+ New Day
ថ្ងៃនេះ fot ណាត់មិត្តភក្តិរបស់ខ្លួនចេញទៅក្រៅទៀតហើយ តែលើកនេះមានតែ Phuwin ទេ ព្រោះ fot មិនចង់ហៅពីរនាក់នោះមកទេ ព្រោះថ្ងៃនេះគេមានរឿងផ្ទាល់ខ្លួនជាមួយ Phuwin
Phuwin « មានរឿងអីទៀតហើយមែនទេ »
Fourth « គ្មានទេ គ្រាន់តែចង់ហៅមិត្តមកញ៉ាំអីឆ្ងាញ់ៗ មិនបានមែនទេ »
Phuwin « pay មែន »
Fourth « pay ក៏បាន តែយើងសួរឯងរឿងមួយ »
Phuwin « សួរមក »
Fourth « បើសិនជាអាច ឯងចង់ក្លាយជាសមាជិកក្នុងគ្រួសារយើងឬអត់ »
Phuwin « មិចក៏សួរបែបនឹង ថ្ងៃនឹងឯងឈឺមែនទេ »
Fourth « គ្មានឈឺគ្មានឈួយអីទេ យើងមើលដឹងថាបងយើងលង់ស្រឡាញ់ឯងបាត់ហើយ »
Phuwin « មែនក៏អី »
Fourth « យើងដែលកុហកមែនទេ បើថាមិចម៉ាឯងបើកបេះដូងឱ្យបងយើងម្នាក់ទៅ »
Phuwin « ហេតុអីក៏ស្រួលបែបនេះ យើងថាមិនសមទេដឹង ឯងមិនប្លែកអារម្មណ៍ទេអីដែលមិត្តភក្តិនឹងគ្នាសុខៗ យើងក៏ក្លាយជាបងថ្លៃឯង »
Fourth « ប្លែកអី ក្នុងក្រុមយើងមានតែឯងទេដែលយល់ពីយើង បើបានធ្វើបងថ្លៃទៀតមិនល្អ »
Phuwin « យើងមិនថាអីទេ គាត់ក៏សង្ហារ អតចរិកក៏ល្អ ប្រាប់គាត់ទៅបើអាច ពួកយើងសាកមើលចិត្តគ្នាសិនក៏បាន »
Fourth « ចាំប្រាប់ឱ្យ តែថាយើងគួរតែហៅឯងថាបងថ្លៃឱ្យហើយល្អដែរទេ »
Phuwin « បានហើយប៉ិក បើចង់ហៅ ហៅយើងថាបង phu បានហើយ »
Fourth « fot ចង់ទៅ Shopping បង phu ជួយជូនអូនទៅបន្តិចទៅ »
Phuwin « បានណា fotfot »
ពួកគេទាំងពីរបានចេញដំណើរចេញពីកន្លែងណាត់របស់ពួកគេ បើកឡានសំដៅទៅផ្សារទំនើប មួយកន្លែងដែលសម្បូរទៅដោយរបស់ brand
Fourth « បងphu fot ចង់ទិញខោអាវ ជួយរើសម៉ូតឱ្យតិចមក »
Phuwin « បានហើយ fot ឈប់ហៅយើងបែបនេះមួយភ្លែតសិនបានទេ »
Fourth « មិនបានទេ បងphu អ្នកឱ្យខ្ញុំហៅបែបនឹង » និយាយរួចក៏រត់ចូលក្នុងហាងមុន Phuwin បាត់

YOU ARE READING
?????????????????? [End] ??
Romance????????????????????????????????????????????? ??????????????????????????????