_ព្រឹកថ្ងៃថ្មី
ព្រះអាទិត្យរះឡើងពីទិសខាងកើត ចាំងចូលមកក្នុងបន្ទប់ធំមួយ ដែលមានការតាំងដេគ័រយ៉ាងស្អាត។ពេលនេះនៅលើគ្រែ king size កំពុងតែមានមនុស្សស្អាត ស្បែករលោង ដងខ្លួនសុិចសុី ស្រស់ស្អាត គេងលក់មិនទាន់ក្រោកនៅឡើយ។
សម្លេងចាចយំចេចចាចៗ អមជាមួយខ្យល់ធ្លាក់បក់មករសៀកៗចូលតាមបង្អួចម្ចាស់បន្ទប់ដែលមិនបានបិទនោះ ធ្វើឲ្យរាងកាយតូចស្រវា៉ទាញភួយមកគ្របឡើងជិតឈឹងរហូតដល់ក្បាលមិនខ្ចីខ្វល់ពីអ្វីទាំងអស់។
&ខាងក្រោម
បរិកាសនៅខាងក្រោមពេលនេះ កំពុងតែមមាញឹកជាខ្លាំង ដោយសារតែអ្នកស្រីជេនសុី នឹងលោកនុន បានរៀបចំខ្លួនដើម្បីនាំចៅស្រីទៅទឹកដីប្រទេសថៃ ទៅលេងលោកយាយហារីនរបស់នាងនេះឯង។
«ហ្វី ??»សម្លេងរបស់អ្នកស្រីធំបន្លឺឡើង ធ្វើឲ្យហ្វីដែលកំពុងតែរៀបចំខ្លួនឲ្យនាងតូចហ្វីបន្ថែមនោះត្រូវងាកមកឆ្លើយតបនឹងគាត់យ៉ាងលឿន។
«ចាស៎អ្នកស្រី !!»នាងតប។
«មើលជួយ មើលថែខុសត្រូវហ្វូតផង !! ខ្ញុំមិននៅដាច់ខាតត្រូវតែធ្វើយ៉ាងណាឲ្យគេញុាំបាយឲ្យទៀងទាត់ កុំតាមតែចិត្តគេពេកឮទេ ??»
«ចាស៎ !! ខ្ញុំដឹងហើយអ្នកស្រី»ហ្វីតបរួច ក៏ងាកទៅរៀបចំខ្លួនឲ្យនាងតូចហ្វីនវិញ។
«កុំចាស៎បានតែមាត់ បើខ្ញុំមកវិញកូនប្រសារខ្ញុំឈឺ ត្រៀមខ្លួនទៅ!!»អ្នកស្រីជេនសុី ស្រដីទាំងមុខមាំទៅកាន់ហ្វី ឯនាងឮហើយក៏រហ័សតបវិញយ៉ាងលឿន។
«ហិហិ...មិនអាចទេអ្នកស្រី»
3នាក់យាយចៅ នឹងហ្វីក៏សើចឡើងឲ្យរខិក ព្រោះម្នាក់ៗដឹងថាអ្នកស្រីជេនសុីស្លូតណាស់ មិនដេញនាងចេញឡើយគាត់គ្រាន់តែនិយាយបែបនេះព្រោះខ្លាចហ្វូតគេញុាំបាយមិនទៀងពេលប៉ុណ្ណោះ ព្រោះក្មេងឧស្សាហ៍ភ្លេចបាយទឹកណាស់។
«ហ្អេមៗ នាំគ្នាសើចរឿងអីហ្នឹង ??»សម្លេងបុរសចំណាស់បន្លឺឡើង ហើយក៏គ្មាននរណាក្រៅពីលោកជេមមីនុននឹងឯង។
យាយចៅ2នាក់នេះគ្រាន់តែឃើញលោកនុនមកដល់ភ្លាមក៏នាំគ្នាក្រោកឈររួចតបថា÷

YOU ARE READING
????????????????????????????
Action???????????????????????????????????????????????????????????????????? ???????????????????????????????????????????????????????? ?????????????????????????????????????????????????????????? ??