Taehyung វិញក្នុងចិត្តក៏បារម្ភពីគេដែរតែចេះតែគិតថាគេប្រហែលជាទៅផ្ទះវិញ មិនអស់ចិត្តក៏មកបើកទ្វារមើល ឃើញថា Jungkookពិតជាមិនទៅណាមែន គេក៏ប្រញាប់ហៅ Jungkook មកខាងក្នុង
«ឯងឆ្កួតមែន?មេឃភ្លៀងយ៉ាងនឹងម៉េចមិនទៅផ្ទះ?ទទឹកជោគហើយឯង!»Taehyung និយាយទងអារម្មណ៍ខឹងរួមទាំងបារម្ភលាយឡំគ្នាឡើងវល់
«ចុះខ្ញុំប្រាប់ឯងហើយតើស៍ថាបើឯងមិនឱ្យខ្ញុំនៅទីនេះខ្ញុំមិនទៅណាទេ!»Jungkook និយាយចប់ Jungkook ក៏កណ្តាស់«ឯងមើលទៅពេលនេះឈឺហើយ!ចុះបើប៉ាម៉ាក់ឯងសួរថាកើតអីបានអញ្ចឹងឯងប្រុងឆ្លើយយ៉ាងណា?»Taehyung
«ខ្ញុំថាឯងជាអ្នកធ្វើ»Jungkook
«នាំរឿងមែនទែន!ប្រញាប់ទៅប្តូរខោអាវទៅ!ហ្អឺយ»Taehyung
បន្ទាប់ពីប្តូររួច
«លេបថ្នាំទៅ!»Taehyung
«អរគុណ!ខ្ញុំស្មានថាឯងចិត្តដាច់ដាក់ខ្ញុំហើយតើស៍»Jungkook
«ខ្ញុំគ្រាន់តែខ្លាចជាប់ទោសពីបទធ្វើឱ្យកូនគេឈឺទេ»Taehyung
«ឯងបារម្ភខ្ញុំថាទៅ»Jungkook
«ឈប់និយាយហើយលេបថ្មាំឬក៏ចង់ទៅនៅខាងក្រៅទៀត?»Taehyung«បានៗ!ខ្ញុំលេប»Jungkook
«លេបហើយៗ»Jungkook
«បើហើយចង់ម៉េចទៀត?»Taehyung
«មានចង់ម៉េច!ពួកយើងមើលរឿងសិនទៅចាំគេង»Jungkook
«មិនចូលចិត្តមើល!»Taehyung
«ខ្ញុំពិតជាមិនយល់ទេសួរអីក៏ឯងថាមិនចូលចិត្តតែពេលនាំធ្វើបែរជា-»Jungkook
«ឈប់និយាយ!មើលក៏មើលទៅឯងចង់មើលអីក៏មើលទៅ»Taehyung ពួកគេក៏មើលរឿងជាមួយគ្នាក្នុងគ្រានោះទៅ! មើលរឿងរហូតដល់រឿងមើលវិញពួកគេក៏គេងលក់ទាំង2នាក់ថ្ងៃស្អែកក៏បានមកដល់ ពេលនេះពួកគេក៏បានងើបរៀបចំខ្លួនដើម្បីទៅសាលារៀនតែម្តង
«បើឯងពិបាកអញ្ចឹងមិនសុំម៉ាក់ប៉ាឯងមកនៅផ្ទះខ្ញុំហ្មងមក?យ៉ាប់ណាស់ទៅមកទៅមកផ្ទះខ្ញុំមិនមែនផ្ទះសំណាក់សម្រាប់ឯងទេ!»Taehyung
«មែនតើស៍!បើខ្ញុំសុំម៉ាក់ខ្ញុំមកនៅជាមួយឯងបែបល្អ!អរគុណដែលផ្តល់គំនិត»Jungkook
«ផ្តល់គំនិតស្អីឯង?ខ្ញុំកំពុងតែបញ្ជួសឯងមិនបានផ្តល់គំនិតខ្មោចយកស្អីទេ»Taehyung
«តែយ៉ាងណាក៏អរគុណ!បន្តិចទៀតចាំទទួលខ្ញុំផងខ្ញុំនឹងមកនៅជាមួយឯងហើយ!ហា៎ៗខ្ញុំទៅផ្ទះសិន»Jungkook
«ខ្ញុំមិនបានយល់ព្រម!»TaehyungJungkook ក៏បានទៅផ្ទះវិញទៅ រឿងក៏កាត់ចូលដល់ពេលចេញលេង Jungkook ក៏បានទៅនាំ Taehyung មកឱ្យស្គាល់នឹងប្អូនជីដូនមួយរបស់ខ្លួន
«ខ្ញុំមិនចង់ស្គាល់នរណាទេ!»Taehyung
«រាប់អានមនុស្សឱ្យបានច្រើនក៏ល្អ!»Jungkook ពេលមកដល់កង់ទីននៅសាលាប្អូនជីដូនមួយ Jungkookដែលនាងមានឈ្មោះថា Lee Minji កំពុងតែអង្គុយចាំពួកគេល្មម
«Minji!បងនាំគេមកហើយTaehyungនេះMinjiប្អូនស្រីខ្ញុំ!»Jungkook«អឺ-គឺសួស្តី Minji!»Taehyung
«ចា៎សួស្តី Sunbae!មើលមុខ Sunbae ឡើងគួរឱ្យស្រឡាញ់ហ្មង!»Minji (Sunbae:អាចប្រែបានថាជាសិស្សច្បង)
«ឃើញអត់?នាងមិនដូចមនុស្សទាំងនោះទេនាងរួសរាយណាស់»Jungkook
«អ្ហឹម!»Taehyung
«អ្នកទាំង2និយាយគ្នាលេងទៅខ្ញុំទៅកម្មង់អីឱ្យញ៉ាំ!»Jungkook

YOU ARE READING
????????????????-Save his life (END?)
Romance??????????????????????? Kim Taehyung ?????????????????????????????????????????????????????????????????????????????????????? Jeon Jungkook ?????? ???????????????????????????? Jeon Jungkook ?????????????????????
????? 7 : ??????????
Start from the beginning