រងចាំការឆ្លើយតបយូពេកហ៊ីស៊ឹងបែរខ្នងដើរចេញ នាយមិនចូលចិត្តការរងចាំពីនណាម្នាក់ឡើយ ស៊ុងហ៊ូនចាត់ទុកថាពិសេសជាងគេហើយដែលនាយសុខចិត្តឈររងចាំចម្លើយ។ ស៊ុងហ៊ូនទន្រ្ទាំជើងពេលនេះគិតអ្វីមិនចេញនោះទេ កូនចៅលោកអាយស៊ីរត់ចូលមកកាន់តែកៀក ។"អ្នកប្រុសតូចត្រឡប់ទៅវិញជាមួយពួកខ្ញុំតាមសម្រួល លោកម្ចាស់កំពុងរងចាំ" បុរសឈុតខ្មៅចូលមកចាប់ដៃស៊ុងហ៊ូនបំណងយកនាយតូចត្រឡប់ទៅវិញ តែត្រូវសុងហ៊ូនក្រវៀសដៃគេចេញមួយទំហឹងក្រាញ់ននៀលមិនព្រមតាមទៅជាមួយ។
"ខ្ញុំព្រម! ជួយខ្ញុំផងខ្ញុំមិនចង់រៀបការទេ" ហ៊ីស៊ឹងភ្ញោចស្នាមញញឹម ពេញចិត្តជាមួយចម្លើយឆ្លើយតបរបស់នាយតូចអម្បាញ់មិញ ការដោះដូរលើកនេះនាយចំណេញធំខ្លាំងណាស់។
ហ៊ីស៊ឹងដើរត្រឡប់មកវិញ ទាញស៊ុងហ៊ូនឈរពីក្រោយខ្នងរបស់ខ្លួន កូនចៅលោកអាយស៊ីគ្រាន់តែឃើញតោកំណាចចំពោះមុខពួកគេស្ទើតែទន់ជង្គង់ដួលរៀបនិងដី។
"គេជាមនុស្សរបស់យើង បើមិនចង់ងាប់សពមិនស្អាតត្រឡប់ទៅវិញ" ហ៊ីស៊ឹងដកកាំភ្លើងដែលសៀតនិងចង្កេះកេះកៃផ្ទង់ទៅកាន់ កូនចៅលោកអាយស៊ី ធ្វើឲ្យពួកគេរត់ប្រសាចត្របាញ់ជើងចែកផ្លូវគ្នាយករស់រាងខ្លួន។
បេះដូងលោតផឹបៗស្ទើតែទម្លុះចេញមកខាងក្រៅមិនមែនដោយសាររំភើបជាមួយជំនួយ ប៉ុន្តែវាជាភាពភ័យខ្លាចចំហាយឈាមស្រស់ភាយចេញពីបុរសចំពោះមុខ ស៊ុងហ៊ូនមិនដឹងថាការដែលជ្រើសរើសដោះដូរជាមួយបុរសម្នាក់នេះជារឿងដ៏ខុសធ្ងន់បំផុតសម្រាប់ជីវិតរបស់គេនោះទេ។ ស៊ុងហ៊ូនក្តាប់ជាយអាវខ្លួនឯង ខ្លួនញ័រទទ្រើកមិនហ៊ានកម្រើក ហ៊ីស៊ឹងយកកាំភ្លើងផ្ងើយចង្ការនាយតូចបែរសម្លឹងឲ្យចំប្រសព្វកែវភ្នែក នាយក្រាស់ទះថ្ពាល់រលោងដោយកាំភ្លើងខ្លី ស៊ុងហ៊ូនញ័រខ្លួនលើសដើម ប្រសិនបើកាំភ្លើងរាកៃជីវិតនាយច្បាស់ជាត្រូវបញ្ចប់ត្រង់កន្លែងមួយនេះហើយ។
"លោកបង" លោកស្រីស៊ូ ស្រែកភ្លាត់សម្លេងគាត់រហ័សជួយទប់លំនឹងរបស់ស្វាមីកុំឲ្យដួលទាន់។
លោក អាយស៊ីទម្លាក់ខ្លួនចុះអង្គុយបែបអស់សង្ឃឹមពេលលឺដំណឹងចេញពីមាត់កូនចៅ គាត់ស្ទើតែបោកក្បាលនិងសរសផ្ទះសម្លាប់ខ្លួន នាំស៊ុងហ៊ូនត្រឡប់មកវិញមិនបាន ពេលនេះកូនប្រុសតែម្នាក់ត្រូវធ្លាក់ក្នុងកណ្តាប់ដៃរបស់ ហ៊ីស៊ឹង អាល់រីសទៀត ចង់យំក៏យំមិនចេញតើគាត់ត្រូវប្រឈមមុខបែបណា ចំពោះគ្រួសារត្រកូល ឆយ។

YOU ARE READING
[????????????? ?????????????]
Fantasy??????????????????? ??????????????????????? ??????????????????????????????????????? ?????????????????????????????????????????????? ??????????????????????????? ???? ??????/ ??????? ???????? ??????? ??????? / ???????? ??????