抖阴社区

EP 7 : Good night

Start from the beginning
                                    

Fourth « ខ្ញុំព្រមបាទ » fot ឆ្លើយទាំងស្នាមញញឹមយ៉ាងស្រទន់ដាក់ gem

« តើលោក Gemini Norawit  ព្រមទទួលលោក Fourth Nothawat  ធ្វើជាគូជីវិតរស់នៅជាមួយគ្នាដល់ដង្ហើមចុងក្រោយដែរទេបាទ »

Gem « ព្រ.. »

Gina « មិនព្រម មិនព្រមជាដាច់ខាត » gina ស្រាប់តែក្រោកឈរ ស្រែកនិយាយយ៉ាងខ្លាំងៗ ហើយក៏បានដើរទៅកន្លែងលោកអាចារ្យយកម៉េក្រូមកនិយាយ ភ្ញៀវគ្រប់គ្នាងាកមើលមុខនាងព្រាត

Gina « អ្នកទាំងអស់គ្នាដឹងទេ ថាអាម្នាក់នេះវាបានបង្កើតសាច់រឿង ដាក់ថ្នាំសង្សាររបស់ខ្ញុំ ដើម្បីបានរៀបការជាមួយសង្សាររបស់ខ្ញុំ »

Fourth « មិន មិនពិតទេ នាងនិយាយអីចេញមកនឹង » fot ប្រកែកទាំងភ័យព្រោះមនុស្សគ្រប់គ្នាចាប់ផ្ដើមមើលមកខ្លួនរួចក៏និយាយខ្សឹបខ្សៀវគ្នា ពីរូបខ្លួន

Gina « មិនពិតមែនទេ បើមិនចឹងសួរលោក gem ដែលជាសង្សាររបស់ខ្ញុំទាំងអស់គ្នាឱ្យដឹងរឿងតែម្ដងទៅ ពិតទេ gem » gina បានហុចមេ៉ក្រូឱ្យ gem និយាយ

Gem « មែនហើយ គឺគេបានដាក់ថ្នាំខ្ញុំ ហើយពិធីរៀបការនេះក៏កើតឡើងដោយសារតែគេបង្ខំឱ្យខ្ញុំទទួលខុសត្រូវលើរូបគេតែប៉ុណ្ណោះ គឺខ្ញុំមិនបានស្រឡាញ់គេចេញពីចិត្តទេ ខ្ញុំមានតែសង្សារខ្ញុំម្នាក់គត់ » មនុស្សគ្រប់គ្នាគ្រាន់តែឮ gem និយាយហើយ ក៏បានគិត fot ក្នុងផ្លូវអាក្រក់ជាងមុនទៅទៀត

Pond « ឯងនិយាយឆ្កួតឡប់អីនឹង អា gem »

Gina « អ្នកទាំងអស់គ្នាឮហើយមែនទេថាវាអាក្រក់ពិនណា សូម្បីតែបងរបស់វាក៏ជាអ្នករួមគំនិតក្នុងរឿងនេះដែរ »

Fourth « gem បងធ្វើអីនឹង » gem បានចាប់ដោះចិញ្ចៀន ពីដៃរបស់ fot

Gem « gina ព្រមរៀបការជាមួយនឹងបងទេ » gem បានលុតជង្គង់សុំ gina រៀបការនៅចំពោះមុនមនុស្សគ្រប់គ្នា

Gina « ព្រម ខ្ញុំព្រម » ភ្លៀវនៅទីនោះក៏បានក្រោកឈរទះដៃអបអរនៅពេលដែល Gina យកព្រមរៀបការ

Fourth « ទេ មិនពិតទេ មិនពិតទេ » fot យកដៃខ្ទប់ក្បាលប្រៀបដូចជាមនុស្សមិនគ្រប់សតិ

Fourth « មិនពិតទេ » fot ស្រែកមួយទំហឹង ហើយក៏បានភ្ញាក់ពីដំណេក ទើបដឹងថារឿងមុននេះជាការយល់សប្តិ

?????????????????? [End] ??Where stories live. Discover now