Fourth « សំណាងហើយដែលយើងរត់លឿន កុំអីមិនដឹងទៅជាយ៉ាងណាទេ » fot ចូលឈប់ពួនមួយកន្លែងឱ្យបាត់ហត់
« ប្រុសស្អាតមកធ្វើអីនៅទីនេះម្នាក់ឯងនឹង » fot ឮហើយក៏ងាកទៅមើល ឃើញបុរសពីរនាក់ដើរសំដៅមករកខ្លួន
Fourth « កុំចូលមកណា បើហ៊ានតែចូលមកយើងស្រែកហើយ » fot និយាយឡើងទាំងភ័យ ឈានជើងដើរថយក្រោយបន្តិចម្តងៗ ហើយក៏បានរត់យ៉ាងលឿន រត់បានមួយសន្ទុះ fot ក៏ភ្លាត់ជើងដួលមួយទំហឹង ដោយស្លៀកខោខ្លីទើបធ្វើឱ្យជង្គង់រលាត់ស្បែកចេញឈាម
« បងថាហើយ កុំខំរត់អីមកសប្បាយជាមួយគ្នាទៅ »
Fourth « កុំណាយើងសូមអង្វរ ឯងចង់បានលុយប៉ុន្មានក៏យើងឱ្យដែរ សូមកុំធ្វើបាបយើងអី » ពួកគេមិនស្ដាប់ទេក៏បានដើរចូលបន្តិចម្តង
Fourth « ជួយផង ជួយផង » fot ធ្វើអីលែងកើតហើយមានតែស្រែកឱ្យគេជួយ ព្រោះដួលមុននេះធ្វើឱ្យfot ឈឺជើងងើបមិនរួចឡើយ
« មិនបាច់ខំប្រឹងស្រែកទេ ទុកកម្លាំងស្រែកក្រោមទ្រូងបងទៅ »
Gem « ពួកឯងធ្វើអីនឹង » gem មិនដឹងចេញមកពីណាទេ ក៏បានស្រែកយ៉ាងខ្លាំង
« ឯងកុំមកចេះដឹងរឿងយើងបើចង់សុខចេញទៅ »
Gem « មិនឱ្យចេះដឹងយ៉ាងមិចឯងកំពុងតែធ្វើបាបមនុស្សទន់ខ្សោយ »
« មិនបាច់និយាយច្រើនទេ បើខ្លាំងណាស់ចូលមក » ពួកគេក៏បាននាំគ្នាចូលទៅវាយ gem ម្តងទងពីរ តែធ្វើអី gem មិនកើតទេ។
ចំណែកឯ fot វិញខំប្រឹងងើបដើម្បីរត់គេចពី gem គេមិនចង់ជួបទេ តែខំយ៉ាងណាក៏ងើបមិនរួច ក៏បានវាតិចៗទៅរកកន្លែងតោងដើម្បីអាចឈររួច
Gem បន្ទាប់ពីចាត់ការពួកអស់នោះរត់ចែកជើងគ្នាអស់ ក៏បានឃើញ fot វាតិចៗទៅរកដើមឈើ ដោយមិនចាំយូរ gem ក៏រត់ទៅជួយលើកពីក្រោយដោយមិនដឹងថាជា fot ឡើយ
Gem « មិនអីទេមែនទេ » gem បានជួយលើក fot និងសួរនាំយ៉ាងស្រួល តែពេលដែលដឹងថាជា fot អ្វីៗក៏ប្រែប្រួល
Gem « fot » gem បានប្រលែង fot ចេញពីដៃមួយទំហឹងស្ទើរតែដួលម្តងទៀតទៅហើយ តែ fot ទប់លំនឹងជាប់

YOU ARE READING
?????????????????? [End] ??
Romance????????????????????????????????????????????? ??????????????????????????????
EP 6 : ?????/?????/?????
Start from the beginning