抖阴社区

?????32:???????????????????????????

813 136 9
                                    

«គ្មានអ្នកណាមកអូសក្បាលខ្ញុំចេញបានទេ ព្រោះទីនេះជាកម្មសិទ្ធិរបស់ខ្ញុំ!!!!»ម្ដងនេះ នាយបញ្ជាក់យ៉ាងច្បាស់ៗទៅកាន់អ្នកស្រីសុីដា ដើម្បីកុំឲ្យគាត់នៅមានចម្ងល់ចេះតែចង់សួរនាយទៀត។
ឯអ្នកដែលនៅក្នុងការប្រជុំនេះគ្មាននរហ៊ានលូកមាត់នោះឡើយ...!!
«ឯង និយាយស្អី អាជេម ??»
«រឿងនេះ...មានតែចាំសួរកូនប្រុសដ៏សែនល្អរបស់អ្នកស្រីទេ គេដឹងច្បាស់ជាងខ្ញុំទៅទៀត !!»ស្នាមញញឹមពិសពុលផុសឡើងលើផ្ទៃមុខ មុននឹងដើរចេញមកវិញទុកឲ្យអ្នកស្រីសុីដានៅក្ដាប់ដៃខឹងនាយឡើងក្រហមមុខអស់ទៅហើយ។
«អេ៎...លោកចូលទៅបានយ៉ាងមិច??»
«......»នាយមិនតប ហើយក៏ដើរហួសនាងតែម្ដង ។នាយក្រាស់ចេញផុតមិនទាន់នឹងបានស្រួលបួលផងសម្លេងរបស់អ្នកស្រីសុីដាក៏បន្លឺឡើង ជេរបើងអស់អ្នកនៅក្នុងអង្គប្រជុំ រត់ចែកជើងគ្នាចេញមកបិះមិនទាន់ ស្រវ៉ាបានអីក៏យកមកសិនមិនមើលឲ្យច្បាស់ទេ។
«ឯងគិតថាឯងជាស្អី បានហ៊ានមកមើលងាយយើងដល់ក្រុមហ៊ុនបែបនេះ ឯងចាំមើលថាវាសនាឯងវាដូចម៉ែរបស់ឯងដែលទេ ??»ឆ្នាំនោះបើលោកតាចាងមិនចេញមុខមកជួយជេមទេម្ល៉េះសមណាស់នាយក៏គ្មានថ្ងៃរស់មកបានសព្វថ្ងៃដែល ។
________________
«អាវីន អាវីន ឯងនៅឯណាឆាប់ចុះមកនិយាយជាមួយយើងភ្លាម!!»មកដល់សេតវិមានភ្លាម វ័យចំណាស់ក៏ស្រែកឆោឡោផ្អើលអស់អ្នកបម្រើ ព្រោះតែគាត់កំពុងតែរកមុខនាយម៉ាវីន។
«អ្នកស្រី អ្នកប្រុសមិនទាន់ត្រឡប់មកវិញតាំងតែពីយប់ម្ល៉េះ»អ៊ំអ្នកបម្រើ
«វាទៅណា ??ហើយស្មាណាមកវិញ»គាត់សួរទាំងខឹង រឿងឲ្យប៉ុនភ្នំចេះសង្ងំយកស្រួលតែម្នាក់ឯងទៅកើត អាកូនជើងល្អ។
«ខ្ញុំមិនដឹង---»
«ចេញឲ្យផុតពីមុខយើងទៅ»គាត់និយាយកាត់ហើយប្រញាប់ឡើងទៅបន្ទប់របស់គាត់រកមើលឯកសារក្រុមហ៊ុន ក៏ឃើញថាវាបាត់ពិតមែន ។
គាត់មិនជឿនឹងសម្ដីជេមឡើយ ទើបប្រឹងបើកកកាយគ្រប់ទូរទាំងអស់ក្រែងល៎គាត់ច្រឡំដៃហើយទុកវង្វេង។រកយូរទៅ ចេះតែយូរទៅ គ្រប់ទូរ ថតត្ គ្មានសូម្បីតែឯកសារក្រុមហ៊ុន តើវាបាត់បានយ៉ាងមិច ??
«ឯងជាអ្នកធ្វើឲ្យយើងទល់ច្រកដោយខ្លួនឯងទេ អាជេម!!»ដៃក្ដាប់សឹងតែបាក់ម្រាម រាល់លើកគាត់តែងតែចាញ់ មិនថាជាវិធីអ្វីនោះទេទោះសម្លាប់ជីវិតមនុស្សក៏គាត់ហ៊ានធ្វើឲ្យតែវាមានប្រយោជន៍សម្រាប់គាត់។
ភ្លាមៗគាត់ក៏ស្រវ៉ាយកទូរស័ព្ទមកខលទៅអ្នកណាមិនដឹង ទឹកមុខក៏លេចស្នាមញញឹមអាក្រក់ឡើងមក ហាក់ដូចជាកំពុងតែមានគម្រោងអ្វីមួយនឹងកើតឡើងអញ្ចឹង។
...ម៉ោង11ថ្ងៃត្រង់...
#ភូមគ្រឹះជេមមីណាយ៍
ថ្វីត្បិតថាពេលនេះ ម្នាក់ៗកំពុងតែជាប់រវល់ក៏ពិតមែនតែក៏មានមនុស្សរាងតូចៗ2នាក់កំពុងតែអង្គុយជជែកគ្នាលេង ផ្ទុះសំណើចពេញភូមិគ្រឹះហាក់សប្បាយខុសពីធម្មតា។
អ្នកបម្រើគ្រប់គ្នាក៏បាននាំគ្នាទៅក្រោយភូមិគ្រឹះអស់ហើយ ទុកឲ្យម្ចាស់តូចនឹងលីននៅសើចក្អាកក្អាយដោយគ្មានទុកកង្វល់។
«បើថ្ងៃនោះមកដល់ ខ្ញុំច្បាស់ជាមកអញ្ជើញអ្នកប្រុសមុនគេហើយ មិនអាចអាក់ខានបានទេ»លីន និយាយទាំងលាយឡំនឹងការសើច មើលទៅពេលវេលាមួយនេះវាគ្មានច្រើនសម្រាប់គេឡើយ មិនដឹងថាជីវិតគេអាចរស់ដល់1អាទិត្យទៀតដែលឬក៏អត់នោះផង។
«ចំមែនហើយ ទោះមិនអញ្ជើញក៏ទៅដែល សំខាន់ឯងជាមិត្តរបស់ខ្ញុំណា!!»រាងតូច និយាយបន្លប់កុំឲ្យលីនគិតច្រើន មិនថាលីនគិតអ្វីក៏ហ្វូតអាចស្មានដឹងគ្រាន់តែមិននិយាយដល់ពេលវេលាក៏ច្បាស់ជាដឹងហើយព្រោះលើលោកនេះគ្មានអាឋ៌កាំបាំងឡើយ។
«មែនហើយៗ ខ្ញុំនេះចេះភ្លេចទៅកើត»
«ហេមៗ កំពុងតែនាំគ្នានិយាយអ្វីនឹង ??»ចៅហ្វាយនឹងកូនចៅដើរចូលមកក្នុង ចំពេលប្រពន្ធនឹងលីនកំពុងតែងសើចសប្បាយតែក៏មិនដឹងថា2នាក់គេនេះនាំគ្នាសើចរឿងអ្វីនោះដែល ដឹងត្រឹមថាចូលមកដល់ឮតែសើចនេះឯង។
«កំពុងតែនិយាយថា បើប្ដីមានស្រីគួរចាត់ការយ៉ាងមិច??បងជួយគិតបន្តិចទៅមើល ថាធ្វើយ៉ាងណា»រាងតូច ងាកមកសួរប្ដីដែលកំពុងតែដើរមកអង្គុយក្បែរខ្លួន ឯលីនក៏គោរពនាយក្រាស់បន្តិចហើយក៏ក្រោកមកឈរវិញ នេះបើសិនជាឲ្យគេចេញភ្លាមគេនឹងចេញព្រោះបើឈរមើលបែបនេះខ្លាចឡើងជាតិស្ករណាស់។
«បងមិនដឹងទេ ព្រោះបងមិនមែនមនុស្សបែបហ្នឹងឯណា ??»នាយតប ទឹកមុខសម្លឹងមើលរាងតូចមិនដាក់ភ្នែកឡើយ ទឹកមុខច្រមិចនេះមើលយ៉ាងណាក៏មិនចេះជិនណាយដែល។
«ពិតមែនហើយ !!ប្ដីអូនគឺជាសុភាពបុរសពេញទីហើយ»ហ្វូត សរសើរប្ដីពេញៗមាត់ មិនក្រែងចិត្តកូនចៅដែលឈរ2នាក់នេះឡើយ។
«យប់នេះ យករង្វាន់ល្អទេ ??»នាយអោនទៅខ្សឹបសួរ ក្បែរត្រចៀកប្រពន្ធព្រួសខ្យល់ក្ដៅៗឲ្យប៉ះនឹងត្រចៀករាងតូច ធ្វើឲ្យគេព្រឺសម្បុរខ្ញាកៗតែម្ដង ស្ដាប់ចប់ក៏រហ័សខិតចេញពីនាយបន្តិចព្រួសទង្វើរបែបនេះរួមទាំងសម្ដីមុននេះគេដឹងថានាយចង់សម្ដៅលើអីហើយ។
«ទេ...មិនយកទេ!!»ហ្វូត ប្រកែកហើយប្រញាប់និយាយទៅកាន់លីនថា...
«តស់លីន ទៅរៀបចំម្ហូប!!»ហ្វូត
«អរ~បាទ»
នាយក្រាស់បានត្រឹមតែគ្រវីក្បាលតិច អស់សំណើចនឹងកាយវិការភ័យៗរបស់ប្រពន្ធ នេះជិត20ឆ្នាំទៅហើយតែកុំមើលចរឹកគឺគួរឲ្យស្រឡាញ់លើសដើមទៅទៀត។
«ចៅហ្វាយ មិនទៅពិសារបាយទេ??»ខេវីនសួរ ស្របពេលឃើញរឹកពារចៅហ្វាយនៅអង្គុយញញឹមញញែមតែម្នាក់ឯងដូច...
«ទៅប្រាកដណាស់ តែយើងថា...ខែនេះកាត់ប្រាក់ខែឯងពាក់កណ្ដាលល្អទេ ??»ហុឺ...ខេវីនខុសអ្វីទៀតហើយ បានចេះតែចង់កាត់ប្រាក់ខែវីនហ្នឹង!!
«ចៅហ្វាយ ខ្ញុំខុសអ្វីទើបកាត់ប្រាក់ខែ??»
«ឯកសារក្រុមហ៊ុនអ្នកស្រីសុីដា យើងប្រើតាំងតែពីយប់ ចុះពេលនេះនៅឯណា»
«ហ៊ូយ...ចៅហ្វាយ!!ខ្ញុំយកទៅទុកនៅបន្ទប់ធ្វើការរបស់ចៅហ្វាយតាំងពីម៉ោង8ម្ល៉េះ ចាត់ទុកថាមិនយឺតទេ ប៉ុណ្ណឹងល្មមអាចឲ្យចៅហ្វាយមិនកាត់ប្រាក់ខែខ្ញុំបានឬនៅទាន៎!!»ខេវីន រៀបរាប់យកមុខមួយខ្សែម្នាក់ឯង ទាំងដែលខ្លួននាយព្រឹកមិញនេះឈឺពោះរត់ចូលតែបន្ទប់ទឹកសោះហ្នឹង បើលីនឮបែបនេះច្បាស់ជាមិនរស់ទេខេវួយអើយ!!
«.........»នាយមិនតប ក៏ដើរទៅបន្ទប់អាហារព្រោះថ្ងៃនេះគ្មានអ្នកបម្រើនៅអ្នកធ្វើម្ហូបច្បាស់ជាប្រពន្ធនាយមិនខានទេ ។បន្ទាប់ពីញុាំអាហារថ្ងៃត្រង់រួច អ្នកទាំង4ក៏ចាប់ផ្ដើរៀបចំគម្រោងសម្រាប់ទប់ទល់ជាមួយនឹងអ្នកស្រីសុីដា ហើយក្នុងនោះក៏មានខាមេឡាមកចូលរួមផង ។ដោយផែនការរបស់នាយក្រាស់នៅថ្ងៃស្អែកនេះ នាយនឹងទៅក្រុមហ៊ុនរបស់អ្នកស្រីសុីដាដើម្បីប្រកាសថាក្រុមហ៊ុនដែលគាត់គ្រប់គ្រងរាល់ថ្ងៃគឺជារបស់នាយហើយ ចំណែកម៉ាវីនខាមេឡានឹងយកគេទៅលាក់ទុកនៅក្នុងក្រុមហ៊ុនគាត់ដោយបង្វែរដានប្រាប់គាត់ថាកូនប្រុសគាត់ពេលនេះគឺនៅជាយក្រុងជាមួយនឹងពួកនាង ដោយក្នុងនោះមានហ្វូត ខេវីន លីន ខាមេឡា រួមជាមួយនឹងកូនចៅដែលរង់ចាំចាត់ការអ្នកស្រីសុីដានៅជាយក្រុងតែម្ដង។
បន្ទាប់ពីយល់ពីភារៈកិច្ចរបស់ខ្លួនអស់ហើយវាក៏ឈានចូលដល់ពេលយប់ រាងតូចអង្គុយដកដង្ហើមធំរាល់1នាទីម្ដង កែវភ្នែកថ្លាឆ្វង់សម្លឹងមើលទៅព្រះចន្ទ័ដែលរះយប់នេះ វាពិតជាស្រស់ស្អាតណាស់ ។ព្រឹកនេះមានបេសកម្មធំ បើសម្រេចកិច្ចការលើកនេះបានប្ដីប្រពន្ធពួកគេច្បាស់ជាអាចរស់នៅមានសុភមង្គលជាក់ជាមិនខាន។
«អូនសម្លាញ់ យប់ហើយមិចមិនចូលគេង??»នាមជាប្ដីដើរមកអោបប្រពន្ធពីក្រោយ ទឹកមុខក៏មិនស្រស់បោះប៉ុន្មានព្រោះតែព្រឹកនេះកែវភ្នែកនាយត្រូវទៅកន្លែងដែលមានគ្រោះថ្នាក់។
«អូនចូលគេងឥលូវហើយ!!នេះបងកើតអ្វី មុខមិនស្រស់ ឬនៅគិតរឿងព្រឹកនេះ»រាងតូច និយាយរួចបែរមកមើលមុខប្ដីតែបែរជាឃើញនាយធ្វើមុខមិនរីកទៅវិញ។
«អូនមិនទៅតើបានទេ ??»ឮសំណួរនេះហើយ កាយតូចអស់សំណើចបន្តិចមុននឹងតប...
«បងធ្វើដូចមិនស្គាល់អូនអញ្ចឹង ប្រពន្ធជេមមីណាយ៍ក្លារេ៉សស្ដាយ៍មួយទាំងមូល ច្បាស់ជាមិនឲ្យខ្លួនឯងកើតអីប្រាកដណាស់!!»រាងតូច អួតខ្លួនឯងក្ដែងៗ តែថាគេអួតក៏មិនត្រូវដែល គេនិយាយការពិតទៅវិញទេ។
«អូននេះ...រកលេសប្រកែកបងបានតែរហូត!!»គេលើកដៃទៅញីសក់ទន់រលោងនោះតិចៗ ទាំងគ្រឺតខ្នាញ់នឹងសម្ដីប្រពន្ធ ឥលូវគេពូកែសម្ដីណាស់ស្ទើរតែខ្លួននាយរកពាក្យតបមិនបានទៅហើយ។
«មិនមែនលេសទេប្ដី កុំចេះតែបន្លើសអី»រាងតូចទាញដៃប្ដីចេញ រួចធ្វើមុខម៉ូវដូចខឹងប្ដីបន្តិច នាយមិនលួងក៏ដើរទៅអង្គុយលើគ្រែគេងធ្វើមិនដឹង។
ប្រពន្ធឃើញបែបនេះក៏ក្រោកទៅជិះប្ដី បន្លែងគ្នាសើចកក្អឹកពេញបន្ទប់ បន្តិចក្រោយសម្លេងគោះទ្វារបានបន្លឺឡើងទើបនាយក្រាស់ក្រោកទៅបើកទ្វារឃើញថាជាលីន តើគេមានការអ្វីទាំងយប់បែបនេះ ??
«មានអីហេស៎ ??»នាយសួរ
«គឺថា...ខ្ញុំមានរឿងខ្លះចង់និយាយជាមួយចៅហ្វាយ ខ្ញុំមានពេលត្រឹមតែ1យប់នេះទេ ផុតយប់នេះខ្ញុំអាចនឹងលែងមានឱកាសបាននិយាយហើយ»លីន និយាយល្មមឮតែ3នាក់ ទឹកមុខគេបញ្ជាក់ថាគេនិយាយសុទ្ធតែពាក្យពិតមិនបានលេងសើចនោះឡើយ។
«ចូលក្នុងសិនមក!!»ហ្វូត ប្រញាប់ទាញដៃលីនឲ្យចូលក្នុងរួចបិទទ្វារវិញ ចៀសវាងមានអ្នកមកស្ដាប់ឮ ណាមួយប្រហែលរឿងនេះសំខាន់ខ្លាំងហើយទើបលីនគេមករកពួកគេទាំង2និយាយដោយផ្ទាល់បែបនេះនោះ។
«ឆាប់និយាយមក ថាមានរឿងអ្វី យើងនឹងជេមអាចជួយឯងបានឬអត់ ??»ហ្វូត រហ័សទាញកៅអីមួយទៀតមកអង្គុយទល់មុខលីនហើយជម្រិតសួរគេតែម្ដង។
«រឿងនេះពាក់ពន្ធ័ជាមួយខេវីន រួមទាំងកិច្ចការស្អែកនេះខ្ញុំក៏មិនបានទៅដូចគ្នា សុំទោសចៅហ្វាយនឹងអ្នកប្រុសតូចផង»លីន
«បាន ខ្ញុំនឹងមិនប្រាប់បងខេវីនឡើយ!!»
ក្រោយពីការសន្ទនាត្រូវបានបញ្ចប់ លីនក៏បានត្រឡប់មកបន្ទប់រៀបចំរបស់ខ្លះ ហើយចាកចេញពីមួយគ្រឹះមួយនេះក្រោមការក្រសែភ្នែកប្ដីប្រពន្ធខាងលើមើលមកដោយទឹកមុខស្រពោនបន្តិច ក្រោយពីលីនចាកចេញទៅផុតទើបពួកគេទាំង2ចូលទៅសម្រាករង់ចាំពេលវេលាស្អែកព្រឹកមកដល់។

សុំ100vote មកហី🌚 បើបានមុន24ម៉ោង គេចេញភាគក្ដៅគគ្រុកឲ្យ និយាយមែនណា!! បើមិនបានមុន24ម៉ោងទេ តាមដំណើរហើយ!!!

To be continued...........

????????????????????????????Where stories live. Discover now