抖阴社区

??? ???

2.1K 196 68
                                    

១អាទិត្យក្រោយ

"អ្នកម៉ែចាំខ្ញុំជួយ"ហ្វូតចូលទៅជួយលើកជាលដាក់ត្រីជំនួសម្តាយ
"យកវាទៅហាលនៅមុខផ្ទះទៅកូន"
"បាទ"ហ្វូតដើរមកមុខផ្ទះហើយក៏ដាក់ជាលត្រីហាលចំកន្លែងដែលមានពន្លឺព្រះអាទិត្យ
"ហ្វូត"សម្លេងប្រហែលៗឮទ្បើង ហ្វូតបែរទៅមើលស្ទើរមិនជឿនិងភ្នែក កុំប្រាប់ណាថាគេកំពុងយល់សប្តិទៀតហើយ? រាងតូចយកដៃក្តិចភ្លៅខ្លួនឯងដើម្បីបញ្ជាក់ថានេះជាការពិតឬក៏អត់ តែវាពិតជាឈឺពិតមែន បានន័យថាម្តងនេះជាការពិតមែនទេ?
"...."ហ្វូតមិនមាត់បែរខ្នងដើរទៅផ្ទះរបស់គេវិញ ហាក់ដូចជាមើលមិនឃើញពីវត្តមានរបស់ជេមមីណាយ
"ហ្វូត ស្តាប់បងនិយាយសិនបានទេ?"
"ទូលបង្គំមិនចង់ស្តាប់នោះទេ អ្នកអង្គម្ចាស់..ទេ...ព្រះរាជាយាងទៅរាជវាំងវិញចុះ"ហ្វូតនិយាយមិនងាកក្រោយមើលមុខទ្រង់សូម្បីតែបន្តិច ជេមមីណាយក៏ដើរទៅពាំងមុខបញ្ឈប់ដំណើរហ្វូត
"ចេញពីផ្លូវទូលបង្គំទៅ"
"កុំអញ្ជឹងបានទេហ្វូត បងដឹងថាអូនខឹងបង តែអូនក៏គួរផ្តល់ឪកាសឲបងបានបកស្រាយដូចគ្នា"
"បកស្រាយអីទៀតទៅ..ទ្រង់ចង់បកស្រាយរឿងដែលទ្រង់រៀបអភិសេកមែនទេ?"
"មែន តែបងក៏ចង់បកស្រាយរឿងច្រើនទៀតដូចគ្នា"
"ពេលនេះទ្រង់រៀបអភិសេករួចរាល់ហើយ ទោះទ្រង់ចង់បកស្រាយក៏គ្មានបានផលអ្វីដូចគ្នា ទ្រង់ត្រទ្បប់ទៅវិញចុះ"
"ហ្វូត.."រាងតូចដើរចូលក្នុងផ្ទះរួចចូលបន្ទប់ខ្លួនចាក់សោរជាប់មិនឲអ្នកក្រៅចូលមកបាន រាងក្រាស់ក៏ដើរចូលទៅតាមឈរមុខបន្ទប់ហ្វូត
"អ្នកអង្គម្ចាស់ទុកពេលឲហ្វូតសិនចុះ ភ្លាមៗបែបនេះហ្វូតប្រាកដជាទទួលយកមិនបានដូចគ្នា"ម៉ារៀប្រញាប់ចូលមកសម្រួលស្ថានការណ៍ គាត់ដឹងចរឹកកូនគាត់ច្បាស់ ហ្វូតខឹងមិនបានយូរនោះទេ ប្រាកដជាត្រទ្បប់មកដូចដើមមិនខាន
"ខ្ញុំគួរធ្វើបែបណាទើបហ្វូតឈប់ខឹងនិងខ្ញុំទៅ"
"រឿងនេះចាំខ្ញុំម្ចាស់និយាយជាមួយហ្វូតចុះ"
"អរគុណអ្នកមីងច្រើនហើយ"

ពេលល្ងាច
"ហ្វូតកូនបើកទ្វារឲម៉ែបន្តិចបានទេ"
ក្រឹក
"អ្នកម៉ែមានការអីឬ?"ហ្វូតបើកទ្វារឲម៉ារៀចូលទៅខាងក្នុងបន្ទប់ អ្នកស្រីម៉ារៀអាចមើលដឹងថាហ្វូតយំខ្លាំងប៉ុណ្ណាមើលចុះភ្នែកនិងច្រមុះក្រហមអស់ហើយ
"ម៉ែមានរឿងចង់ប្រាប់កូន ពីរឿងដែលកូនមិនដឹងកន្លងមក"
"រឿងអីទៅអ្នកម៉ែ"
"កូនចាំបានទេថ្ងៃដែលកូនសន្លប់នៅក្នុងព្រៃនោះ ការពិតមិនមែនជាឪពុកកូនជាអ្នករកឃើញកូននោះទេតែជាអ្នកអង្គម្ចាស់ជេមមីណាយទៅវិញទេដែលជាអ្នកជួយកូននោះ"ហ្វូតមើលមុខម្តាយទាំងមិនយល់
"ថ្ងៃនោះទ្រង់ជាអ្នកយកកូនមកទីនេះដោយផ្ទាល់ ទ្រង់ក៏មានហេតុផលដែលមិនយកកូនទៅរាជវាំងដូចគ្នា"
"ហេតុផលអីទៅ"
"ព្រោះពេលនោះមានរឿងច្រើននៅក្នុងរាជវាំង ទ្រង់ខ្លាចមានរឿងគ្រោះថ្នាក់ដល់កូនដូចជាថ្ងៃនោះ នោះអី កូនល្ងង់"
"ហុឹក.."ហ្វូតស្តាប់ហើយក៏រំភើបចិត្តស្រក់ទឹកភ្នែកក៏មានអារម្មណ៍ថាខុសដូចគ្នាដែលមុនផ្តល់ឪកាសឲទ្រង់បានបកស្រាយប្រាប់ខ្លួនដោយផ្ទាល់
"អ្នកអង្គម្ចាស់ទ្រង់ធ្វើដើម្បីកូនច្រើនណាស់ កូនមានដឹងទេកូនជាមនុស្សសំណាងជាងគេលើលោកនេះហើយ សូម្បីតែទីនេះក៏អ្នកអង្គម្ចាស់ផ្តល់ឲម៉ែនិងពុករស់នៅដូចគ្នា ព្រោះទ្រង់បារម្ភពីសុវត្ថិភាពគ្រួសារយើង"
"ចុះរឿងដែលទ្រង់រៀបអភិសេកនោះ"
"វាគ្រាន់តែជាគម្រោងការណ៍របស់ទ្រង់ប៉ុណ្ណោះ តែទ្រង់មិនបានរៀបអភិសេកនៅទ្បើយទេ"
"ហុឹក..កូនខុស..ដែលមិនស្តាប់ការបកស្រាយរបស់គាត់"
"ហ្វូត វាមិនទាន់ហួសពេលទេកូន និយាយជាមួយគ្នាឲស្រួលណា ម៉ែជឿជាក់លើកូន"ម៉ារៀផ្តល់កម្លាំងចិត្តឲកូនរួចបើកទ្វារឲមនុស្សម្នាក់ទៀតចូល គាត់ក៏មិននៅរំខានពួកគេទាំងពីរ
"ហ្វូត"
ផឹប..ហ្វូតស្ទុះចូលទៅអោបរាងក្រាស់យ៉ាងលឿន រាងក្រាស់ក៏ញញឹមអង្អែលខ្នងតូច
"អូនសូមទោស..ហុឹក"
"អូនមិនបានខុស អូនមិនបាច់សូមទោសបង"
"តែអូនយល់ច្រទ្បំលើបង អូន..ហុឹក..មិនស្តាប់ការបកស្រាយពីបង"
"ហុឹស..មិនអីទេ..បងយល់..សមហើយដែលអូនខឹងនិងបងនោះ"រាងតូចសង្ងំអោបជេមមិនចេញទៅណាហាក់ដូចខ្លាចរបូតទ្រង់បាត់ចេញពីរង្វង់ដៃម្តងទៀត
"ហេតុអីមិននិយាយប្រាប់អូនត្រង់ៗ"
"ព្រោះបងមិនចង់ឲអូនគិតច្រើន..បងមិនចង់ឲរឿងឆ្គួតទ្បប់ទាំងនោះចូលមកបំភ័យអូនឲខ្លាច"
"តែបងក៏ជ្រើសធ្វើបាបចិត្តអូនអញ្ជឹងឬ ដឹងទេថាអូនពិបាកចិត្តប៉ុណ្ណា"
"បងដឹង បងសូមទោស តែបងក៏មិនចង់ធ្វើបែបនោះដូចគ្នា"
"បងយកអូនមកទុកចោល បងមិនដែលមករកអូនទេ"ហ្វូតនៅតែរអ៊ូមិនឈប់ដូចជាក្មេង
"ហេតុអីថាបងមិនមករកអូន រឿងនៅយប់នោះអូនមិនចាំទេ?"ទ្រង់អោនទៅជិតហ្វូតសួរដោយការចង់ដឹង កុំប្រាប់ណាថាគេរំលោភហើយមិនដឹងខ្លួនទៀតនោះ
"យប់នោះ?..ហឿក..វាមិនមែនជាការយល់សប្តិទេមែនទេ?"ហ្វូតលើកដៃខ្ទប់មាត់ស្ទើរមិនជឿនិងត្រចៀក មានន័យថាវាជាការពិតអញ្ជឹងឬ?គេនេះណាល្ងង់ផុតលេខហើយ
"អូនគិតថាជាការយល់សប្តិ?"
"អូន..អូន.."រាងតូចរដាក់រដុបនិយាយមិនចេញ ជេមគ្រឺតខ្នាញ់ស្ទើរតែចាប់លេបចូលពោះទៅហើយ
"ពួកយើងត្រទ្បប់ទៅរាជវាំងវិញទៅ"
"ម្តងនេះបងចង់យកអូនទៅវិញក្នុងឋានៈជាអ្វី"
"អូនចង់ត្រូវជាអ្វីនិងបង?"
"មិនដឹងទេ"ហ្វូតបែរមុខចេញអន់ចិត្តភ្លែត អ្នកអង្គម្ចាស់ក៏អស់សំណើច
"ធ្វើជាព្រះមហេសីរបស់បងតើល្អទេ?"
"...."ហ្វូតគាំងមើលមុខរាងក្រាស់ ទ្រង់និយាយលេងសើចនិងគេទេដឹង?
"ព្រមនិងបងទៅ ព្រោះដំណែងមួយនេះបងប្រគល់ឲអូនតាំងពីដំបូងហើយ ហ្វូត អូនក៏គ្មានសិទ្ធិប្រកែកដូចគ្នា"
"អូនប្រាកដជាព្រមហើយ បងគិតថាអូនឲបងបានខ្លួនអូនហ្រ្វីៗហើយមិនទទួលខុសត្រូវអញ្ជឹងហេស៎?"ហ្វូតនិយាយឌឺដងទៅទ្រង់ តែវាក៏ជាការពិត
"ក្មេងក្បាលខូច"

១ខែក្រោយ
ហ្វូតក្លាយជាមហេសីជាទីស្រទ្បាញ់របស់ព្រះរាជាជេមមីណាយយ៉ាងពេញសិទ្ធ ពីមួយថ្ងៃទៅមួយថ្ងៃទ្រង់កាន់តែស្រទ្បាញ់ហ្វូតកាន់តែខ្លាំងទ្បើយជារឿយៗ អ្នកណាៗក៏លួចមានចិត្តច្រណែននិងហ្វូតដែរ
"បានហើយ..អ្ហឹក..អូនទៅលែងរួចហើយ" ហ្វូតក្រវីក្បាលបដិសេដមិនឲទ្រង់លូកលាន់គេបន្ត ពួកគេទាំងពីរធ្វើវាអស់ជាច្រើនម៉ោងហើយ ចំណែកឯវិញហ្វូតដកដង្ហើមសឹងមិនចង់ដល់គ្នាព្រោះតែទ្រង់មិនព្រមឲគេសម្រាកខ្លះនោះទេ
"អូនមិនចង់មានបុត្រតូចៗទេឬ"
"មិនចង់ទៀតទេ...ហុឹក..បងធ្វើបាបអូនច្បាស់ណាស់"
"បងកំពុងតែជប់បុត្រឲអូនទេតើ..សឺត"
"ជេម..អូនហត់"
"បងកំពុងតែឲអូនសម្រាកហើយ អូនសម្លាញ់"ទ្រង់មិនធ្វើចលនាតែទ្រង់សង្ងំស្ងៀមមិនចេញទៅណាពេលដែលឃើញហ្វូតដកដង្ហើមស្រួលបួលទ្បើងវិញទ្រង់ក៏ចាប់ផ្តើមកម្រើកចង្កេះម្តងទៀត ហ្វូតបានត្រឹមតែទ្រាំ ទោះចង់ស្រែកហាមក៏ទ្រង់មិនស្តាប់គេដូចគ្នា
កន្លងអស់ពេលជាយូរ ហ្វូតក៏គេងលក់ស្ងាត់មាត់ឆឹងចំណែកអ្នកអង្គម្ចាស់នៅតែអង្គុយសម្លឹងមុខហ្វូតជានិច្ច
ដៃមាំលូកទៅអង្អែលផ្ទៃពោះរៀបស្មើររបស់ហ្វូត មុននិងមានបន្ទួលទ្បើង
"ឆាប់មករកបិតាឆាប់ៗនេះណាបុត្រ បិតានិងមាតារងចាំបុត្រ..ជុប"ទ្រង់អោនទៅថើបពោះហ្វូតបន្តិចមុននិងដាក់ខ្លួនដេកជិតហ្វូតដោយមិនភ្លេចទាញរាងតូចឲមកដេកក្នុងទ្រូងរបស់ទ្រង់
"បងមិនដឹងនិយាយបែបណាឲសាកសមនិងទំហំចិត្តស្រទ្បាញ់ដែលបងមានចំពោះអូននោះទេហ្វូត ដឹងត្រឹមថាបងមិនអាចរស់នៅគ្មានអូននៅក្បែរបងបានទ្បើយ បងសន្យា ថានិងស្រទ្បាញ់ការពារអូនរហូតទៅ ដួងចិត្តរបស់បង"

The End

មិនដឹងជារឿងស្អីទេ រកកន្លែងដៀលកាជេមអត់ឃើញសោះ😭

រឿងនេះជេមជេមល្អមួយចប់ អត់ចរឹកអន់ដូចរឿងមុនៗដែលអេតមីនធ្លាប់សរសេរទេ😔
តាមពិតទៅរឿងនេះបើសរសេរតាមសម្រួលវាអាចនិងវែងជាងនេះតែអេតមីនអត់មានអារម្មណ៍សរសេទេ😔និយាយតាមត្រង់អេតមីនស្រទ្បាញ់សាច់រឿងមួយនេះណាស់លើកទីមួយហើយដែលចូលចិត្តសាច់រឿងដែលខ្លួនឯងសរសេរ តែក៏ធ្លាប់គិតថាឈប់ចង់សរសេររឿងនេះដូចគ្នា តែអេតមីនស្តាយសាច់រឿង ហើយក៏មិនចង់ឲអ្នកអានខកចិត្តនិងអេតមីនដែល ទើបព្យាយាមសរសេរបញ្ចប់សាច់រឿងតែម្តងទៅ សង្ឃឹមថាអ្នកទាំងអស់គ្នានិងយល់ណា😫🙏🏻

ដោយសារតែនេះជារឿងដំបូងក្នុងឆ្នាំថ្មី អេតមីនសរសេររឿងនេះឲអ្នកអាន អានដោយមានក្តីសុខ ញញឹមបិតមាត់មិនជិត អត់ស្រ្តេស អត់ទឹកភ្នែករហេមរហាមដូចរឿងមុន😭😭


Thank you everyone for always supporting me I really appreciate it love you💗

??????????????????????(Complete?)Where stories live. Discover now