抖阴社区

                                    

Pond « ok ចឹងក៏ឆាប់ញ៉ាំឱ្យលឿនទៅ »

Me be like: ឱ្យពានបងប្រុសល្អទៅ Pond 🏆

Fot ញ៉ាំអាហារពេលព្រឹករួចក៏អង្គុយមើលទូរទស្សន៍នៅបន្ទប់ទទួលភ្ញៀវ ចំណែកឯ pond ក៏បានចេញទៅជួប gem និយាយរឿងរៀបការ ។ fot អង្គុយមួយសន្ទុះទៀបកំពូលមិត្តរបស់គេមកដល់

Fourth « មកដល់ហើយហ៎ នេះបើយើងឈឺពោះកើតកូន ពេលនេះកូនយើងប្រហែលជាចូលរៀនបាត់ហើយទេដឹង »

Winny « អឺ តែពេលនេះមិនទាន់មានប្ដីផង មានកូនមកពីណា »

Jessi « បើចឹងក៏ល្អដែល បានក្មួយធំលឿនចឹងអញយកធ្វើប្ដីម៉ង » ពួកគេនិយាយហើយក៏សើចតែពីរនាក់នឹងទៅ ឯ fot វិញធ្វើមុខស្អុយអង្គុយសម្លក់តែម្តង

Phuwin « បានហើយៗ fot កំពុងតែមានរឿងធំផងហើយពួកឯងនៅឈ្លាតមកនិយាយលេងទៀត យល់ពីអារម្មណ៍គ្នាខ្លះផង » មួយក្រុមមានតែ Phuwin ទេដែលយល់ពី fot បើបានធ្វើបងថ្លៃទៀត fot សំណាងណាស់

Winny « អឺ មានរឿងអីធំដល់ប៉ុណ្ណាទៅ ជួយនិយាយប្រាប់ពួកយើងតិចមក »

Fourth « គឺរឿងបង gem ជាមួយនិងយើង »

Phuwin « ពីរនាក់ឯងមានរឿងអី »

Fourth « គឺ គឺថា... »

Jessi « ហ៉ើយ ពេលណានិយាយនៅគឺៗ នឹងហើយ បើយើងមានកូន កូនយើងចាស់ស្លាប់ទៅវិញបាត់ហើយទេដឹង »

Fourth « យ៉ើស Copy បានលឿនណាស់ណ៎ ប្រុងប្រៀបចាំស្ដាប់ណា »

fot ក៏បានរៀបរាប់រឿងដែលបានកើតឡើងទាំងប៉ុន្មាន ប្រាប់មិត្តភក្តិរបស់ខ្លួនទាំងអស់។ ចំណែកអ្នកអង្គុយស្តាប់វិញ ស្តាប់មិនហ៊ានព្រិចភ្នែកផង អង្គុយស្ដាប់ទាំងស្ងៀមស្ងាត់រហូតដល់ចប់

Phuwin « រឿងធំរបស់វាមែន »

Winny « ឃើញទេយើងថាហើយ លោកGem ជារបស់ឯងតែម្នាក់គត់ »

Jessi « អឺយាយចឹង លោក gem គាត់ព្រមជាមួយរឿងរៀបការនេះដែរទេ »

Winny « មែនហើយ គាត់ក៏មានសង្សាររួចហើយ ណាមួយរឿងនេះក៏ជាកំហុសបងឯងដែរ មិនគួរណាច្រលំគេថាជាប្អូនសោះ »

Fourth « យើងក៏មិនយល់ដែល ចឹងមានតែសួរមីអ្នកសរសេររឿង »

Winny « មែនហើយ ហេតុអី »

?????????????????? [End] ??Where stories live. Discover now