកទ្វាដោយខ្លួនឯង ក៏ឃើញស្រ្តីរាងចំណាស់បន្តិចកំពុងឈរមុខបន្ទប់
"នេះគឺជាឥវ៉ាន់របស់អ្នកប្រុស"បន្តិចក្រោយយើងក្រឡេកមើលទៅខាងក្រោយខ្នងស្រ្តីចំណាស់ដែលជាមេការលើកដៃបង្ហាញក៏លេចចេញវត្តមានអ្នកបម្រើពីរនាក់កាន់ឥវ៉ាន់យ៉ាងសំពីងសំពោងមកបង្ហាញចំពោះមុខរបស់ជីមីន
"ឥវ៉ាន់របស់ខ្ញុំ?? "ជីមីន យកដៃចង្អុលមកកាន់ខ្លួនឯង ទាំងលើកចញ្ចើមឆ្វេងម្ខាងចោទសួរអ្នកស្រីមេការដោយភាពចង់ដឹងចម្លើយពិតប្រាកដចេញពីរបបូរមាត់របស់គាត់។

YOU ARE READING
????????????????????????????????
Vampire"????????????????????????????????????????????????" ??? ???????? ? ??? ?????
???????????????????????????????????????
Start from the beginning