抖阴社区

???????????????????????????????

Start from the beginning
                                    

_______________

+ប្រទេសកូរ៉េ/មន្ទីរពេទ្យ


នៅខាងមុខនៃបន្ទប់សង្រ្គោះបន្ទាន់មានមនុស្សប្រមាណ4នាក់កំពុងតែអង្គុយនៅកន្លែងកៅអីរងចាំដើម្បីស្តាប់លទ្ធផល។

"អ្នកស្រីកំពិបាកចិត្តអីលោកប្រុសមកដល់ដៃគ្រូពេទ្យហើយគាត់ប្រាកដជារួចផុតពីគ្រោះថ្នាក់"ម៉ែដោះដែលជាអ្នកមើលថែជីមីនពីរតូចបានមកក្រអោបសោបលួងលោមអ្នកស្រីផាកដែលអង្គុយយំយ៉ាងសស្រាំរាងកាយគាត់ញ័រចំប្រក់ ព្រោះតែភាពតក់ស្លុតនិងក្តីព្រួយបារម្ភ ។ តើនរណាដែលយល់អារម្មណ៍គាត់ក្នុងពេលនេះ ខូចចិត្តបេះដូងគ្រាំខ្ទិចព្រោះកូនប្រុសបានបាត់ខ្លួន សល់តែស្វាមីម្នាក់ជាកម្លាំងចិត្ត កំពុងអង្គុយចាំប្តីចេញមកពីរធ្វើការញាំអាហារជុំគ្នាខំប្រឹងប្រែងធ្វើម្ហូបត្រៀមរងចាំប្តី ហើយនៅសុខៗក៏មានលេខចម្លែកខលមកប្រាប់ថាប្តីគាត់គ្រោះថ្នាក់ចរាចណ៍តើនរណាដែលមិនស្លុតចិត្ត ចិត្តគាត់ស្លន់ស្លោស្រែកយំដូចមនុស្សស្ទើរបាត់បង់សតិ គាត់បានប្រញ៉ែលប្រញ៉ាប់មកមន្ទីពេទ្យមកដល់ក៏ត្រូវមកអង្គុយចាំនៅខាងមុខបន្ទប់សង្រ្គោះបន្ទាន់នេះទៅហើយ។

"លោកប៉ូលីស!!! "ម៉ែដោះ ក្រឡេកឃើញប៉ូលីសបីនាក់តម្រង់ដើរមករកពួកគាត់បណ្តាលឲ្យអាន់ណាឆាងអ៊ុនរួមទាំងអ្នកស្រីផាកបែរទៅចាប់អារម្មណ៍ជាមួយវត្តមានរបស់កម្លោះប៉ូលីសទាំងបី

"ទីនោះយ៉ាងមិច"ឆាងអ៊ុន ចោទសួរក្រោយវត្តមានប៉ូលីសទាំងបីនាក់នោះដើរមកដល់ឈរទល់មុខគេ។

"ខ្ញុំត្រួតពិនិត្យកន្លែងកើតហេតុឃើញថានេះជាឧបហេតុប៉ុណ្ណោះ បើតាមមើលក្នុងកាំមេរ៉ាសុវត្ថិភាពត្រង់ចំណុចផ្លូវដែលលោកផាកបើកបរគឺដូចឃើញមានតែឡានគាត់បើកតែម្នាក់ប៉ុណ្ណោះ "ប៉ូលីស និយាយរៀបរាប់មកយ៉ាងល្អិតល្អន់ប្រាប់ទៅដល់ឆាងអ៊ុន ក្រោយពីរបានស្តាប់ការរៀបរាប់របស់លោកប៉ូលីសម្នាក់នេះបាននិយាយចប់សព្វ សាងភាពច្របូកច្របល់ងើយឆ្ងល់ដល់មនុស្សដែលស្តាប់ឮ បើសិនផ្លូវនោះមានតែឡានលោកផាកបើកម្នាក់តើគ្រោះថ្នាក់អាចកើតឡើងមកបែបណាវិញ ជាធម្មតាប្រសិនបើនិយាយថាគាត់ផឹកស្រាស្រវឹងបើកបរទើបគ្រោះថ្នាក់ នោះមិនអាចទៅរួចឡើយ គាត់គឺជាបុរសទី1ក្នុង1ពាន់នាក់ ដែលមិនចេះក្រេបគ្រឿងស្រវឹងហើយបើកបរដាច់ខាត បើសិនគាត់ហូបជាតិអាកុលមិនថាក្នុងបរិមាណប៉ុនណាទេ ដាច់ខាតគាត់តែងតែហៅអ្នកបើកឡានមកបើកឡានឲ្យគាត់

????????????????????????????????Where stories live. Discover now