" ប្រាកដចិត្តហើយថាមានតែឡានលោកពូ"អាន់ណា មិនអស់ចម្ងល់នាងក៏ចោទសួរទៅប៉ូលីសនោះបន្ថៃមទាមទារយកភាពច្បាស់ការមួយដើម្បីឲ្យចិត្តនាងស្ងប់ ព្រោះគ្រប់សម្តីដែលប៉ូលីសនោះនិយាយធ្វើឲ្យនាងមិនអស់ចិត្តមិនជឿមិនស្ងប់អារម្មណ៍ទាល់តែសោះ។
"មិនប្រាកដទេព្រោះដូចមានចំណុចដែលគួរឲ្យសង្ស័យទើបត្រូវរងចាំការបំភ្លឺពីរលោកផាក"លោកប៉ូលីស
ក្រាក*** ប្រមាណជាង4ម៉ោងដែលបន្ទប់សង្រ្គោះបន្ទាន់បិទរហូតឥឡូវក៏បើកឡើងដោយស្នាដៃគ្រូពេទ្យ ថេយ៉ុងបានដោះម៉ាសចេញបន្ធូរដង្ហើមឲ្យបានដកចេញចូលស្រួលបួល។
"កូនថេយ៍ ប៉ាកូនគាត់..."អ្នកស្រី ផាក គ្រាន់ឮទ្វាបន្ទប់សង្រ្គោះបន្ទាន់បើកភ្លាមក៏ស្ទុះវឹងចាប់ដៃកូនប្រុសធម៌មកចាប់ បបូរមាត់បញ្ចេញពាក្យវាចាហា៎សួរទៅរាងតូចទាំងក្តីព្រួយបារម្ភ បូកផ្សំនិងការភិតភ័យដែលគាត់មាននៅក្នុងខ្លួន។
"ស្ងប់អារម្មណ៍សិនម៉ាក់អ៊ំ ប៉ាអ៊ំសុខសប្បាយទេអស់អីហើយ"ថេយ៉ុង ចាប់ក្រសោបដៃមនុស្សដែលចាប់ដៃគេមកអង្អែលលួងលោមបន្ទន់សម្លេងវាចាយ៉ាងស្រទន់ស្រួយស្រេសដូចសារិកាកែវញី។ អ្នកស្រីផាកក្រោយពីរស្តាប់ឮហើយក៏រៀងសប្បាយចិត្តមកវិញខ្លះដែល គាត់បានប្តូរទឹកមុខញញឹមសប្បាយចិត្តចាប់ថេយ៉ុងមកអោបជាប់ដើមទ្រូងរបស់គាត់
"ម៉ាក់អគុណកូនណាស់ថេយ៉ុង"ថេយ៉ុងលើកដៃក្រព័ទ្ធអោបចង្កេះគាត់វិញ មិនប៉ុន្មាននាទីផងទ្វាបន្ទប់សង្រ្គោះបន្ទាន់បើកឡើងម្តងទៀតដោយក្រុមគ្រូពេទ្យបានរុញគ្រែលោកផាកចេញសម្តៅទៅរកបន្ទប់សម្រាកវីអាយភី។
__________________
យ៉ុនហ្គីទម្លាក់ទូរស័ព្ទចុះក្រោយពីរបាននិយាយទូរស័ព្ទចប់រួចអស់ កែវភ្នែកមុតថ្លារបស់នាយសម្លឹងមើលទៅទ្វាដូចកំពុងចាំវត្តមានរបស់នរណាម្នាក់អញ្ចឹង ចាំបាត់ៗជាង5នាទីកន្លងផុតទ្វាបន្ទប់នៅតែមិនមានសញ្ញារបញ្ជាក់ថានិងមានមនុស្សមកបើក ដោយរងចាំយូរហើយនៅមិនឃើញមានមនុស្សយ៉ុនហ្គីបានទាញទូរស័ព្ទមកចុចខលទៅតែម្តង

YOU ARE READING
????????????????????????????????
Vampire"????????????????????????????????????????????????" ??? ???????? ? ??? ?????
???????????????????????????????
Start from the beginning