抖阴社区

???8: ????????????????????????!

Start from the beginning
                                        

"អ៊ុះ? " នាយតូចបើកភ្នែកក្រឡោតប៉ុនៗពងមាន់ស្ទើមិនជឿ ក្រោយឃើញស្នាមសាក់ពាសពេញផែនខ្នងរបស់ហ៊ីស៊ឹង រូបសត្វតោកំណាចបញ្ចេញចង្កូមសាក់ពេញខ្នងក្រាស់ ហេតុអ្វីយប់នោះនាយមិនចាប់អារម្មណ៍ពីវា?

"អូនខ្លាចយើងមែនទេ?"

អគារយ៉ាងប្រណិតធំសម្បើមកំពុងរៀបចំកម្មវិធីយ៉ាងគគ្រឹសគគ្រេក ដើម្បីអបអរដល់ម្ចាស់សម្ព័ន្ធថ្មី ស៊ុលឆុល ត្រកូលអ្នកមានមុខមាត់ក្នុងសង្គមមិនតិចនោះទេដែលបានមកចូលរួមក្នុងកម្មវិធីថ្ងៃនេះ សាន់ត្រារួមទាំងដាយមិន ក៏បានចូលរួមក្នុងនាមជាផ្ញៀវកិត្តយលផងដែរ។

ទម្រង់មុខមូលក្រឡង់ រូបរាងតូចល្អិតគ្រោងឈុតក្វាហ្សេរពណ៍ខ្មៅបើកចំហទ្រូង លើ.ក លម្អដោយខ្សែក មានត្បូងតូចឆ្មាពណ៍ខ្មៅមួយគ្រាប់ចំពីខាងមុខ នាយតូចទម្លាក់សក់ខ្មៅរលោងលើចិញ្ចើមទាំងសងខាងរួមដោយកងដៃ លាត គ្មានម៉ូតមើលទៅសាមញ្ញប៉ុន្តែស្រស់ស្អាតប្លែក។ នាយតូចដើរចូលខាងក្នុងដោយគ្មានការស្វាគមន៍ ពីម្ចាស់កម្មវិធីជុងវ៉ុននាយមិនបានពេញចិត្តចំពោះវត្តមានមកកាន់ទីនេះសូម្បីតែបន្តិច ឥឡូវនេះនាយថែមទាំងទទួលបានការព្រងើយកន្តើយពីម្ចាស់កម្មវិធីស៊ុលឆុលថែមទៀត ។

"គ្រប់យ៉ាងសុទ្ធតែជាជម្រើស!"

"ហ្ហឹស!ជម្រើស? ត្រូវហើយគ្រប់យ៉ាងសុទ្ធតែជាជម្រើស ប៉ុន្តែលោកប្រាកដជាដឹងក្នុងចិត្តរួចទៅហើយ ខ្ញុំមិនដែរចាញ់អ្នកណាទេសូម្បីតែលោកដែលកំពុងតែឈរចំពោះមុខរបស់ខ្ញុំក៏ដោយ លែងខ្ញុំដៃរបស់លោកស្មោកគ្រោកខ្លាំងណាស់!" គេចចេញមកបន្ទប់ទឹកលុបលាងមុខបំបាត់ភាពតានតឹង បែរជាមកជួបមនុស្សមិនចង់ជួប ធ្វើឲ្យទាស់ទែងសម្តីលាន់លឺពេញបន្ទប់ទឹក។

"សម្តីខ្លាំងយ៉ាងនេះ យើងនិងរងចាំមើលថ្ងៃដែលឯងទួញសោកអង្វរកសុំក្តីអាណិតអាសូរពីយើង" ពីមួយថ្ងៃទៅមួយថ្ងៃ នាយកាន់តែពេញចិត្តមនុស្សចំពោះមុខម្នាក់នេះខ្លាំងណាស់ ឱកាសហុចឲ្យពេលណានាយនិងចាប់ក្រញិចឲ្យបាក់ស្បាតចេញម្តង។

"គ្មានផ្លូវជាដាច់ខាត! សត្វដែលបានត្រឹមតែព្រូសដូចជាលោកមានអ្វីដែលអាចធ្វើឲ្យខ្ញុំកោតខ្លាចនោះ?"

[????????????? ?????????????]Where stories live. Discover now