+ New Day
ព្រឹកថ្ងៃថ្មីមនុស្សគ្រប់រូបក្រោកពីគេងដោយស្រស់ថ្លា ខុសអីតែ fot បើកភ្នែកភ្លាមរឿងគ្រប់យ៉ាងដែលកើតឡើងកាលពីយប់មិញមានពេញខួរក្បាលតែម្តង។ fot ក្រោកអង្គុយគិតតែម្នាក់ឯង គិតចុះគិតឡើងក៏នឹកដល់ពួកម៉ាក ក៏បានដកទូរស័ព្ទ call ទៅ
Fourth « Hello Phuwin ឯងទំនេរអត់ »
Phuwin « អឹម មានការអី »
Fourth « មកផ្ទះយើងបន្តិចបានទេ »
Phuwin « មានរឿងអីមែនទេ »
Fourth « មាន រឿងធំទៀតផង ធំខ្លាំងណាស់ »
Phuwin « អើ បន្តិចទៀតយើងទៅដល់ហើយ តែថាហៅពីរនាក់នោះទៅឬអត់ »
Fourth « ឯងចង់ហៅក៏ហៅមក បានហើយ » និយាយចប fot បានបិទទូរស័ព្ទប្រញាប់ទៅរៀបចំខ្លួន
បន្ទាប់ពីរៀបចំខ្លួនរួចរាល់អស់ fot ក៏បានចុះទៅក្រោម ពេលដែលចុះទៅដល់ឃើញបងប្រុសជាទីស្រឡាញ់កំពុងតែរៀបចំម្ហូបដាក់នៅលើតុ
Pond « ចុះមកល្មម មកញ៉ាំបាយសិនមក » fot ក៏បានចូលទៅអង្គុយតុ
Pond « ញ៉ាំឱ្យច្រើនៗទៅណា » pond បានចាប់ម្ហូបដាក់ចាន fot សឹងតែគ្រប់មុខ
Fourth « បងpond »
Pond « បាទ មានអីមែនទេ »
Fourth « ប្រសិនបើពេលដែលខ្ញុំរៀបការរួច បង gem គាត់នៅតែមិនស្រឡាញ់ខ្ញុំ គាត់ធ្វើបាបខ្ញុំ គាត់ធ្វើឱ្យខ្ញុំឈឺចាប់ បងគិតយ៉ាងមិច » fot និយាយតិចៗ យកស្លាបព្រាជ្រំបាយ ទឹកភ្នែកក៏រកស្រក់ចុះមក
Pond « fot ស្ដាប់បងណា បើសិនជាវាធ្វើបាបប្អូនបង មកប្រាប់បងមក ហើយមួយទៀតពេលដែល fotឆ្អែតចិត្ត ឆ្អែតគ្រប់យ៉ាង fot អាចលែងលះបាន បងមិនដឹងថា fot ស្រឡាញ់គេខ្លាំងប៉ុណ្ណាទេ តែពេលដែល fot អស់ចិត្តស្រឡាញ់គេហើយ ក៏មកនៅជាមួយបងវិញមក បងចាំទទួលជានិច្ច » pond និយាយលួងលោម fot ដោយមិនចង់ឃើញប្អូនគិតច្រើន
Fourth « អរគុណបងច្រើនណាស់ »
Pond « មិនអីទេ ឆាប់ញ៉ាំបាយទៅត្រជាក់អស់ឥឡូវហើយ ពេលញ៉ាំហើយបង នឹងទៅនិយាយជាមួយអាgem fot ចង់ទៅដែរទេ »
Fourth « អត់ទេ ខ្ញុំបានហៅមិត្តភក្តិឱ្យមកលេងហើយ ខ្ញុំមិនបានទៅជាមួយបងទេ »

YOU ARE READING
?????????????????? [End] ??
Romance????????????????????????????????????????????? ??????????????????????????????