抖阴社区

??????? 2

1.4K 152 12
                                    

ថ្ងៃថ្មី
ហ្វូតឈររេរានៅជិតបង្អួចអើតចេញទៅមើលខាងក្រៅជានិច្ចខ្លាចក្រែងឃើញអ្នកដែលខ្លួនបានណាត់ទុកការពីម្សិលមិញត្រទ្បប់មកលេងជាមួយគេវិញនៅថ្ងៃនេះ
"ហេតុអីក៏យូរយ៉ាងនេះ គាត់មិនមកទេដឹង"
តុក..តុក..តុក
"ហ្វូត នៅខាងក្នុងដែលទេ?"សម្លេងប្រហើរៗឮនៅមុខទ្វារផ្ទះ ហ្វូតញញឹមខ្ជឹបដើរទៅបើកទ្វារយ៉ាងលឿន
"បងជេម.."រាងតូចហក់លោតអោបកអ្នកដែលមានកម្ពស់ខ្ពស់ជាងខ្លួនហាក់ដូចជាមនុស្សដែលបែកគ្នារាប់ឆ្នាំ ជេមលើកដៃទប់ខ្នងហ្វូតវិញជៀសវាងដួលទៅដីទាំង២នាក់
"ចាំយូរដែលទេ ហឹមម?"
"យូរណាស់ ហ្វូតចង់ខឹងទៅហើយ"
"សូមទោសថ្ងៃនេះបងមានកិច្ចការរវល់បន្តិចបន្តួច"ទ្រង់ប្តូរសព្វនាមទៅជាពាក្យជិតស្និតរួចអង្អែលសក់ហ្វូតថើរៗជាការលួងលោមចិត្ត
"មិនអីទេ ពេលនេះហ្វូតឈប់ខឹងហើយ បងចូលមកខាងក្នុងសិនមក ចាំហ្វូតយកទឹកមកឲ"រាងតូចដើរចូលទៅក្នុងផ្ទះមុនហើយយកទឹកក្នុងថូរចាក់ដាក់កែវយកមកឲទ្រង់ផឹក ទ្រង់ក៏លើកយកមកផឹកដោយមិនប្រកែក អាចនិយាយបានថាមិនហ៊ានបដិសេធត្រូវជាងព្រោះខ្លាចក្មេងខ្លះអន់ចិត្ត
"ហ្វូតរស់នៅតែគ្នា៣នាក់ទេហេស៎?"
"បាទ នៅតែ៣នាក់ទេ"
"លោកពូអ្នកមីងមិននៅបែបនេះ ហ្វូតមិនខ្លាចទេឬ?"
"ខ្លាចបន្តិចបន្តួចដែល តែហ្វូតទម្លាប់ហើយ មិនអីនោះទេ គ្រាន់តែហ្វូតមានអារម្មណ៍ថាអផ្សុកបន្តិចប៉ុណ្ណោះ"
"ចាំបងមកលេងរាល់ថ្ងៃតើល្អទេ?"
"ល្អៗ ហ្វូតចង់មានអ្នកលេងជាមួយរាល់ថ្ងៃ"ក្មេងតូចប្រញាប់ឆ្លើយយល់ព្រមទាំងសប្បាយចិត្ត ព្រោះតាំងពីកើតមកគេមិនដែលមានមិត្តភក្តិលេងជាមួយដូចក្មេងដ៏ទៃនោះទេ ពេលដែលមានជេមបែបនេះហ្វូតក៏លែងមានអារម្មណ៍ថាឯកាទៀតហើយ
"តែហាមប្រាប់អ្នកណាថាហ្វូតលេងជាមួយបង យល់ដែលទេ?"
"ហេតុអីទៅ"
"ដឹងតែប្រាប់មិនបានទៅបានហើយ បើហ្វូតប្រាប់ឲគេដឹងបងនិងឈប់មកជួបហ្វូតទៀតហើយ"
"ហ្វូតសន្យាមិនប្រាប់អ្នកណាទេ"
"ល្អ"

១សប្តាហ៍ក្រោយ
អ្នកអង្គម្ចាស់តែងតែលួចចេញពីរាជវាំងមកលេងជាមួយហ្វូតនៅចម្ការជានិច្ច រយ:ពេលមួយសប្តាហ៍មកនេះទ្រង់ប្រកែកមិនបាននោះទេថាទ្រង់ពិតជាមានក្តីសុខខ្លាំងណាស់អំទ្បុងពេលដែលទ្រង់មកលេងជាមួយហ្វូតនៅចម្ការនេះ ខុសដាច់ស្រទ្បះពីពេលដែលទ្រង់់នៅក្នុងរាជវាំង ទ្រង់ត្រូវតែមានរឹកពារនិងអកប្បកិរិយាឥតខ្ចោះជានិច្ចនៅក្នុងក្រសែភ្នែកអ្នកដ៏ទៃ
"បងជេម ហ្វូតមកហើយ"ហ្វូតរត់មកដល់កន្លែងដែលពួកគេលេងជាមួយគ្នាជាប្រចាំ សម្លេងតូចស្រែកហៅល្មមមួយឮតែម្តុំនោះដោយមិនហ៊ានស្រែកខ្លាំងៗព្រោះខ្លាចឮដល់ពុកម៉ែខ្លួនដែលនៅខាងក្នុងផ្ទះ
"បងដឹងហើយ"រាងសង្ហារដើរចេញពីក្រោយដើមឈើញញឹមផ្អែមទៅកាន់ហ្វូត ទ្រង់ឈរចាំហ្វូតនៅក្រោយដើមឈើនេះមួយសន្ទុះទៅហើយ ហ្វូតឃើញភ្លាមក៏ប្រញាប់រត់ទៅរក
"នឹកបងណាស់"
"បងក៏នឹកហ្វូតដូចគ្នា... លួចចេញមកលេងជាបងញឹកញាប់បែបនេះមិនខ្លាចអ្នកម៉ែវៃទេហេស៎"
"ខ្លាច តែហ្វូតចង់លេងជាមួយបងច្រើនជាង"
"តែបើអ្នកម៉ែវៃបងមិនជួយទេណា"
"អ្នកម៉ែអត់ដែលវៃហ្វូតទេ អ្នកម៉ែស្រទ្បាញ់ហ្វូតណាស់"ហ្វូតបួញមាត់និយាយធ្វើរឹកពារខ្ជួតតាមអាយុរបស់ខ្លួន អ្នកកម្លោះក៏យកដៃញីសក់ក្បាលហ្វូតលេងព្រោះតែខ្នាញ់
"អូខេៗ តែថ្ងៃនេះហ្វូតចង់លេងអី?"
"ហ្វូតចង់ជិះសេះ"
"ហាស់?ទីនេះមានសេះឲជិះដែលមែនទេ?"ទ្រង់ងាកឆ្វេងស្តាំរកមើលសត្វសេះតែមិនឃើញមានសូម្បីតែមួយក្បាល ហ្វូតញញឹមញញែមមើលមុខទ្រង់បន្តិចហើយក៏ឆ្លើយ
"អត់មានទេ"
"បើអត់មានជិះសេះបានយ៉ាងម៉េច?"
"បងធ្វើសេះទៅចាំហ្វូតទ្បើងជិះពីក្រោយខ្នង"
"..."គាំង!ទ្រង់គាំងដល់ថ្នាក់និយាយមិនចេញ ហ្វូតចង់ឲគេធ្វើជាសត្វសេះអញ្ជឹងឬ ខូចឈ្មោះព្រះរាជបុត្រដូចជាគេអស់ហើយ
"បងជេម អោនមក ហ្វូតខ្លួនតូចមួយ មិនធ្ងន់នោះទេ"
"តែម្តងនេះទេណា"ទ្រង់យល់ព្រមទាំងមិនចង់ ធ្វើយ៉ាងម៉េចបើប្អូនទាមទារទៅហើយនោះ ដោះស្រោមមុខព្រះរាជបុត្រចេញដើរតួជាបងប្រុសល្អមួយភ្លែតក៏មិនអីដែល

??????????????????????(Complete?)Where stories live. Discover now