ទ្រុងសត្វដ៏ធំលាក់កំបាំងក្រោយកាសស៊ីណូ សត្វខ្លាក្រហឹមបញ្ចេញចង្គូមមុតស្រួចពេលមនុស្សដើរចូលក្បែរតំបន់របស់វា។ ស៊ុងហ៊ូនបើកភ្នែកក្រឡោត ទន់ជើងអង្គុយលើដីពេលនាយក្រាស់ទម្លាក់ចុះ នាយតូចចាប់ផ្តើមឡេមឡាម អារម្មណ៍នៃភាពភ័យខ្លាច នាយមិនដែលជួបរឿងរន្ធត់បែបនេះទេ តើគេពិតជាយកនាយឲ្យរត់លេងជាមួយសត្វខ្លាមែនទេ?
"អូនជំទាស់បញ្ជារបស់យើង នេះជាទោសរបស់អូន" ហ៊ីស៊ឹងស៊កដៃចូលក្រោមក្លៀកលើករាងកាយស្តើងឡើង ខៃបើទ្វាទ្រុងខ្លាឲ្យម្ចាស់ ហ៊ីស៊ឹង អាល់រីស រាល់ពាក្យដែលនាយនិយាយសុទ្ធតែជាពាក្យពិត ទោះស៊ុងហ៊ូនជាមនុស្សដែលនាយពេញចិត្តមិនប្រាកដថានិងទទួលបានការលើកលែងចំពោះទង្វើដែរនាយតូចបានប្រព្រឹត្ត។
"អូនចង់រត់ យើងនិងឲ្យអូនរត់ ក្មេងឆ្លាតស្តាប់បង្គាប់ទទួលបានរង្វាន់ ចំណែកក្មេងដែរចចេសរឹងរូសដូចជាអូនសមតែទទួលបានការដាក់ទោស" នាយទម្លាក់ស៊ុងហ៊ូនចុះ ទាញទ្វាបិតជិតពីខាងក្រៅ ឈរមើលនាយតូចចំពោះកាយវិការឡេឡឺភ័យស្លន់ស្លោ ពាក្យសម្តីនាយប្រៀបដូចចម្លាក់ឆ្លាក់លើថ្មវាមិនរលុបបាត់ដោយងាយៗនោះទេ។
" ខ្ញុំលែងហ៊ានហើយ ដោះលែងខ្ញុំទៅ" ស៊ុងហ៊ូនស្រែកយំខ្លាំងៗ នាយស្ទើតែផុតដង្ហើមនៅពេលដែលសត្វខ្លាមាឌធំមហាលសាលបញ្ចេញចង្កូមដើរចូលមកក្បែរកាន់តែកៀកនាយតូចញ័រទទ្រើកបែកញើសជោគ។
"អូនរត់លេង ប៉ុន្នានជុំសិនទៅ"
"ហ៊ឹកៗ daddy ជួយអូនផងវាគួរឲ្យខ្លាច អ្អាយ..." ខ្លាបញ្ចេញចង្កូមមុតស្រួចហក់មកសង្រ្កប់លើរាងកាយតូចស្តើងជាប់មិនអាចរត់គេចចេញបាន ស៊ុងហ៊ូនបិតភ្នែកក្នុងចិត្តគិតខ្លួនអាចនិងត្រូវបញ្ចប់ជីវិតក្នុងទ្រុងសត្វមួយនេះតើមែនទេ?
"ខាយ៍!" សត្វខ្លាកាចសាហាវស្តាប់បង្គាប់ បោះជំហានថយក្រោយពេលលឺម្ចាស់ស្រែកហៅឈ្មោះ វាគ្មានបំណងបំភ័យស៊ុងហ៊ូននោះទេ គ្រាន់តែចង់ប្រលែងលេងជាមួយប៉ុណ្ណោះអ្នកណាទៅដឹង នាយតូចខ្លាចវាខ្លាំងដល់ថ្នាក់នេះ។
ហ៊ីស៊ឹងបីស៊ុងហ៊ូនឡើង នាយតូចឱប.ក ជប់មុខជាប់ទ្រូងបិតភ្នែកជិតឈឹង សត្វខ្លារោមក្រាស់បោះជំហានចូលមកជិត លិឍដៃរបស់ស៊ុងហ៊ូន នាយតូចស្រែកស្ទើបែកសម្លេង។

YOU ARE READING
[????????????? ?????????????]
Fantasy??????????????????? ??????????????????????? ??????????????????????????????????????? ?????????????????????????????????????????????? ??????????????????????????? ???? ??????/ ??????? ???????? ??????? ??????? / ???????? ??????