+ New Day
Fot ថ្ងៃនេះមិនបានរៀបចំខ្លួនស្អាតបាតអីទេ ព្រោះថ្ងៃនេះគេចង់នៅផ្ទះ ។ fot ចុះមកក្រោមដើម្បីញ៉ាំអាហារពេលព្រឹកក៏ប្រទះឃើញរឿងចម្លែក
Fourth « អៅបង phu មកធ្វើអី » ចុះមកដល់ក៏ភ្ញាក់ផ្អើលព្រោះឃើញ Phuwin កំពុងជួយ Pond ធ្វើម្ហូប
Phuwin « មកលេងឯងនឹងហាស »
Fourth « បងលេងខ្ញុំ ក៏បងខ្ញុំ »
Pond « អេ ឈប់សិនពីរនាក់អីនិយាយគ្នាពីអីបងស្ដាប់មិនយល់ទេ ហើយ fot មិចក៏ហៅមិត្តថាបងចឹង»
Fourth « ក្រែងបងស្រឡាញ់ Phuwin មិនចឹង ចឹងហើយខ្ញុំហៅថាបងឱ្យហើយទៅ មុនក្រោយហៅដដែលសោះ »
Pond « fot មិចក៏និយាយបែបនឹង មិនចេះខ្មាស Phuwin ទេអី »
Fourth « ខ្មាសអីទៅ បងphu ដឹងរួចហើយ »
Pond « ពិតមែនហ៎ » pond ក៏ងាកទៅសួរ phuwin ទាំងភ្ញាក់ផ្អើល
Phuwin « បាទ fot ប្រាប់ខ្ញុំអស់ហើយថាបងចាប់អារម្មណ៍ខ្ញុំ » pondមុខក៏ចាប់ផ្តើមឡើងក្រហម pond បានងាកមុខចេញ
Fourth « លើកទីមួយហើយដែលឃើញបងប្រុសខ្ញុំអៀនបែបនេះ មើលទៅគួរឱ្យស្រឡាញ់ណាស់ »
Phuwin « បានហើយ fot ឈប់ញ៉ោះបងឯងទៅមកជួយធ្វើម្ហូបគ្នាមកឆាប់បានញ៉ាំ »
Fourth « បាទបងថ្លៃ » fot ក៏បានចូលទៅជួយធ្វើម្ហូប ។ ពេលដែលរៀបចំរួចរាល់ហើយអស់ពួកគេក៏បានញ៉ាំបាយជុំគ្នានិយាយពីនេះពីនោះ ជាពិសេសបង្អាប់ pond ពេលញ៉ាំរួចរាល់អស់ក៏បានរៀបចំទុកដាក់យ៉ាងត្រឹមត្រូវ
Pond « fot ទៅក្រៅជាមួយគ្នាទេ »
Fourth « មិនទៅទេ ខ្ជិលរំខានអ្នកទាំងពីរ »
Pond « អត់ក៏អត់ទៅ តែបើទៅក្រៅចាក់សោរផ្ទះឱ្យស្រួលផង តោះយើង » និយាយចប់ក៏បានដើរចេញទៅបាត់
Fot អង្គុយមើលទូរទស្សន៍តែម្នាក់ឯង អង្គុយមើលសុខៗក៏មាន អារម្មណ៍ថាធុញទ្រាន់មើលនេះក៏មិនល្អមើលមើលរឿងនោះក៏មិនល្អមើល ចុងក្រោយក៏សម្រេចចិត្តចេញទៅក្រៅដដែល
Fot ដើរលេងខាងក្រៅតែម្នាក់ឯង នៅតាមផ្លូវស្ងាត់ណាស់ fot មានអារម្មណ៍ថាដូចជាមានអ្នកដើរតាមពីក្រោយ ខ្ជិលចាំយូរ fot ក៏បានរត់យ៉ាងលឿន

YOU ARE READING
?????????????????? [End] ??
Romance????????????????????????????????????????????? ??????????????????????????????