抖阴社区

???9: ????????????????????????????

1.5K 153 20
                                    

"អូនខ្លាចយើងមែនទេ?" សភាពឡេមឡាមភ្លឹកភ្លាំងរបស់ស៊ុងហ៊ូន នាយក្រាស់ច្បាស់ក្នុងចិត្តដឹងបាត់ទៅហើយថាក្មេងម្នាក់នេះខ្លាចរអានាយ។ ត្រឹមមួយជ្រុងរបស់ ហ៊ីស៊ឹង អាល់រីសអាចធ្វើឲ្យស៊ុងហ៊ូនខ្លាចបាត់ទៅហើយ ទម្រាំរឿងផ្សេងទៀតដែលនាយមិនទាន់បានដឹង?

"តើវាជាតម្រូវការចាំបាច់មែនទេ? លោកប៉ាប្រាប់ថាមនុស្សមានសាក់ជាមនុស្សមិនល្អ" ស៊ុងហ៊ូនទម្លាក់ទឹកមុខចុះ ស្ថិតក្នុងទ្រនំខ្ពស់នាយតូចត្រូវគ្រួសារមើលថែថ្នាក់ថ្នម ចំពោះរឿងក្នុងសង្គមនាយប្រៀបដូចក្រដាស.សទទេរស្អាតមួយផ្ទាំង។ លទ្ធផលការជម្នះរឿងរៀបមង្គលការ នាយបែរជាត្រូវជ្រុលអស់ខ្លួនថែមទាំងត្រូវរស់នៅស្ថិតក្រោមដំបូលផ្ទះជាមួយបុរសម្នាក់នេះទៅវិញ។

"មនុស្សគ្មានសាក់មិនប្រាកដថាពួកគេជាមនុស្សល្អនោះទេ! សង្គមនេះមើលត្រឹមផ្នែកខាងក្រៅ អូនម៉េចនិងអាចសន្មត់បាននោះមិនមែនអូននិយាយថាស វាច្បាស់ជា ស ដូចអូនមើលឃើញនោះទេ"

"សត្វតោ ជាសត្វតំណាងឲ្យ ត្រកូលអាល់រីសក្នុងនាមយើងជានាក់បន្តជំនន់យើងចាំបាច់ត្រូវមានវា  យើងបានចូលស្តីអូនធ្វើជាកម្មសិទ្ធ អូនក្លាយជាម្ចាស់តូចនៅវិមាននេះអូនក៏ត្រូវមានវាដូចគ្នា! ធ្វើជាមនុស្សរបស់យើងស្តាប់បង្គាប់គឺជារឿងតែមួយគត់ដែលអូនមិនអាចជំទាស់បាន"

"ចូលស្តី? ហេតុអ្វីខ្ញុំមិនដឹង លោកប៉ាច្បាស់ជាមិនយល់ព្រមនោះទេ" ស៊ុងហ៊ូនភ្ញាក់ផ្ញើល បើកភ្នែកក្រឡោតពួកគេទាំងពីទើបតែជួបគ្នាកាលពីម្សិលមិញនាយក្រាស់បានដណ្តឹងខ្លួនធ្វើជាកម្មសិទ្ធតាំងតែពីពេលណា?

"លើលោកនេះមានអ្នកណាដែលហ៊ានជំទាស់ជាមួយយើង? សម្អាតខ្លួនរបស់អូនបើមិនចង់ឲ្យយើងបន្ថែមការឈឺចាប់ផ្នែកខាងក្រោម " សម្បុរស្បែក.ស រលោងព្រិលដើមទ្រូងមានសាច់ពើតៗរួមដោយឈើរីពណ៍ស៊ីជម្ពូរស្រស់ ដាមដោយស្នាមក្រម៉ៅជាំពាសពេញឆ្អឹងដងកាំបិត ស្ទើហាមចិត្តមិនបាន ចង់ណែបនិត្យប៉ះពាល់ទាញយកមកឱបជាប់ទ្រូង។ មនុស្ស​ល្មោភរឿងលើគ្រែដូចជានាយ ជំនួសដោយការចង់បានអារម្មណ៍ពុះកញ្ជ្រោល បែរជាមិនហ៊ានប៉ះពាល់រាងកាយដ៏ទាក់ទាញមួយនេះទៅវិញ។

[????????????? ?????????????]Where stories live. Discover now