抖阴社区

EP 21 : ??????

845 87 11
                                    

ពីមួយថ្ងៃទៅមួយថ្ងៃ Geminifourth ល្អប្រសើរជាមួយគ្នាច្រើនទៅច្រើនទៅ តែក៏មានថ្ងៃខ្លះទើសទែងពាក្យសម្តីគ្នាផងដែរ

Fourth « gem ថ្ងៃនេះបងមិនទៅក្រុមហ៊ុនទេអី »

Gem « អត់ទៅទេ ព្រោះមិនសូវមានការងារធ្វើ »

Fourth « ចឹងថ្ងៃនឹងអូនសុំទៅក្រៅបន្តិច »

Gem « បងជូនទៅបានទេ »

Fourth « មិនបាច់ទេ អូនអាចទៅខ្លួនឯងបាន » fot ទៅពិនិត្យផ្ទៃពោះ ចឹងហើយទើបមិនចង់ឱ្យ gem ទៅជាមួយ

Gem « អូនទៅយូរអត់ ឱ្យបងជូនទៅ ណាណា »

Fourth « អត់គឺអត់ អូនទៅតែមួយភ្លែតទេមកវិញហើយ » fot មិនចង់ប្រកែកយូរ ក៏បានដើរចេញទៅបាត់

+ មន្ទីរពេទ្យ

Fourth « កូនរបស់ខ្ញុំយ៉ាងមិចដែរលោកគ្រូ »

« កូនរបស់លោកមានសុខភាពល្អណាស់ ប្រហែល papa ញ៉ាំបានគ្រប់គ្រាន់ហើយ »

Fourth « កូនរបស់ខ្ញុំប្រុស ឬស្រី លោកគ្រូ »

« ខ្ញុំមើលទៅមិនទាន់ច្បាស់នៅឡើងទេ តែខ្ញុំអាចសន្និដ្ឋានបានថាប្រហែលជាកូនស្រី » fot ឮបែបនេះហើយសប្បាយចិត្តណាស់

Fourth « សូមឱ្យជាកូនស្រីផងចុះ » បន្ទាប់ពីពិនិត្យរួចរាល់អស់ fot បានចេញពីមន្ទីរពេទ្យ ហើយក៏ឈ្លាតចូលទិញរបស់អីតិចតួច

Tin « fot មកតែម្នាក់ឯងទេហ៎ »

Fourth « បងTin បែកគ្នាយូរហើយ មិនដែលឃើញបងទៅលេងខ្ញុំសោះ »

Tin « ទៅឱ្យប្តីអូន សម្លាប់បងមែន »

Fourth « មិនដល់ថ្នាក់នឹងពេកទេ គ្រាន់តែជាអ្នកស្គាល់គ្នាធម្មតាសោះ »

Tin « មើលទៅ fot ដូចជាមានសាច់ជាងមុន »

Fourth « មិនមែនទេដឹង ប្រហែលមកពី.. »

Tin « មកពីអី តែមានសាច់ចឹងក៏គួរឱ្យស្រឡាញ់ដែរ »

Fourth « មកពីខ្ញុំមានផ្ទៃពោះ » fot បានខ្សឹបប្រាប់ tin

Tin « មែន បងមើលមិនដឹងសោះថាមានកូន »

Fourth « កុំថាឡើយបងឯងមើលមិនដឹង សូម្បីតែប្តីនៅមួយគ្នារាល់ថ្ងៃមើលមិនដឹងផង »

?????????????????? [End] ??Where stories live. Discover now