抖阴社区

????? 14 : ???????????????????

350 20 0
                                    

Jungkook ឃើញ Taehyung ដើរទៅបាត់ហើយគេក៏ទៅតាមដែរ មកដល់ឃើញ Taehyung យកភួយគ្របពីក្បាលដល់ចុងជើងបាត់ទៅហើយ
«អេ៎?កើតអីកូនខ្លា?»Jungkook គ្មានការឆ្លើយតប
Jungkook ក៏ទៅអង្គុយជិត Taehyung ហើយព្យាយាមទាញភួយចេញ
«ឯងកើតអី?ខឹងខ្ញុំរឿងអីមែនទេ?»Jungkook
«គ្មានអីនោះទេ»Taehyung ក៏ដាច់ចិត្តឆ្លើយ
«បើគ្មានអីងើបមកគេចមុខខ្ញុំធ្វើអី?»Jungkook

Taehyung ក៏ងើបមកមែន
«ម៉េចមានអីនិយាយមែន?»Taehyung
«អត់មានផង»Jungkook
«គ្មាមអីនិយាយហៅខ្ញុំមកមើលមុខឯង?»Taehyung
«ខ្ញុំគ្រាន់តែចង់ដឹងថាឯងខឹងខ្ញុំរឿងអី?ឬក៏រឿងខ្ញុំទៅដើរលេងមិនហៅឯងថ្ងៃនេះ?»Jungkook
«គ្មានអីសំខាន់!ចង់ឯងទៅដើរលេងមិនហៅខ្ញុំក៏គ្មានបញ្ហា»Taehyung
«ខ្ញុំក៏ចង់ហៅឯងទៅដែរតែ Minna នាងសុំខ្ញុំ»Jungkook
«បានហើយមិនបាច់បកស្រាយទេខ្ញុំមានថាអីសិទ្ធរបស់ឯងម៉ាក់ឯងមិនថាអីផងខ្ញុំមានសិទ្ធិដែរ?»Taehyung

«អ្ហឹម!ឡូវសម្រេចថាខឹងខ្ញុំក៏អត់?»Jungkook
«អត់!»Taehyung
«តែខ្ញុំនៅតែមាអារម្មណ៍ថាឯងកំពុងទេខឹងខ្ញុំ!»Jungkook
«ធ្វើម៉េចបានបញ្ជាក់ថាខ្ញុំមិនខឹង?»Taehyung
«ញញឹមមួយមក»Jungkook
«មនុស្សមិនចូលចិត្តញញឹមហើយឱ្យញញឹមទៀត?»Taehyung
«បើមិនញញឹមមានន័យថាឯងខឹងខ្ញុំ»Jungkook

«ត្រូវហើយ!ខ្ញុំខឹង!ប៉ុណ្ណឹងបាននៅ?»Taehyung
«ខ្ញុំបកស្រាយហើយមិញបាត់ខឹងខ្លះទេ?»Jungkook
«នឹងបាត់ហើយ!»Taehyung Jungkook បានយកអ្វីមួយចេញពីកាបូបគេ
«ស្អីនឹង?»Taehyung Jungkookបានហុចវាឱ្យ Taehyung
«បើកមើលទៅ!»Jungkook ពេល Taehyung បើកមកឃើញថាជាបន្តោងសោររូបខ្លាដ៏ Cute មួយ

«ស្រឡាញ់អត់?មុខដូចឯងអញ្ចឹងក្រញូវៗ»Jungkook
«ធម្មតា!»Taehyung និយាយតែធម្មតាក្នុងចិត្តសប្បាយពន់ពេក!
«និយាយមកស្រឡាញ់អត់!កុំនិយាយធម្មតាមិនចង់បានទេ»Jungkook
«អឺយ!ទៅស្រឡាញ់ក៏បាន!»Taehyung Jungkook ក៏យកដៃទៅអង្អែលក្បាល Taehyung
«កុំប៉ះក្បាលខ្ញុំ!»Taehyung
«ប៉ះតិចតួចមិនបានហេ៎!»Jungkook សម្រេចសម្រួលនិយាយគ្នាចុះឡើងទៅ Taehyung ក៏ភ្លេចរឿងខឹងគេបាត់ទៅ

ស្អែកឡើងក៏បានមកដល់ ដល់ថ្ងៃចូលរៀនពួកគេក៏ទៅរៀនតាមធម្មតា Taekookពួកគេតែងតែដើរទៅរៀនជាមួយគ្នារៀងរាល់ថ្ងៃ Jungkook អាចថាគេលះបង់មែនសុខចិត្តដើរទៅរៀនជាមួយ Taehyung ដើម្បីបាននៅក្បែរមើលថែគេ ពេលវេលាចេះតែបន្តទៅមុខរហូតពីមួយថ្ងៃទៅមួយថ្ងៃ Jungkook ព្យាយាមធ្វើកុំឱ្យ Taehyung គិតច្រើនរហូតប៉ុន្តែគេនៅតែមានរឿងមួយដែលធ្វើឱ្យ Taehyung គិតដដែល រឿងអីយើងអ្នកអានក៏ដឹងច្បាស់ណាស់ទៅហើយ

????????????????-Save his life (END?)Where stories live. Discover now