抖阴社区

                                    

«ល្អហើយដែលអ្នកនាងម៉ាលីលែងនៅក្បែរមនុស្សដូចជាពួកគេ ។ អ្នកនាងអូខេដែរទេ ? » ជុងហ្គុក

«ខ្ញុំមិនបានខូចចិត្តអ្វីណាស់ណា៎ទេព្រោះរវល់នឹងការងារពេក តែលោកនិយាយដូចជាដឹងថាពួកយើងបែកគ្នាដោយសារអីអញ្ចឹង» ម៉ាលី

«ខ្ញុំដឹងខ្លះៗដោយចៃដន្យទេ កុំយកទុកក្នុងចិត្តអី » ជុងហ្គុក

«ដោយចៃដន្យ? អគ្គនាយកជុនដឹងមុនពេលដែលពួកយើងបែកគ្នាទៀតឬ?» ម៉ាលីហាក់ភ្ញាក់ផ្អើលបន្ទាប់ពីឮគេនិយាយបែបនេះ ឯត្រចៀកប្រឹងត្រៀមស្ដាប់នៅប្រយោគបន្ទាប់ដែលគេប្រុងនិយាយចេញមក។

«ខ្ញុំឃើញគេមិនប៉ុន្មានដងទេ តែមិនដឹងថាសុខៗក៏មកប្រាប់អ្នកនាងថាយ៉ាងមិចបើគ្មានភស្ដតាង ទើបរងចាំអោយគ្រប់យ៉ាងលាតត្រដាងដោយខ្លួនឯង ។ »ជុងហ្គុក

«មានតែខ្ញុំទេអញ្ចឹងដែរល្ងង់មិនដឹងអី អោយគេបណ្ដើរគ្នាដោយសាធារណៈតាំងពីពេលណាក៏មិនដឹង» ម៉ាលី

«ខ្ញុំមិនបានលើករឿងនេះមកនិយាយដើម្បីអោយអ្នកនាងម៉ាលីខូចចិត្តនោះទេ រឿងកន្លងហួសហើយអោយវាហួសទៅ ។ ខ្ញុំគ្រាន់តែចង់បញ្ជាក់ថាអ្នកនាងម៉ាលីពេលនេះនៅទំនេរពិតមែន លែងមានទាក់ទងនឹងនរណាហើយត្រូវទេ?» ជុងហ្គុក

«....... ហេតុអីអគ្គនាយកជុនចង់បញ្ជាក់ទៅវិញ?» ម៉ាលី

«ឬអ្នកនាងម៉ាលីមើលមិនដឹងថាហេតុអីទេ?» ជុងហ្គុក

ម៉ាលីសួរទៅគេដោយមិនបានគិតអ្វីច្រើននោះទេ តែពេលគេសួរបកមកវិញទើបនឹកឃើញដល់អត្ថន័យនៃសំណួររបស់គេ ។ ធ្វើអោយនាងភាំងរកនិយាយអ្វីមិនចេញ នេះបើនាងនៅក្បែរគេច្រើនជាងនេះនាងអាចកើតជម្ងឺគាំងនិយាយលែងចេញក៏ថាបាន។ មនុស្សអីនិយាយត្រង់ទៅត្រង់មក មិនចេះលាក់លាមបែបនេះ? ឃើញគេញោចញញឹមកំហូច នាងក៏ត្រូវបន្លប់ដោយប្រធានបទថ្មីមកជំនួស។

«ខ្ញុំយើងគិតលុយទៅ នេះយប់ណាស់ហើយ» ម៉ាលី

«ក៏បាន» ជុងហ្គុកឃើញនាងបែបនេះក៏អស់សំណើចមុននិងងាកទៅរកបុគ្គលិកសារជាថ្មីអោយគិតលុយ។

       ទម្រាំតែពួកគេចេញពីហាងអាហារនេះក៏ម៉ោង9យប់ជាងទៅហើយ។ ឡានរបស់ម៉ាលីក៏ចតចោលនៅឯក្រុមហ៊ុនតែពេលនេះប្រហែលបុគ្គលិកចេញពីធ្វើការអស់ទៅហើយ ជុងហ្គុកមិនចង់អោយនាងទៅតែម្នាក់ឯងទើបស្នើរសុំជូននាងត្រឡប់ទៅផ្ទះវិញតែម្ដង ។ ម៉ាលីក៏មិនបានប្រកែកច្រើនព្រោះនាងមើលដឹងថាគេបានតាំងចិត្តថាជូននាងទៅផ្ទះរួចទៅហើយទោះបីជានាងព្យាយាមបដិសេដក៏ដោយ។

«ថ្ងៃស្អែកអ្នកនាងម៉ាលី ទំនេរដែរទេ?» ជុងហ្គុក

«ខ្ញុំហេហ៎? ក៏មិនប្រាកដដែរព្រោះ ថ្ងៃអាទិត្យបែបនេះប្រហែលនៅកំដរប៉ាពេញមួយថ្ងៃហើយ មានអ្វីមែនទេ?»ម៉ាលី

«គឺខ្ញុំចង់បបួលទៅញ៉ំា steak នៅហាងរបស់ Jin hyung កាលបើថ្ងៃស្អែកនេះ Jin hyung នឹងទៅធ្វើជាចុងភៅនៅហាងអាហាររបស់គាត់ដោយផ្ទាល់ពេលល្ងាច ...គាត់មិនងាយទំនេរបែបនេះទេ ក៏ចង់អញ្ជើញអ្នកនាងម៉ាលីអោយទៅសាក» ជុងហ្គុក

«ពិតមែនឬ? តើនឹងទៅនៅពេលណាទៅ?ខ្ញុំកំពុងឃ្លានស្រាប់ អាចឆ្លៀតទៅបានណា៎បើមានឱកាសល្អបែបនេះ» ម៉ាលី តបទៅកាន់គេបណ្ដើរ ក៏នឹកដល់រសជាតិអាហារដែលខ្លួនតែងញ៉ំាជាប្រចាំ។ តែថាជុងហ្គុកនៅចាំបានថានាងចូលចិត្ត steakពីហាងរបស់ជីនកាលពីពួកគេជួបគ្នានៅJeju ទៀតឬទើបអញ្ជើញនាងទៅបែបនេះ?

«ស្អែកប្រហែលម៉ោង6ល្ងាច ។ ចាំខ្ញុំទៅយកអ្នកនាងម៉ាលីក៏បានមិនបាច់ពិបាកជិះឡាន 1-2មក» ជុងហ្គុក

«តែទិសដៅមិនស្របគ្នាទេ នាំតែពិបាកអគ្គនាយកជុនជិះទៅវិញទៅមក» ម៉ាលី

«មិនអីទេ ដូចដែរប្រាប់ថាខ្ញុំជិះតែមួយភ្លែតក៏ដល់ហើយ» ជុងហ្គុក

គម្រោងណាត់នៅថ្ងៃបន្ទាប់របស់ជុងហ្គុកក៏បានសម្រេច។ បន្ទាប់ពីជូនម៉ាលីទៅផ្ទះរួច គេក៏ត្រឡប់ទៅផ្ទះធំវិញព្រោះជាប់សន្យារនឹងក្មួយៗរបស់គេថានឹងទៅគេងនៅផ្ទះធំ ។ ជិះឡានបណ្ដើរក៏នឹកញញឹមម្នាក់ឯងបណ្ដើរ ព្រោះពេលដឹងដំណឹងថានាងបែកគ្នាជាមួយប៊ុមស៊ុកតាមរយៈព័ត៍មានកាលពីព្រឹកមិញគេអន្ទះអន្ទែងចង់ជួបម៉ាលីដើម្បីសួរបញ្ជាក់ ......ហើយនាងក៏ទាក់ទងទៅគេល្មមទើបបានទាំងណាត់គ្នាញ៉ំាអាហារ បានទាំងនិយាយគ្នា។ គេមិនសូវទំនេរមកចំណាយពេលអង្គុយញ៉ំាបាយឬនិយាយជាមួយមនុស្សស្រីយូរដល់ថ្នាក់នេះទេ ។ ព្រោះគេជាមនុស្សឆាប់ធុញ ក៏មិនដឹងទៅប្រាកដប្រជាជាមួយអ្នកណា តែជាមួយម៉ាលី សន្ទនារបស់គេនិងនាងបែរជាតែងតែច្បាស់លាស់ គេចង់បន្តរនិយាយពីនេះពីនោះ ពីរឿងការងារ ពីរឿងផ្ទាល់ខ្លួន ឬពីរឿងទូទៅអោយតែមានពេលបាននិយាយជាមួយនាង ។

ហើយនាងក៏ទាក់ទងទៅគេល្មមទើបបានទាំងណាត់គ្នាញ៉ំាអាហារ បានទាំងនិយាយគ្នា។ គេមិនសូវទំនេរមកចំណាយពេលអង្គុយញ៉ំាបាយឬនិយាយជាមួយមនុស្សស្រីយូរដល់ថ្នាក់នេះទេ ។ ព្រោះគេជាមនុស្សឆាប់ធុញ ក៏មិនដឹងទៅប្រាកដប្រជាជាមួយអ្នកណា តែជាមួយម៉ាលី សន្ទនារបស់គេនិងនាងបែរជាតែងតែច្បាស...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

How hard he fall for me 💞🫶🏻

To be continued ✨
(បាត់យូរដែរ ព្រោះជាប់ប្រឡងឥឡូវប្រឡងចប់ហើយ)😭

???????????????????????????????7 .Where stories live. Discover now