កាលពីភាគមុនមានឆ្ងល់អត់ម៉េចបានសុខៗJungkookទៅជួយTaehyungបាន?ចម្លើយគឺ នៅចាំបានអត់សិស្សប្រុសដែលTaehyung ជួយនោះ?គឺMyung-AhពេលដែលTaehyungនិងក្រុមBullyនោះនិយាយគ្នាគេក៏នៅទីនោះដែរ ហើយនាពេលល្ងាចម៉ោងចេញទៅផ្ទះ Myung-ah បានឃើញ Taehyung ត្រូវក្រុមBullyនាំទៅ គេក៏ប្រញាប់ទៅប្រាប់ Jungkook ចួនជា Jungkook គេក៏នៅឈរមុខសាលា គេឈរចាំមើល Taehyung ហ្នឹងឯង នេះជាមូលហេតុដែលJungkookគេដឹងថាTaehyungត្រូវគេធ្វើបាប ឈប់ឆ្ងល់នៅ?បើឈប់ហើយយើងបន្តចូលទៅសាច់រឿងយើងទៀត
ថ្ងៃបន្ទាប់ Taehyung គេមិនបានទៅសាលាតែគេក៏បានដាក់ច្បាប់ផងដែរ ណាមួយគេគ្មានកម្លាំងទៅក៏គ្មានបានរៀនដែរ ហើយនៅស្នាមបែកមុខបែកមាត់ទៀតអញ្ចឹងគេក៏មិនទៅតែម្តង Taehyung កំពុងអង្គុយសំកុកព្រោះគ្មានអ្វីធ្វើអង្គុយសុខៗក៏នឹកដល់គេទៀតហើយ ខួរក្បាលគិតឃើញតែពីគេ?ក្រែងយើងអ្នកដេញគេតើស៍?ឥឡូវមកអ្គុយនឹកអីណា
កំពុងតែគិតឡើងក្រញាញ់ខួរ ក៏ឮសំឡេងកណ្ដឹងរោទ៍ Taehyung ក៏ងើបទៅបើកទ្វារទាំងគ្មានកម្លាំង«នេះប្អូនឥវ៉ាន់សូមសញ្ញេទទួលយក»ពូDelivery
«តែខ្ញុំអត់បានកម្មង់អីផង?ពូច្រឡំផ្ទះទេដឹង»Taehyung
«អត់ទេ!អាស័យដ្ឋានត្រូវហើយតើស៍នេះប្អូនសញ្ញេទៅពូប្រញាប់ទៅមួយកន្លែងទៀត»ពូDelivery
«បាទ!»Taehyung គេក៏ព្រមទទួលយក ទទួលរួចTaehyungក៏ដើរមកអង្គុយលើសាឡុងហើយនិយាយ
«នរណាផ្ញើអីមក?»Taehyung និយាយរួចក៏បើកមើល
«ម្ហូប?ហ្អឹម!នរណាគេផ្ញើរមក»Taehyung គិតចុះគិតឡើងគ្មាននរណាក្រៅពីJungkookឡើយបើម៉ាក់ប៉ាគេក៏មិមត្រូវហើយអ្នកដែលគេស្គាល់មានតែប៉ុន្មាននាក់ហើយមានតែម្នាក់ដែលស្គាល់ផ្ទះគេគឺJungkookTaehyungគិតច្បាស់ហើយថាជាJungkookគេក៏មានអារម្មណ៍ថាសប្បាយចិត្តបន្តិចបន្តួចដែរព្រោះមើលទៅJungkookក៏នៅតែបារម្ភពីខ្លួន គេក៏យកម្ហូបនោះមកញ៉ាំភ្លាមៗដោយមិនស្ទាក់ស្ទើរ ញ៉ាំរួចគេក៏យកទូរស័ព្ទមកមើលចង់ផ្ញើសារទៅគេថាអរគុណក៏ប៉ុន្តែមិនហ៊ាន!បានត្រឹមតែសរសេរតែមិនបានចុចផ្ញើ គិតទៅគិតមកក៏ឮសម្លេងកណ្តឹងរោទិ៍ម្តងទៀត Taehyungឆ្ងល់សារជាថ្មី ថាជានរណាទៀតហើយគេក៏ទៅបើកទ្វារ បើកមកឃើញថាជាម៉ាក់របស់គេៗគាំងហើយក៏មិនដឹងនិយាយអ្វី

YOU ARE READING
????????????????-Save his life (END?)
Romance??????????????????????? Kim Taehyung ?????????????????????????????????????????????????????????????????????????????????????? Jeon Jungkook ?????? ???????????????????????????? Jeon Jungkook ?????????????????????