"តែយើងមិនមែនសត្វដែលឯងនិយាយ " ឆ្កែព្រូសមិនដែលខាំ ប៉ុនែ្តជុងវ៉ុនអាចនិងគិតខុសព្រោះនីគីមិនមែនដូចអ្វីដែលនាយតូចនិយាយ។
"ខ្ញុំមកទីនេះដើម្បី អបអរសាទរត្រកូលស៊ុលគ្មានបំណងចង់ជួបមនុស្សដូចជាលោកទាល់តែសោះ ចាត់ទុកថាវាជាថ្ងៃស៊យរបស់ខ្ញុំទៅចុះ ដែលត្រូវមកជួបសម្រាមគួរឲ្យខ្ពើមនៅទីនេះ!"
"ខ្ពើមមែនទេ? អឹម!" មួយម៉ាត់ណាក៏ស្មោគគ្រោក កង្វក់ ខ្ពើម នាយសង្ហារដល់ថ្នាក់នេះហើយ មនុស្សប្រុសតូចល្អិតយកអ្វីមកគិតបានជានិយាយចេញមក បន្ទាបតម្លៃនាយយ៉ាងនេះ? នីគីសង្រ្គឺតជើងធ្មេញ ចាប់សង្រ្គប់បបូរមាត់តូចក្រមិចដែលតបត គ្មានឲ្យបាត់សូម្បីមួយម៉ាត់នៅក្លាហានហ៊ានស៊កសៀតពាក្យសម្តីមាក់ងាយមកកាន់នាយថែមទៀត គេចំជាសម្តីមិនប្រមាណមាឌទាល់តែសោះ។
ផាច់!
"កង្វក់ណាស់ ចេញភ្លាមទៅ" ស្នាមម្រាមដៃក្រហមដាមជាប់លើផ្ទៃមុខលិចចេញមកយ៉ាងច្បាស់ ជុងវ៉ុនមិនស្ទាក់ស្ទើរុញទ្រូងមាំចេញ បុរសម្នាក់នេះថើមធំខ្លាំងណាស់ ហ៊ានឆ្មក់យកស្នាមថើបដំបូងរបស់ខ្លួនដោយគ្មានការអនុញាត។ មាននាមជាគូដណ្តឹងនិងយ៉េនជីន ស្រលាញ់ពេញចិត្តគ្នារយៈពេល18ឆ្នាំ យ៉េនជីនមានសិទ្ធត្រឹមប៉ះដៃ ចុះគេម្នាក់នេះត្រូវជាអ្វីបានប្រហើនខ្លាំងដល់ថ្នាក់នេះ?
"កំណាញ់ម៉្លេស? ថើបបន្តិចមិនបានតទៅអាចលើសពីនេះក៏ថាបាន ហ្ហឹសៗបបូរមាត់ឯងផ្អែមខ្លាំងណាស់យើងដូចជាជាប់ចិត្តជាមួយវាហើយ" នីគី ផ្ញោចស្នាមញញឹមក្នុងនាមជាអ្នកឈ្នះ គ្មានអ្វីសប្បាយចិត្តជាងឃើញកូនហង្សខឹងក្រោធនោះទេ។
"ដាយមិនគួរឲ្យស្អប់ ប្រុសថោកទាប" ជុងវ៉ុនក្រវៀសដៃ នាយក្រាស់ដែលលូកសសៀចូលជិតបំណងប៉ះថ្ពាល់រលោងរបស់ខ្លួន នាយតូចរុញទ្រូងមាំចេញឆ្ងាយម្តងទៀត ដើរចេញតាំងៗទាំងម៉ូម៉ៅក្នុងទ្រូងប្រៀបដូចកំពុងមានភ្នំភ្លើងផ្ទុះផ្ទួនៗ
"ហ្ហឹសៗ កូនឆ្មាខឹងអាក្រក់មើលខ្លាំងណាស់" នីគីសើចរលាក់ខ្លួន ក្រវីក្បាលហួសចិត្តពេលឃើញសភាពមុខឡើងក្រហមរួមដោយត្រចៀកទាំងសងខាងរបស់ជុងវ៉ុន នាយតូចខឹងស្ទើតែហុយផ្សេងផ្ទុយស្រឡៈពីនាយក្រាស់ដាច់ដែលឈរសើចមិនព្រមឈប់។ នីគីសម្លឹងមើលផ្ទៃមុខខ្លួនក្នុងកញ្ចក់ស្ទាបត្រង់ស្នាមដែលត្រូវមួយកំភ្លៀងរបស់នាយតូចអម្បាញ់មិញ នាយទម្លាក់ទឹកមុខចុះមួយរំពេច ក្រសែភ្នែកមុតស្រួច គ្មានមនោសញ្ចេតនាខុសឆ្ងាយដាច់ពីនាយអម្បាញ់មិញ។ នីគីសារេភ្លីអាវទាញទូរសព្ទពីក្នុងហោរបៅ ទាក់ទងទៅអ្នកណាមិនដឹង ស្នាមញញឹមផុសអណ្តែតឡើងគួរឲ្យខ្លាច។
"ចំជាស៊យមែន មិនគួរជួបមនុស្សបែបនេះទាល់តែសោះ" ជុងវ៉ុនទាញកន្សែង ជូតសម្អាតដៃខ្លាំងៗលុបបំបាត់ស្នាមដាននៃការប៉ះពាល់របស់នាយក្រាស់ចេញ។
"អ៊ោវ! ពិសេសខ្លាំងណាស់ដែលត្រកូលដ៏មានមុខមាត់ក្នុងសង្គមដូចជាសាន់ត្រាមកចូលរួមកម្មវិធីរបស់ខ្ញុំ ខ្វះការគួរសមបន្តិចហើយមិនបានចេញទៅទទួលដោយផ្ទាល់ ព្រោះខ្ញុំរវុលជាប់សម្តីជាមួយអ្នកធុរៈកិច្ចដែលអញ្ជើយមកពីប្រទេសអ៊ីតាលី ទើបមិនបានចាប់អារម្មណ៍" ស៊ុល ឆុលកាន់កែវស្រា គ្រលែងចុះឡើងស៊កសៀតពាក្យឡកឡើយមកកាន់ជុងវ៉ុន មិនមែននាយមិនបានឃើញវត្តមាននាយតូចនោះទេ តែនាយមានបំណងបំបាក់មុខសាន់ត្រាដោយប្រយោល។
"បាទ! ខ្ញុំសូមអធ្យាស្រ័យចំពោះលោកប៉ារបស់ខ្ញុំផង គាត់មានធុរៈ ទើបមិនបានមកចូលរួមកម្មវិធីដោយផ្ទាល់ ខ្ញុំជុងវ៉ុន សាន់ត្រាជំនួសឲ្យត្រកូលសាន់ត្រា សូមអបអរលោក ស៊ុល ឆុល យ៉ាងណាលឺមកល្ហៀងៗមានស្រមោចច្រើនណាស់កំពុងលើកព័ទ្ធត្រៀមដើម្បីដណ្តើមយកស្ករដ៏ផ្អែមពីលោក សូមប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចខ្ញុំខ្លាចលោកឈរជើងមិនបានយូ" នាយតូចនិយាយដោយជាប់នូវស្នាមញញឹមមិនរលុប អ្នកដទៃមើលមកពួកគេទាំងពីរ ប្រៀបដូចដៃគូរជំនួញកំពុងពិភាក្សារគ្នាលើគម្រោងភាគហ៊ុនយ៉ាងក្តៅគគុក។
"ហ្ហឹសៗ លោកដូចជាមើលស្រាលខ្ញុំពេកហើយ" ស៊ុលឆុល សើចលែងសម ទម្លាក់ទឹកមុខចុះក្រោយទទួលបានសម្តីផ្អែមបែបសម្លាប់ចិត្តរបស់ជុងវ៉ុន។
" ស្រេចតែលោក ឆុល គិតប៉ុណ្ណោះ! ទូលចេកលើក្បាលចាប់ទន្សាយពុតរបួសដាក់ជាមួយ ប្រយ័ត្នអស់ទាំងចេករបូតទាំងទន្សាយ យល់ដល់ត្រកូលទាំងពីដើរលើផ្លូវជំនួញដូចគ្នា ខ្ញុំមិនយករឿងដែលកើតឡើងយប់នេះដាក់ក្នុងចិត្តនោះទេ សុំលាសិនហើយព្រោះទីនេះដូចជាមិនស្វាគមន៍សាន់ត្រាតាំងតែពីដំបូងម៉្លេស"
"អូ! លោករៀនចប់នៅសាលាមួយណាដែរ? កុំភ្លេចត្រឡប់ទៅរៀនពីរបៀបទទួលភ្ញៀវផងលើកក្រោយ អាចមានសីលធម៍ជាប់មកជាមួយខ្លះ " នាយតូចរក្សារស្នាមញញឹមលើផ្ទៃមុខជាប់រៀបបោះជំហានដើរចេញ ក៏មិនភ្លេចបោះពាក្យសម្តីប៉ុន្នានម៉ាត់មុននិងសារេក្រវ៉ាត់.ក យ៉ាងមានរបៀបនៅឆ្លៀតបោសវៀសធូលីលើអាវធំ របស់ស៊ុល ឆុយថែមទៀតផង ។
"ចង្រៃយ៎! សាន់ត្រាជាស្អីយើងនិងកម្ទេចចោលឲ្យក្លាយជាផះ ក្អេងក្អាងក្រអើតក្រទមដូចជាឯង យើងមិនឲ្យរួចពីកណ្តាប់ដៃនោះទេ" ស៊ុល ឆុល ច្របាច់កែវស្រាក្នុងដៃមើលដំណើរនាយតូចចាកចេញទាំងខឹងសម្បាល នាយមានបំណងកាច់បំបាក់នាយតូចចុងក្រោយបែរជាត្រូវជុងវ៉ុនស៊កសម្តី ត្រឡប់មកវិញយ៉ាងចាស់ដៃ។
Davderi -ដាវ☕️
YOU ARE READING
[????????????? ?????????????]
Fantasy??????????????????? ??????????????????????? ??????????????????????????????????????? ?????????????????????????????????????????????? ??????????????????????????? ???? ??????/ ??????? ???????? ??????? ??????? / ???????? ??????
???8: ????????????????????????!
Start from the beginning
![[????????????? ?????????????]](https://img.wattpad.com/cover/376347787-64-k62515.jpg)