抖阴社区

???8: ????????????????????????!

1.1K 146 20
                                    

"អូ! បាទ" ស៊ុងហ៊ូនអឹមអៀនកម្រើកខ្លួនមិនកើត រាងកាយស្ងៀមទ្រឹងផ្តេកផ្តួលទាំងស្រុងឲ្យហ៊ីស៊ឹងជាអ្នកចាត់ការគ្រប់បែបយ៉ាង។

"ត្រាំទឹកក្តៅ អូននិងបានធូរស្បើយជាងនេះ" ហ៊ីស៊ឹងទម្លាក់រាងកាយស្រាលលើពូកទន់ល្មើយក្នុងបន្ទប់ធំទូលាយ នាយក្រាស់រហ័សរហួនរៀបចំទឹកក្តៅអ៊ុនៗសម្រាប់នាយតូចស៊ុងហ៊ូន សឹមត្រឡប់មកវិញដោយបីក្មេងតូចល្អិតចូលទៅជាមួយ។

"ខ្ញុំអាចដើរបាន! មិនចាំបាច់បីចុះឡើងបែបនេះទេខ្ញុំមិនទម្លាប់" មិនយល់ទាល់តែសោះ នាយមិនបានពិការក្រាន់តែផ្សារឈឺផ្នែកខាងក្រោម អាចដើរបានចាំបាច់បីចុះឡើង?

"អញ្ចឹងអូនគួរតែរៀនទម្លាប់វាចាប់ពីពេលនេះទៅ" ដៃមិនទំនេរដោះសម្លៀកបំពាក់បិតបាំងរាងកាយចេញពីខ្លួននាយតូចបង្ហាញក្បាលពោះរាបស្មើរសាច់សរលោងព្រិល ស៊ុង​ហ៊ុនទ្រឹងនាយអៀនស្ទើជ្រែកដី ផ្ទុយស្រឡៈនាយក្រាស់បែរជាធម្មតាគ្មានប្រតិកម្មអ្វីទាំងអស់។

"កុំមើល" ស៊ុងហ៊ូនព្យាយាមបិតបាំងរាងកាយអាក្រាតខ្លួនឯង គេចចេញពីក្រសែភ្នែកទាំងគូដែលសម្លឹងមើលមិនព្រមដាក់ចុះទាល់តែសោះ។

"មានកន្លែងមួយណាដែលយើងមិនធ្លាប់បានឃើញនោះ?អូនថាទៅមើល? ដឹងទេផេនហ្វីនតូចអូនពិសេសខ្លាំងណាស់តាំងតែពីវិនាទីដំបូងអូនអាចពង្វក់យើងបាន សឹត*"

"អួយ! វាឈឺណាស់" ស៊ុងហ៊ូនគេចមុខចេញមិនអាចទ្រាំនិង ពុកមាត់របស់នាយក្រាស់ វាចាក់ធ្វើឲ្យផ្ទៃមុខរលោងឡើងក្រហមនាយស្ទើតែស្រែកយំភ្លាមៗ

"សុំទោស!អូនឈឺខ្លាំងដែរទេលើកក្រោយយើងនិងប្រយ័ត្ន" នាយអង្អែលស្បែកមុខក្រហមរបស់ស៊ុងហ៊ូនដោយការដឹងកហុស នាយបានធ្វើឲ្យភរិយាសំណព្វឈឺចាប់ទាំងមិនបានតាំងចិត្ត។

"ខ្ញុំមិនចូលចិត្តពុកមាត់ទេ" ស៊ុងហ៊ូនជ្រួញចិញ្ចើមក្រព័ទ្ធដៃទាំងគូរចូលគ្នា ធ្វើមុខជូរហួញនាយមិនចូលចិត្តមនុស្សប្រុសណាដែលមានពុតមាត់នោះទេមើលទៅវាគួរឲ្យខ្លាចនិងគ្មានរបៀបរៀបរយ។

"យើងនិងកោរវាចេញឥឡូវនេះ" ហ៊ីស៊ឹងស៊កដៃលើកនាយតូចស៊ុងហ៊ូនទម្លាក់ចូលក្នុងទឹកក្តៅអ៊ុនៗ ដែលបានរៀបចំដើម្បីបំបាត់ការឈឺចាប់រាងកាយផ្នែកខាងក្រោម។ ហ៊ីស៊ឹងដោះអាវចេញ បង្ហាញរាងកាយរួមដោយស្មាបើក សាច់ដុំហាប់ណែនក្បាលពោះទឹករលក បង្ករជាការភ្ញាក់ផ្អើលសម្រាប់ស៊ុងហ៊ូនមួយរំពេច។

[????????????? ?????????????]Where stories live. Discover now