+ Evening
Fot តុបតែងខ្លួនយ៉ាងស្អាត មើលទៅទំនងជាទៅក្រៅទៀតហើយ តែពេលដែលចុះមកក្រោមក៏ឃើញ pond កំពុងតែអង្គុយធ្វើការលើសាឡុង
Fourth « បងPond ហា៎ » fot ក៏បានចូលទៅរំអ៊ួយដាក់pond
Pond « សុំទៅក្រៅមែនទេ » គ្រាន់តែចេញមក pondដឹងដល់ក្រយ៉ៅ
Fourth « បងឱ្យទៅអត់ »
Pond « ទៅធ្វើអី កម្មវិធីអី ទៅជាមួយនរណាគេខ្លះ ហើយម៉ោងប៉ុន្មានចូលផ្ទះវិញ »
Fourth « កម្មវិធីមិត្តភក្តិតិចតួច ទៅជាមួយមិត្តដដែលៗនឹង ហើយយប់តិចអូនចូលផ្ទះវិញហើយ ណាៗៗៗ »
Pond « អឹម តែកុំយប់ពេកប្រយ័ត្នលើកក្រោយលែងឱ្យទៅ »
Fourth « អរគុណ មានតែបងប្រុសខ្ញុំទេដែលល្អជាងគេនៅលើលោក គ្មាននរណាល្អដូចទេ » fot បានចូលទៅឱប pond
Pond « អែក បានហើយទៅៗ ប្រយ័ត្នដូរចិត្តវិញ »
Fourth « Bye bye បងប្រុសជាទីស្រឡាញ់ » និយាយរួចក៏ងើបដើរចេញទៅក្រៅផ្ទះ បើកឡានចេញទៅបាត់
នៅហាងសាច់អាំងមួយកន្លែង ដែលមានមនុស្សចេញចូលអត់ឈប់ ក៏ដោយសារតែទីនោះមានគ្រប់សព្វបែបយ៉ាងដែលភ្ញៀវត្រូវការ ។ ក្រឡេកទៅមើលតុមួយដែលមានមនុស្សបីនាក់កំពុងតែអង្គុយឆ្កឹះឆ្កៀលដូចចាំនរណាម្នាក់
Winny « អាfot ណាត់លើកណាក៏យូរដែរមិនដែលថាមកលឿនម្ដងណាទេ »
Jessi « មែនតើ លើកណាក៏ដូចលើកណាឱ្យយើងចាំរហូតមិនដែលចាំយើងម្តងទេ »
Phuwin « តែបន្តិចទៀតវាមកដល់ហើយ »
Jessi « ឯងកាន់ជើងវារហូត មិនដែលថាអត់លើកណាម្ដងទេ »
Phuwin « ក្រែងជាមិត្តភក្តិមិនចឹង »
Jessi « យើងមិនមែនមិត្តឯងទេមែន »
Phuwin « នរណាថា ឯងក៏ជាមិត្ត អាwinny ក៏ជាមិត្ត fot ក៏ជាមិត្ត មិត្តយើងគ្រប់តែគ្នាសោះ »
Winny « បានហើយៗអាំងសាច់បណ្ដើរទៅ ពេលវាមកស៊ីយកម៉ង »
Fourth « sorry friend ដែលមកយឺត » fot ដើរចូលមកអង្គុយតុធ្វើប្រងើយ
Winny « ដោយសារតែឯងមកយឺតនឹងហើយ ពីរនាក់នេះស្ទើរតែវាយបោចសក់គ្នាទៅហើយ »

YOU ARE READING
?????????????????? [End] ??
Romance????????????????????????????????????????????? ??????????????????????????????
EP 1 : ????????????????
Start from the beginning