抖阴社区

????? 14 : ???????????????????

Start from the beginning
                                    

រំលងបានប៉ុន្មានថ្ងៃក្រោយមកដែលត្រូវជាថ្ងៃទី 18 ខែមិថុនា នាព្រឹកព្រលឹមJungkookងើបមកក៏ទទយលបានសារពីគណនី Unknown នោះតែម្តងនាយងើបមកក៏បើកមើល
«ជិតដល់ថ្ងៃដែលគេត្រូវស្លាប់ហើយ!ឯងគួរតែបញ្ចៀសវាឱ្យបានបើមិនបានមានតែតាមអ្វីដែលយើងបាននិយាយ!»Unknown
Jungkook អានហើយក៏សម្លឹងមុខ Taehyung ដែលកំពុងគេងហើយគិតក្នុងចិត្ត
«វាជិតដល់ពេលហើយ!ខ្ញុំមិនដឹងថាខ្ញុំនឹងអាចប្តូរចិត្តបានឯងបានឬអត់ទេ»Jungkook

និយាយចប់Taehyung ក៏ភ្ញាក់
«ប្តូរអី?»Taehyung
«គ្មានអីទេ»Jungkook
«ខ្ញុំទៅងូតទឹកមុនហើយ»Taehyung និយាយរួចក៏ងើបទៅ
«ថ្ងៃហ្នឹងខ្ញុំអត់បានទៅរៀនទេ!»Jungkook
«ទៅណា?»Taehyung
«ខ្ញុំមានការរវល់នៅផ្ទះ»Jungkook
«អ្ហឹម!»Taehyung និយាយរួចក៏ដើរទៅ Jungkook មើលដំណើរ Taehyung ពីក្រោយទាំងទឹកមុខស្មុគខ្លាំង គេមិនដឹងថាគួរធ្វើបែបណាឡើយដើម្បីកែប្រែរឿងដែលត្រូវកើតឡើងនោះឡើយ

Taehyung ពេលដើរមកដល់សាលា ក៏ឃើញMinna កំពុងឈរនៅមុខរបងសាលាគេក៏មិនខ្វល់ដើរបន្ត
«អេ៎! Taehyung!»Minna
«បាទ?ហៅខ្ញុំមានការអីមែនទេ?»Taehyung
«អឺ...គឺឯងនៅជាមួយJungkookត្រូវអត់?ចុះថ្ងៃនេះ Jungkook គេទៅណា?»Minna
«គេប្រាប់ខ្ញុំថារវល់មិនបានមក ចុះគេមិនបានប្រាប់នាងទេហ៎?»Taehyung
«អត់ទេ!»Minna
«ប្រហែលជាគេភ្លេចហើយ!ខ្ញុំទៅថ្នាក់ហើយ»Taehyung នាយមិនចង់នៅនិយាយច្រើនក៏ដើរទៅថ្នាក់

ម៉ោង7យប់ទើប Jungkook មកផ្ទះវិញអ
ពេលមកដល់ Jungkook មិនបានឃើញ Taehyung នៅផ្ទះទេ
«Tae?Tae?ឯងនៅណា?»Jungkook ព្យាយាមដើររកសព្វផ្ទះនៅតែរកមិនឃើញខលទៅក៏មិនចូលគេពិតជាភ័យណាស់!ខ្លាចថាពេលវេលានោះវាដល់មុនកំណត់ទៅទៀត Jungkook ព្យាយាមទៅរកនៅកន្លែងមួយចំនួនក៏ឃើញ ថាTaehyungមិនបានទៅណាឆ្ងាយឡើយគឺគេអង្គុយលើទោងនៅ Playground(កន្លែងក្មេងលេង) មួយកន្លែងម្នាក់ឯង

Jungkook ប្រញាប់រត់ទៅរក Taehyung យ៉ាងលឿន
«នេះឯងមិនលើកទូរស័ព្ទខ្ញុំទេហ៎?»Jungkook មកដល់និយាយទាំងហត់ៗ
«មានបញ្ហាអីមែនទេ?ទូរស័ព្ទខ្ញុំអស់ថ្មមិនបានបញ្ចូល»Taehyung Jungkook ក៏ទៅឱប Taehyung យ៉ាងណែន
«ឯងមានបញ្ហាអីមែន?»Taehyung
«ខ្ញុំខ្លាចបាត់បង់ឯងណាស់!កុំទៅណាបាត់ដោយមិនប្រាប់ខ្ញុំបានអត់?»Jungkook

«ឯងគិតថាខ្ញុំទៅណា?ខ្ញុំគ្រាន់តែមានអារម្មណ៍មិនល្អមកអង្គុយលេងទេតើ?ឯងនិយាយមកដូចខ្ញុំចង់រត់ចោលឯងអញ្ចឹង»Taehyung Jungkook ក៏លែង Taehyung ប្តូរមកកាន់ដែគេវិញ
«សន្យានឹងខ្ញុំ!កុំទៅចោលខ្ញុំឮអត់?»Jungkook ក៏យកកូនដៃពួកគេទាំងពីរថ្ពួក
«អ្ហឹម!ខ្ញុំដឹងហើយខ្ញុំនឹងមិនទៅណាចោលឯងទេ»Taehyung
«មានរឿងអីពិបាកចិត្តត្រូវប្រាប់ខ្ញុំ!កុំសំងំនៅម្នាក់ត្រូវចាំឯងនៅមានខ្ញុំ»Jungkook

«ខ្ញុំនឹងប្រាប់ឯង!តែឯងមានរឿងអីមែនទេ?បានជានិយាយបែបនេះ?»Taehyung
«គ្មានទេ!គ្រាន់តែដឹងថាខ្ញុំមិនចង់បាត់បង់ឯងទេ»Jungkook ពួកគេក៏សម្រេចចិត្តនៅអង្គុយលេងនៅទីនោះសិន
«ព្រឹកមិញ Minnaសួររកឯង!»Taehyung
«នាងសួររកខ្ញុំហេ៎?ខ្ញុំមិនបានប្រាប់នាងថាខ្ញុំមិនទៅសាលា»Jungkook
«អ្ហឹម!»Taehyung
«ខ្ញុំសួរឯងរឿងមួយបានទេ?»Jungkook

«រឿងអីសួរមក»Taehyung
«ឯងចូលចិត្តខ្ញុំមែន?»Jungkook Taehyung ឮសំណួរនេះហើយក៏គាំង
«ឯងកើតអី?»Jungkook
«គ្មានអីទេ!»Taehyung
«បើគ្មានអីឆ្លើយតាមត្រង់មក!»Jungkook
«គឺ...ខ្ញុំ»Taehyung Jungkook ចាំស្តាប់ឡើងចំហមាត់
«ចូលចិត្តតើស៍ជាមិត្ត!»Taehyung

«ខ្ញុំមិនសួរក្នុងន័យបែបនោះ!»Jungkook
Taehyung ធ្វើជាឆ្ងល់តែគេយល់ណាស់ទៅហើយថាJungkookចង់បានន័យបែបណា
«កុំធ្វើមុខឆ្ងល់!»Jungkook
«អឺ..គឺ»Taehyung
«និយាយមក»Jungkook
«បើខ្ញុំនិយាយថាស្រឡាញ់ក៏គ្មានអ្វីប្រែប្រួលដែរត្រូវអត់?ហ្អឺយខ្ញុំមិនគួរនិយាយវាឱ្យឯងដឹងទេ!ត្រូវហើយខ្ញុំចូលចិត្តឯង»Taehyung
«ពួកយើងទាក់ទងគ្នាទៅ?»Jungkook Taehyung ឮហើយក៏គាំងម្តងទៀតព្រោះគេពិតជាមិនអាចស្មានថាJungkookនឹងអាចនិយាយបែបនេះ

«ឯងលេងសើចមែន?ខ្ញុំគ្មានពេលលេងទេ»Taehyung
«ខ្ញុំនិយាយជាការពិត»Jungkook និយាយហើយក៏ទៅថើបមាត់Taehyungយ៉ាងក្លាហាន Taehyung ទើបរួចពីគាំងឡូវលើកទី2ទាន់ហន់តែម្តង
រឿងក៏មិនបានបង្ហាញអ្វីទៀតដែរ(😂)

Adminមកវិញសុំទោសដែលឱ្យរងចាំយូរសង្ឃឹមថាមិនរត់ចោលadmin🙏🏽

????????????????-Save his life (END?)Where stories live. Discover now