សម្លឹងយូរបន្តិចពួកគេក៏ងើបចេញមកវិញ Taehyung ងើបពីគ្រែដើរចេញទៅមុនយ៉ាងលឿន
«អេ៎?»Jungkook បម្រុងឃាត់តែឃាត់មិនទាន់
Taehyungដើរមកភ័យៗព្រោះមុននេះនៅឡើងកៀកគ្នាតែម្តង ពេលមកដល់ថ្នាក់វិញគេក៏សុំគ្រូចូលតេគ្រូក៏អនុញ្ញាតឱ្យគេទៅសម្រាកនៅឯផ្ទះសិនតែម្តងល្ងាចឡើងដល់ម៉ោងដែលត្រូវចេញទៅផ្ទះ Jungkook ក៏បានទៅផ្ទះ Taehyung ហើយក៏បានទិញអាហារមួយចំនួនទៅផងដែរ
ទៅដល់គោះទ្វារមួយសន្ទុះទើបTaehyung ចេញមក
«ឯងមានការអី?»Taehyung
«ខ្ញុំមកលេងឯងនឹង!នេះអាហារ»Jungkook
«ខ្ញុំមិនយកទេយកទៅវិញទៅ!អរគុណដែលមកតែខ្ញុំមិនអីទេទៅវិញចុះ»Taehyung
«ភ្ញៀវមកលេងមិនហៅចូលអង្គុយលេងបែរជាដេញទៅវិញ»Jungkook Taehyungអត់មិនបានក៏ហៅគេមកអង្គុយសិន«អង្គុយទីនេះសិនទៅ»Taehyung ក៏ចង្អុលទៅសាឡុងក្បែរនោះ Jungkookអង្គុយចុះងាកមើលនេះមើលនោះ ឯTaehyungវិញកំពុងទៅចាក់ទឹកមកឱ្យ Jungkook
«ញ៉ាំអត់?»Jungkook
«មិនឃ្លាន!»Taehyung
«នេះជាហេតុផលមួយដែរឯងសន្លប់!»Jungkook និយាយរួចក៏ទាញដៃTaehyung អង្គុយចុះក្បែរគេ
«ខ្ញុំថាមិនឃ្លានមិនឃ្លានហើយ»Taehyung
Jungkook ក៏យកអាហារមួយដុំដាក់មាត់ Taehyung គេក៏ព្រមញ៉ាំ«ចូលចិត្តអត់?»Jungkook
«អ្ហឹម!»Taehyung
«ចាំលើកក្រោយខ្ញុំទិញមកទៀត»Jungkook
«ខ្ញុំចង់ញ៉ាំខ្ញុំចេះទៅទិញហើយមិនរំខានឯងទេ»Taehyung
«គ្រាន់តែចង់ទិញឱ្យ»Jungkook
«មិនបាច់រំខានឯងទេ!ហើយឯងល្មមទៅវិញទៅមេឃងងឹតហើយប្រយ័ត្នប៉ាម៉ាក់ឯងបារម្ភ»Taehyung
«ឯងបារម្ភខ្ញុំមែន?»Jungkook
«ឡប់សតិ?ខ្ញុំគ្រាន់តែខ្លាចឯងមានបញ្ហាទៅគឺដោយសារតែខ្ញុំ!»Taehyung«មុននឹងទៅសុំឯងរឿងមួយបានអត់?»Jungkook
«និយាយមក»Taehyung
«ស្អែកនេះថ្ងៃអាទិត្យបើឯងមិនរវល់ទៅដើរលេងជាមួយខ្ញុំឬអត់?»Jungkook
«មិនចូលចិត្តដើរលេងទេ»Taehyung
«ឯងគួរតែសាកទៅម្តងទៅខ្ញុំគិតថាឯងអាចនឹងចូលចិត្តវាផងដែរ»Jungkook
«ហើយបើខ្ញុំព្រមឯងទៅផ្ទះអត់ឥឡូវនឹង?»Taehyung
«ខ្ញុំនឹងទៅបើឯងព្រម»Jungkook
«អ្ហឹម!បានខ្ញុំព្រមឯងឆាប់ទៅវិញទៅ»TaehyungទីបំផុតJungkookក៏ទៅផ្ទះ Taehyungពិតជាក្រញាញ់ខួរខ្លាំងណាស់ពេលមានប្រុសម្នាក់នេះមករំខានគេបែបនេះតែក៏ល្អម្យ៉ាងព្រោះគេមិនត្រូវពួកនោះធ្វើបាបគេទៀត Jungkookពេលមកដល់ផ្ទះគេក៏មកថើបម៉ាក់គេដែលកំពុងអង្គុយមើលទូរទស្សន៍
«មកហើយហេ៎?»Mrs.Jeon
«បាទ!»Jungkook
«ញ៉ាំអីនៅ?បើនៅម្ហូបនៅផ្ទះបាយ»Mrs.Jeon
«កូនទៅញ៉ាំអីជាមួយមិត្តភក្តិហើយៗម៉ាក់!»Jungkook
«អើ!បើអញ្ចឹងឡើងទៅសម្រាកទៅកុំភ្លេចរំលឹកមេរៀនផង»Mrs.Jeon«បាទអ្នកម៉ាក់!»Jungkook ក៏ឡើងទៅបន្ទប់គេបាត់ទៅ មកដល់បន្ទប់ភ្លាមក៏ឆាតទៅ Taehyung ភ្លាម
«ខ្ញុំមកដល់ផ្ទះហើយ!ហើយឯងប្រាកដទេថាស្អែកទៅជាមួយខ្ញុំ?កុំភ្លេចរៀបចំខ្លួនម៉ោង1ខ្ញុំទៅយកឯង»Jungkook ឆាតទៅមួយសន្ទុះនៅតែមិនទាន់ឃើញ Taehyung តបទៀតគេក៏ទៅងូតទឹកសិនទៅ អស់ប្រហែល15នាទីមកវិញក៏ឃើញសាររបស់Taehyungល្មម
«ខ្ញុំដឹងហើយ!»Taehyung Jungkook ឃើញហើយចង់ឆ្អែតបាយគេសរសេរទៅយ៉ាងច្រើនតែ Taehyung តបតែមួយម៉ាត់!«ឯងមិនចេះនិយាយហេ៎?បានជានិយាយតែប៉ុណ្ណឹង»Jungkook
«ឱ្យខ្ញុំនិយាយយ៉ាងម៉េច?»Taehyungពួកគេក៏បន្តលេងជាមួយគ្នាពីនេះពីនោះ តែJungkookអ្នកនាំលេងទេបើ Taehyung វិញចាំតែតបអីដែលគេនិយាយមក រឿងក៏កាត់ចូលទៅដល់ព្រឹកស្អែក Taehyung បើកភ្នែកយកទូរស័ព្ទមកមើលម៉ោងក៏ឃើញថាម៉ោង 6 ហើយក៏មានសារ Good morning ពីJungkookផងដែរតែ Taehyungធ្វើជាមិនឃើញគេងទៅវិញទៅមកមើលJungkookវិញពេលគេមិនតបធ្វើមុខឡើងស្អុយ! ក៏ងើបទៅងូតទឹកបាត់ទៅម៉ោង7 ល្មម Jungkook ក៏ចុះមកខាងក្រោមឃើញម៉ាក់នឹងប៉ាគេកំពុងអង្គុយញ៉ាំអាហារពេលព្រឹក
«ងើបហើយហេ៎?មកមកញ៉ាំបាយ»Mrs.Jeon
«បាទម៉ាក់ប៉ា!អារុណសួស្តីអ្នកទាំង2យប់មិញគេងលក់ស្រួលទេ?»Jungkook
«ដូចតែរាល់ដងនឹង»Mrs.Jeon
«ចុះលោកប៉ាវិញ?»Jungkook
«ធម្មតាៗដូចតែម៉ាក់ឯងនឹង!ឆាប់ញ៉ាំទៅប្រយ័ត្នម្ហូបត្រជាក់អស់»Mr.Jeon«ប៉ា!ម៉ាក់!ថ្ងៃនេះកូនសុំទៅដើរលេងជាមួយមិត្តភក្តិកូនមួយល្ងាច»Jungkook
«ទៅជាមួយអ្នកណា?»Mr.Jeon
«គេជាមិត្តកូនដែលទើបនឹងស្គាល់គ្នាតែគេល្អណាស់ប៉ាកុំបារម្ភ!»Jungkook
«អើ!ទៅក៏ទៅៗប្រយ័ត្នប្រយែង»Mr.Jeon គ្រួសារដែលរស់នៅដោយមានសុភមង្គលគឺបែបនេះ!ពួកគាត់ញ៉ាំអាហារពេលព្រឹកជាមួយគ្នាយ៉ាងរីករាយម៉ោង1ក៏បានមកដល់ Jungkook គេជ្រើសរើសជិះឡានក្រុងជាមួយ Taehyung ដើម្បីដើរលេងមិនយូរប៉ុន្មានគេក៏មកដល់ផ្ទះ Taehyung
«ឯងហើយឬនៅ?»Jungkook ក៏សួរពីខាងក្រៅ
Taehyung ក៏ចេញមកល្មម
«ហើយៗ!»Taehyung ចេញមកជាមួយសម្លៀកបំពាក់ដែលសមនឹងគេខ្លាំងមែនទែន
«ឯងមើលទៅស្អាតណាស់ជាមួយសម្លៀកបំពាក់នេះ!តោះៗប្រញាប់ទៅ»Jungkook

YOU ARE READING
????????????????-Save his life (END?)
Romance??????????????????????? Kim Taehyung ?????????????????????????????????????????????????????????????????????????????????????? Jeon Jungkook ?????? ???????????????????????????? Jeon Jungkook ?????????????????????