*ថ្ងៃថ្មី*
ព្រះអាទិត្យរះចែងចាំងចាក់ចូលមកក្នុងបន្ទប់របស់កម្លោះចាស់ដែលកំពុងតែគេងលង់លក់នៅលើគ្រែដោយដៃរបស់នាយក៏អោបក្មេងប្រុសម្នាក់ផងដែល។នាយក្រាស់បើកភ្នែកឡើងតិចៗដោយសារតែពន្លឺថ្ងៃចាំងមកខ្លាំងពេក ទើបសម្រេចចិត្តបើកភ្នែកតែម្ដងទៅ។ស្នាមញញឹមចាប់ផ្ដើមផុសឡើងលើផ្ទៃមុខក្រោយនាយងាកមុខមកមើលរាងតូចដែលកំពុងតែគេងលក់មិនដឹងខ្យល់អីនោះ។ទើបនាយសម្រេចចិត្តដកដៃចេញដើម្បីបានទៅងូតទឹកព្រោះកាល2យប់មិញនេះលេខាហ្វានាងខលមកប្រាប់ថាព្រឹកនេះមានប្រជុំធំលើគម្រោងសាងសង់អគារថ្មី។
"ហុឹម!!!"ក្រោយពីរាងក្រាស់ចេញទៅផុតបន្តិចរាងតូចក៏គ្រហុឹមដើម.ក.លើកដៃតូចៗមកញីភ្នែកតិចៗបើកភ្នែកងាកមើលឆ្វេងស្ដាំទាំងឆ្ងល់ ??
"យប់មិញក្រែងគេងលើសាឡុងមែនទេ ??ចុះពេលក្រោកឡើងមិចក៏នៅលើគ្រែទៅវិញ ឬមួយក៏ខ្ញុំមមើឡើងមកដោយខ្លួនឯង !!"រាងតូច លើកដៃខ្ទប់មាត់ខ្លួនឯងយ៉ាងលឿនមិននឹកស្មានថាខ្លួនមមើឡើងមកដោយខ្លួនឯងអញ្ចឹងនោះទេ បើបែបនេះគឺល្អហើយនឹងកុំឲ្យលោកពូថាឲ្យនោះអី ហិហិ><។
"ហុឺយ កាហ្វូតនេះឯងឆ្លាតខ្លាំងណាស់ តែប៉ុណ្ណេះយើងរួចខ្លួនហើយ"រាងតូច លើកដៃទាំង2មកខ្ទប់មាត់សើចតែម្នាក់ឯងឲ្យរហុឹសមិនហ៊ានសើចឮៗទេខ្លាចអ្នកដែលកំពុងតែងូតទឹកនោះឮ។
ក្រាក~~~
សម្លេងទ្វាបន្ទប់ទឹកបានបើកឡើងតែវាមិនបង្ករជាសម្លេងដល់អ្នកដែលនៅលើគ្រែសើចកាច់.ក.តែម្នាក់ឯងនោះ នោះទេ ជេមមីណាយ៍ឈរមើលសកម្មភាពចម្លែកៗរបស់រាងតូចមួយសន្ទុះទើបសួរឡើងថា....
"កើតស្អី ??មិចបានដល់ថ្នាក់នឹង ??"ជេមមីណាយ៍
"អ៎ុះ!!!លោកពូ...គឺ...គឺគ្មានអីទេ ខ្ញុំទៅងូតទឹកសិនហើយ!!"អស់ពីសើចសប្បាយក៏តាំងភ័យរកនិយាយមិនត្រូវម្ដងលើកនេះភ្លេចខ្លួនស្មានថានៅម្នាក់ឯងទើបសើចមិនបានគិតដល់ពេលនឹកឃើញតាំងរកលេសចូលងូតទឹកអីណា ដល់អញ្ចឹងពេកទៅជេមឯណេះឆ្ងល់មិនស្ទើរនោះទេ ហុឹសៗ។
"ហើយកើតអីឲ្យប្រាកដហ្នឹង ??ឲ្យតែម៉ាកៗនឹងតែញ៉យទៅខ្ញុំច្បាស់ជាឆ្កួតមុនបានប្រពន្ធមិនខានទេ !!"ជេមមីណាយ៍ ឈរគ្រវីក្បាលតិចៗនឹងកាយវិការរបស់រាងតូចថ្ងៃនេះគេចម្លែកខុសពីរាល់ដង ក៏ព្រោះតែរាល់ដងក៏ស្មើកៗនោះអី ថ្ងៃនេះបែរជាក្រោកមកអង្គុយសើចតែឯងទៅវិញសង្ស័យអរម៉ូនប្រែប្រួលទេដឹងនេះ។

YOU ARE READING
????????????????????????????
Action???????????????????????????????????????????????????????????????????? ???????????????????????????????????????????????????????? ?????????????????????????????????????????????????????????? ??