<<អាឡូ>>
"មកបន្ទប់យើងឥឡូវក្នុងពេលនេះ"ទូត** អ្នកខាងនោះលើកទូរស័ព្ទទើបតែនិយាយបានពីរម៉ាត់សោះ យ៉ុនហ្គីក៏និយាយយ៉ាងដាច់អង្ហការបញ្ជារឲ្យរាងតូចមកបន្ទប់នាយជាប្រញ៉ាប់
"ខ្មោចចូលហេស៎"ជីមីន ស្ថិតនៅជាន់ក្រោមឯនេះនិយាយចាប់អួចធ្វើមុខស្មួញៗមាត់ថាឲ្យទៅកម្លោះសង្ហាឈាមទឹកកកម្នាក់នោះទាំងកែវភ្នែកបែរទៅលើរេចំប្លង់បន្ទប់យ៉ុនហ្គីសម្លក់យកចង់ជ្រុះគ្រាប់ភ្នែក។ មិនរ៉េរ៉យូរកម្លោះតូចរបស់យើងក៏ប្រញ៉ាប់ដើរទៅជាន់ខាងលើសម្តៅទៅបន្ទប់យ៉ុនហ្គីភ្លាម
ក្រាក***ទ្វាបន្ទប់ត្រូវបានបើកដោយដៃស្រឡូប្រៀបបានទៅនិងបណ្តូលចេកសខ្ចីញេញតែម្តង ។
"លោកហៅខ្ញុំមានការអី"ជីមីនទាញទ្វាបិទវិញយ៉ាងជិតរៀបរយ សឹមបោះជំហ៊ានដើរមកឈរទល់មុខយ៉ុនហ្គីវាចាសម្តីហា៎ស្តីចោទសួរនាយជាមួយទឹកមុខងេមងាម។
"សម្លៀកបំពាក់ក្នុងទូរប្រញ៉ាប់ចូលងូទទឹកយកផ្លាស់ប្តូរទៅ ចេញមកវិញត្រូវឡើងមកដេកក្បែរយើង"មាុំងមួយខ្សែរវែងដូចបន្ទាត់ ជីមីនឈរស្តាប់ឡើងចំហរមាត់ទៅហើយ ក្នុងចិត្តរមែងតែងតែគិតថាយ៉ុនហ្គីកាន់តែប្តូរពីរមួយថ្ងៃទៅមួយថ្ងៃហើយ ពេលខ្លះក៏ល្អទន់ភ្លន់ធ្វើឲ្យគេស្ទើរភ្លេចខ្លួនកន្រ្តាក់បេះដូងលោតលង់ស្រលាញ់នាយម្តងៗ ឯពេលខ្លះទៀតដូចស្តេចគ្រុមានក្រញាំធំៗចាប់សត្វនាគមកហែកសីុជាជម្រៀកៗអញ្ចឹង។
"ខ្ញុំអាចទៅគេងនៅបន្ទប់រាលដងបាន"និយាយរួចរាងតូចក៏បែរខ្នងបង្វែរខ្លួនបោះជំហ៊ានទៅមុខដើម្បីចាកចេញពីរបន្ទប់មួយនេះ
"បើឯងបន្តដើរទៅមុខតែមួយជំហ៊ានទៀត កុំថាយើងចិត្តខ្មៅគ្មានធម៌មេត្តាឲ្យសោះ"សម្តីសង្កត់ធ្ងន់ៗរំញ៉ោចអារម្មណ៍ឲ្យជីមីនបែរខ្នងបង្វិលខ្លួនសម្លឹងមើលបុរសអង្គុយផ្អែកខ្នងលើគ្រែរួមជាមួយកែវភ្នែករាជស្សីសម្លឹងមើលមកកាន់គេយ៉ាងក្រហមច្រាលទប់កំហឹងកប់ពេញដើមទ្រូង។
អំណាចរបស់កែវភ្នែកមួយគូរនោះហើយដែលធ្វើឲ្យជីមីនដែលជាមនុស្សក្លាហានអង្គអាចតស៊ូប្រយុទ្ធប្រឆាំងរាល់រឿងគ្រប់សព្វបែបយ៉ាងមិនដែលមានពាក្យមួយឃ្លាថាខ្លាចរអាចុះចាញ់ទន់ខ្សោយម្តងឡើយ ប៉ុន្តែក្នុងពេលវេលានេះវាបានខុសទាំងស្រុងមិនដូចកាលពីរមុនគេបែបប្រែខ្លាចចាញ់អំណាចបង្ហាញភាពទន់ខ្សោយចំពោះមុខបុរសឈាមទឹកកកដោយសារតែកែវភ្នែកនាយ។
"ហឹស!!!"ដោយមិនអាចយកឈ្នះនាយបានជីមីនក៏សម្រេចចិត្តមុជទឹកនៅកន្លែងនេះនិងឆាប់បានចូលគេងក្បែរយ៉ុនហ្គីតាមពាក្យបញ្ជាររបស់បុរសទឹកកកម្នាក់នេះ។
________________
+ប្រទេសកូរ៉េ/មន្ទីរពេទ្យ
"ពួកយើងនិងមកសាកសួរម្តងទៀតនៅពេលដែលលោកផាកដឹងខ្លួន សូមលាសិនហើយអ្នកស្រី"ប៉ូលីសសង្ហារអោនលំទោនគោរពវាចាលាទៅអ្នកស្រីផាកនិងម៉ែដោះព្រមទាំងងាកមុខមកញញឹមដាក់ឆាងអ៊ុនអាន់ណាបែបលាពួកគេផង។"ចា៎!! "អ្នកស្រីផាកឆ្លើយតបតែមួយម៉ាត់ សឹមសីុញ៉ូភ្នែកឲ្យម៉ែដោះជូនដំណើរប៉ូលីសសង្ហាទាំងបីរបស់យើង
អ្នកកម្លោះដែលជាប៉ូលីសបានបើកទ្វាចាកចេញទៅបន្សល់ទុកត្រឹមមនុស្សចាស់ដែលគេងលើគ្រែពេទ្យនិងអ្នកមកមើល4នាក់ ក្រាក**ទ្វាទើបតែបិទមិនបានប៉ុន្មាននាទីផងក៏ត្រូវបើកវិញម្តងទៀតដោយបង្ហាញវត្តមនុស្សពីរនាក់នៅត្រង់ច្រកមាត់ទ្វា...
សូមរងចាំភាគបន្ត🌷🤟
ដាច់លុយដាច់កាតចិត្តល្អសុំ1$មក😔ដើម្បីកម្លាំងចិត្តដល់កូនដាយណូស្ទ័រតូចទើបញ៉ាស់ចេញពីពងម្នាក់នេះ

YOU ARE READING
????????????????????????????????
Vampire"????????????????????????????????????????????????" ??? ???????? ? ??? ?????
???????????????????????????????
Start from the beginning