&សាលារៀន ហ្វីន
នាយកម្លោះចាស់ខេវីន ក្រោយពីជូននាងតូចមកដល់សាលារៀនហើយនាយក៏មិនទាន់ត្រឡប់ទៅវិញទេ គេឈររង់ចាំរហូតទាល់តែហ្វីននាងចូលទៅខាងក្នុងផុតទើបនាយត្រឡប់មកឡើងឡានវិញ។
កែវភ្នែកទាំងគូរសម្លឹងទៅមើលក្មួយម្ដងទៀតមុននឹងចេញទៅ តែ.....គេស្រាប់តែឃើញមនុស្សប្រុសម្នាក់ រាងតូចច្រឡឹង រូបរាងប្រហាក់ប្រហែលទៅហ្នឹងលីនីនណាស់ គេជូនកូនមកដល់ហើយក៏បែរខ្នងឡើងតាក់សុីត្រឡប់ទៅវិញបាត់។ខេវីន ហាក់គ្រប់គ្រងអារម្មណ៍លែងបាន បេះដូងគេចាប់ផ្ដើមលោតញាប់ម្ដងទៀត ដូចជួបស្នេហ៍គ្រាដំបូង។នាយ ក៏ប្រញាប់បើកឡានខ្លួនតាមឡានតាក់សុីមួយនោះ រហូតមកដល់ហាងផ្កាមួយ វាមានទំហំធំល្មម កាតុបតែងមានរបៀបរៀបរយ ទាំងការដេគ័រ នឹងការរៀបចំផ្កាក្នុងថូនីមួយៗដាក់តាមជួរ។សួនខាងក្រោយ ពោរពេញទៅដោយផ្កាគ្រប់ប្រភេទ ចំណែកក្នុងហាងក៏រៀបចំមានរបៀបរៀបរយទាំងអស់ នាយដើរមួយៗចូលមកក្នុងហាង ក៏កាន់តែធ្វើឲ្យនាយដឹងច្បាស់ថាម្នាក់ដែលដើរចូលមកហាងមុននេះគឺជាលីន ជាមនុស្សដែលនាយស្រឡាញ់ តែមិនអាចស្រឡាញ់។
«សួរស្តីលោក !! តើត្រូវការផ្កាប្រភេទណាដែល ចង់យកទៅដាំ ឬ ----»
«ម្ចាស់ហាង នៅឬទេ ??»នាយមិនបានចាប់អារម្មណ៍នឹងសំណួរមុននេះឡើយ តែនាយគ្រាន់តែចង់ជួបម្ចាស់ហាងតែប៉ុណ្ណោះ។
«ចាស៎ ចាំបន្តិចលោក !! ខ្ញុំនឹងទៅជម្រាបគាត់ឲ្យដឹង »នាងអោនបន្តិច ពេលដែលខេវីនងក់ក្បាលទទួលដឹងឮ រួចនាងក៏ប្រញាប់ចេញទៅសួនផ្កាយ៉ាងលឿន។
ខេវីន ដកដង្ហើមធំបន្តិចទើបដើរទៅអង្គុយលើសាឡុងរង់ចាំម្ចាស់ហាងវិញ ខួរក្បាលចាប់ផ្ដើមច្របូកច្របល់ មិនដឹងគួរគិតយា៉ងណា ?? តើរូបថត បុរសម្នាក់នោះជានរណា ចុះក្មេងព្រឹកមិញជានរណា តើ6ឆ្នាំមកនេះគេមានអ្នកថ្មីហើយតើមែនទេ ??ក្មេងនោះ ជាកូនពួកគេទាំង2ឬ នាយមកយឺតហើយតើមែនទេ ??
«សួរស្ដីលោក តើរកខ្ញុំ---ខេវីន ??»លីនីន ដើរចូលមកទាំងទឹកមុខញញឹម ជាធម្មតាកម្រមានភ្ញៀវមករកនាងនៅថ្ងៃសុក្រណាស់ បើមកក៏មកតែថ្ងៃសម្រាកទេ។ក៏ប៉ុន្តែភ្ញៀវម្នាក់នេះ ខ្លួនមិនដែលគិតថាចង់ជួបឡើយ។

YOU ARE READING
????????????????????????????
Action???????????????????????????????????????????????????????????????????? ???????????????????????????????????????????????????????? ?????????????????????????????????????????????????????????? ??