" ជាមួយគេដូចជាផ្អែមល្ហែមម្លេះ ? "
" យ៉ាងមិចត្រូវជាអ្វីនឹងគ្នា ? និយាយអោយត្រង់មក "
" ពាក់ព័ន្ធអីជាមួយលោកទើបបានជាសួរ ? "
" ជាប្តីអូនទើបបងសួរ មិនចង់អោយគេសើចម្តងទៀតរឿងប្រពន្ធលួចមានសាហាយក្បត់ប្តី " ថេយ៉ុងនិយាយចំៗតែម្តងកាលលូណាក្បត់គេក៏ជួបបញ្ហាច្រើនណាស់មុខមាត់ក៏បាត់អស់ បណ្តាញព័ត៍មានក៏ខាំមិនលេងខាំរហូតដល់ថេយ៉ុងចាប់ផ្តើមមានបញ្ហាផ្លូវចិត្ត ។ ថេយ៉ុងមិនចង់អោយមានប្រវត្តិសាស្ត្រច្រុំដែលទៀតឡើយបើពេលនេះគេជ្រុលជាស្រលាញ់នាងដល់ថ្នាក់ដកចិត្តលែងបានហើយទោះបែបណាក៏គេព្រមទទួលហើយក៏ព្រមកែខៃខាត់នាងអោយល្អស្អាតវិញ ។" ខ្ញុំនិយាយពេលណាថាព្រមធ្វើជាប្រពន្ធលោក "
" ខ្ញុំដេកជាមួយអ្នកផ្សេងមុនលោកទៀត យ៉ាងណាខ្ញុំជាប្រពន្ធប្រុសដំបូងដែលយកព្រហ្មច្ចារីរបស់ខ្ញុំបានមិនមេនជាលោកឡើយ " ប្រយោគដ៎សែនវែងតែមានន័យថេយ៉ុងស្ទើរតែខ្ជាក់ក្អួតឈាមចេញមកទាំងដុំរឿងគេព្យាយាមមិនគឹតនាំតែឈឺឥឡូវនាងមកចាក់ឆ្អៀលទាំងរឿងអតីតរឿងបច្ចុប្បន្នអោយគេឈឺទៀតហើយ !!!" រ៉ូសុីកា !!! ពេលណាទើបអូនឈប់ប្រឆាំងជាមួយបង "
" អាម្នាក់នោះវាជាអ្នកណាប្រាប់បងមក "
" ប្រាប់ហើយយ៉ាងមិច ? បើដឹងបានប្រយោជន៍អី "
" ជាអាដុកទ័រម្នាក់នោះតើមេនទេរ៉ូសុីកា " ថេយ៉ុងដើេរចូលទៅជិតប្រើបាតដៃរបស់គេច្របាច់ស្មាររ៉ូសុីកាហើយក៏អង្រួនអោយនាងផ្តល់ចម្លើយអោយគេ ! គេមិនអាចទ្រាំត៎ទៀតបានឡើយរងចាំចម្លើយនាងម្តងៗគេស្ទើរតែស្ទះបេះដូងប្រេះលលាដ៍ខួរស្លាប់ហើយ ។" មេនចុះបើជាថាងសុីងលោកចង់យ៉ាងមិច ? ចង់សម្លាប់គេតើមេនទេ ? ខ្ញុំសុំព្រមានបើលោកហ៊ានតែប៉ះពាល់ថាងសុីងតែចុងក្រចកខ្ញុំនេះហើយជាអ្នកអូសលោកចូលគុកនោះ " រ៉ូសុីកានិយាយហើយក៏លើកចង្អុលដៃរបស់នាងចាក់ឆ្កៀលត្រង់បេះដូងយ៉ាងជ្រៅផ្តល់ការឈឺចាប់បន្តិចអោយទៅថេយ៉ុង ! ចម្លើយចេញមកហើយការពិតពួកគេទាំងពីរជាសង្សារនឹងគ្នាពិតមេនហើយថាងសុីងម្នាក់នេះហើយដែលយកបានភាពក្រមុំព្រហ្មច្ចារីរបស់នាងដំបូងនោះ ។ សង្សារគេល្អយ៉ាងនេះម្លោះហើយទើបគេស្អប់មិនព្រមទទួលយកយើង
" វាល្អត្រង់ណា ? បងមានត្រង់ណាដែលប្រៀបនឹងវាមិនបាន "
" គេមានចំណុចល្អដែលលោកមិនមានសោះ គេមិនពាលមិនគម្រក់ដូចជាលោកហើយពិសេសបំផុតនោះគេពូកែថ្នម គេល្អគ្រប់យ៉ាងលោកប្រៀបមិនបានជាមួយគេនោះទេគីមថេយ៉ុង " រ៉ូសុីកាស្រែកខ្លាំងៗដាក់ថេយ៉ុងហើយបន្ទាប់មកនាងក៏ដើរចេញពីថេយ៉ុងយ៉ាងងាយស្រួលក៏ព្រោះតែថេយ៉ុងកំពុងតែឈរភ្លឹកភាំងចំពោះពាក្យសំដីដែលនាងបាននិយាយ ! កុំឆ្ងល់ថាហេតុអ្វីទើបថេយ៍ម្តងល្អម្តងអាក្រក់ ហេតុអីពេលអាក្រក់ក៏អាក្រក់ម្លេះ ? ទាំងនេះហើយគឺជាមូលហេតុដែលធ្វើអោយថេយ៍ប្រែប្រួលស្នេហាប្រាស់ចាកធ្វើបាបផ្លូវចិត្តហើយនឹងបេះដូងរបស់គេម្តងជាពីរដងយ៉ាងនេះអោយទ្រាំទ្រយ៉ាងមិចបាន !?!============================
ឈប់ជេរតួប្រុសហើយយើងងាកមកដាក់បណ្តាសារតួស្រីវិញម្តង 🌚
✨ឆេមីន♡

YOU ARE READING
???????????????????
Romance" ???????????????????????? ????????????????????????????? "
????? ?? : ??????????????????????????????????????? ?
Start from the beginning