抖阴社区

                                    

ពេលនេះពួកគេកំពុងតែមករករឿងសិស្សប្រុសម្នាក់នោះ ឯTaehyungឥឡូវនេះគេមានអារម្មណ៍ថាគេរឹងប៉ឹងជាងមុនគេក៏ក្លាហានចូលទៅជួយសិស្សម្នាក់នោះ
«ពួកឯងអាល្មមៗបានហើយ!កុំចេះតែដើរធ្វើបាបអ្នកដទៃអត់ហេតុអត់ផលពេក!»Taehyung
«វាមិនមែនជារឿងរបស់ឯងទេអាខ្ទើយ!ម៉េច?ឥឡូវមានខ្នងបង្អែកមួយដូចជាឡើងចាងដល់ហើយ»Pilwon
«ពួកឯងចង់ឱ្យយកប្ដឹងគ្រូអត់?» Taehyung
«អើយស្អីទេ!កុំយកគ្រូមកអាងប្រយ័ត្នខ្លួនទៅ»Jaehwan

«យើងមិនបាននិយាយលេង!ពួកឯងសាកទៅធ្វើបាបគេទៀតយើងនឹងប្រាប់គ្រូមែនហើយ»Taehyung
«បានហើយពួកឯងទៅវិញចង្រៃយ៎!ឯងចាំទៅមើលទៅថ្ងៃណាដែលម្នាក់នោះវាលែងការពារឯងៗត្រៀមខ្លួនទៅ»Jihyun និយាយហើយពួកគេទាំងបីនាក់ក៏បានដើរចេញទៅក្រៅថ្នាក់ សិស្សក្នុងថ្នាក់ផ្សេងៗទៀតពិតជាមិនគួរឲ្យជឿថាTaehyungហ៊ានតមាត់ជាមួយពួកក្រុមBullyនោះ

«អរគុណ!»Myung-ah យើងក៏បានស្គាល់ឈ្មោះគេគឺ Cha Myung-ah (ឆា ម្យ៉ុងអា)
«មិនអីទេខ្ញុំក៏យល់អារម្មណ៍នេះដែរ»Taehyung ,គេនិយាយរួចក៏ដើរទៅអង្គុយនៅតុរបស់គេវិញ Taehyungបើកមើលទូរសព្ទក៏ឃើញJungkookផ្ញើសារមកគេ
«ចង់ញ៉ាំអីអត់?បងទិញឱ្យ»Jungkook
«មិនឃ្លានទេ!ហើយបងកំពុងនៅជាមួយអ្នកណា?»Taehyung
«កុំបារម្ភគ្មាននាងនៅទីនេះទេគឺសុទ្ធតែជាមិត្តបងប៉ុណ្ណោះ »Jungkook

«ឱ្យតែប្រាកដ»Taehyung
«មិនជឿបងថតឱ្យមើល»Jungkook គេក៏បានថតវីដេអូឱ្យមើលជុំវិញនោះគឺឃើញថាគ្មានMinnaពិតមែន ទើបTaehyungព្រមជឿ
«អូនឯងឡូវចេះប្រច័ណ្ឌបងសាហាវ»Jungkook
«ចុះគិតថាដំបូងអូនមិនចេះប្រចណ្ឌបងមែន?»Taehyung
«មិនមែនបែបនោះពេកដល់ពេលអូនធ្វើអញ្ចឹងទៅឡើងគួរឱ្យស្រឡាញ់។»Jungkook
«បានហើយកុំមកបញ្ចូលអូន»Taehyung

និយាយបានតែប៉ុននេះពួកគេក៏ឈប់ដោយសារដល់ម៉ោងចូលរៀន ហើយពួកគេក៏បន្តរៀនតាមធម្មតា នាពេលល្ងាចពួកគេទាំងពីរនាក់ក៏បានដើរទៅហាងដែលមានលក់សម្ភារៈសម្រាប់ត្រីដើម្បីទិញរបស់មួយចំនួន
«បងឯងធ្លាប់ចិញ្ចឹមត្រីអត់?»Taehyung
«បងធ្លាប់តើ!មានមួយក្បាលបងចិញ្ចឹមវាតាំងពីបងរៀនទី 10 ប៉ុន្តែឥឡូវវាក៏បានងាប់បាត់ទៅហើយ»Jungkook
«វាមានបញ្ហាអីមែនទេ?»Taehyung
«វាឈឺបើមិនអាចមើលថែវាបានទៅវាទៅជាបែបនោះប៉ុន្តែពេលនេះបងនឹងមើលថែត្រីនោះជាមួយអូនឱ្យបានល្អជាទីបំផុត»Jungkook

????????????????-Save his life (END?)Where stories live. Discover now