抖阴社区

????? 21-22 : ????????????????????????????????????????

329 18 0
                                    

នៅព្រឹកថ្ងៃបន្ទាប់ Taehyung និង Jungkook ពួកគេនៅតែទៅរៀនតាមធម្មតា ក៏ប៉ុន្តែពួកគេទោះបីជាដើរជ្រោះផ្លូវគ្នាក៏មិនចង់មើលមុខគ្នាដែរ Jungkook គេអាចទ្រាំមិនមើលបានប៉ុន្តែសម្រាប់ Taehyung នៅតែលួចសម្លឹងមុខគេដដែល នាពេលចេញលេង Taehyung គេក៏សម្រេចចិត្តទៅញ៉ាំអីម្នាក់ឯងទៅដល់ក៏បានឃើញJungkookកំពុងអង្គុយជាមួយមនុស្សស្រីម្នាក់ គេក៏មានអារម្មណ៍ថាឈឺទៀតហើយ  តែក៏ខំប្រឹងធ្វើខ្លួនជាមិនខ្វល់ហើយដើរទៅអង្គុយតុមួយ

Taehyungកំពុងតែញ៉ាំអាហារ ស្រាប់តែ Minji នាងមក
«Sunbae!មកតែឯងទេហ៎?ឯណា-»Minji
«កុំរំឮកពីគេអី»Taehyung
«ម៉េចចឹង?បងឈ្លោះគ្នាមែនទេ?អ្នកទាំង2មានរឿងអី?»Minji
«គ្មានអីទេ!ពួកយើងបានបែកគ្នាហើយ!ហើយសម្រាប់ហេតុផលឯងកុំចង់ដឹងអីល្អជាង»Taehyung
«ដោយសារនាងម្នាក់នោះហេ៎?»Minji នាងកំពុងនិយាយសំដៅទៅMinna Taehyungក៏ប្រហែលជាដឹងតែគេក៏មិននិយាយ

«ខ្ញុំមើលទៅនាងម្នាក់ហ្នឹងដូចម៉េចៗទេ!បងកុំចាញ់បោកអ្វីដែលនាងប្រាប់!»Minji
«បានហើយMinji!អរគុណឯងហើយតែមិនអីទេយ៉ាងណាក៏ពួកយើងបានបញ្ចប់វារួចទៅហើយ»Taehyung
«Sunbae!ខ្ញុំគ្រាន់តែប្រាប់ទេ!ខ្ញុំមើលទៅនាងមិនទំនងជាមនុស្សល្អអីទេបើនាងចាក់រុកបងៗគិតម៉េចទៅ?មិនត្រូវឃ្លាតឆ្ងាយពីមនុស្សខ្លួនស្រឡាញ់ហើយហេ៎?»Minji
«មិនអីទេMinji បងយល់ពីបំណងល្អរបស់ឯងតែយ៉ាងណាបងក៏បានយល់ពីគេច្បាស់ដែរ!អរគុណបងទៅថ្នាក់វិញហើយ!»Taehyung និយាយរួចក៏ងើបដើរទៅថ្នាក់បាត់

ជួងក៏បានបន្លឺឡើងដែលបញ្ជាក់ប្រាប់ថាគឺដល់ម៉ោងទៅផ្ទះហើយ Taehyung ដើរចេញពីថ្នាក់រៀនដើម្បីទៅផ្ទះ មកដល់មុខថ្នាក់ Jungkook ក៏បានជ្រួសមុខគ្នាជាមួយ Jungkook បានត្រឹមតែសម្លឹងមុខគ្នា
Jungkook ក៏ដើរចេញទៅមុន Taehyung ដើរពីក្រោយសម្លឹងមើលគេទាំងមិនដាក់ភ្នែក ដើរដល់មុខសាលា Jungkook ក៏បានឡើងឡានទៅបាត់ Taehyung ក៏ដើរត្រឡប់ទៅផ្ទះតាមធម្មតាប៉ុន្តែមិនសូវទម្លាប់ដោយសារពេលនេះគេដើរម្នាក់ឯងទៀងហើយ តែថាទៅមកពីគេជាអ្នកដេញJungkookទៅដោយខ្លួនឯង

Taehyung ពេលទៅដល់ផ្ទះវិញបើកទ្វារមក ក៏ឃើញJungkookនៅទីនោះ គេក៏គ្រវីក្បាលស្រាប់តែបាត់Jungkook នេះមិនមែនខ្មោចលងទេគឺមកពីTaehyungគេរស់នៅជាមួយJungkookឡើងក្លាយជាទម្លាប់ទៅហើយ គេក៏មិនចង់ឱ្យJungkookចេញពីគេប៉ុន្មានដែរប៉ុន្តែគេមានអារម្មណ៍ថា ក្តីស្រឡាញ់មួយនេះដូចជាក្លែងក្លាយ គេមិនចង់កាន់តែឈឺចាប់ទៅថ្ងៃមុខទៀត ព្រោះថាត្រឹមតែរយៈពេលប៉ុន្មានខែនេះមក Jungkook បានធ្វើឱ្យគេមានអារម្មណ៍ល្អយ៉ាងខ្លាំង មកដល់ពេលដែលត្រូវបែកគ្នាគេក៏ឈឺទៅស្លាប់ទៅហើយ

????????????????-Save his life (END?)Where stories live. Discover now