抖阴社区

??????? 10

1.4K 165 26
                                    

ក្រោយពីពាក់អាវឲហ្វូតរួចរាល់ទ្រង់ក៏បញ្ជារឲភីលៀងយកក្រយា(អាហារ)មកក្នុងក្រទ្បាបន្ទំ រាងតូចអង្គុយញុំាស្ងាត់ៗមិនហ៊ានងើបមុខមើលអ្នកអង្គម្ចាស់សូម្បីតែបន្តិចព្រោះដឹងថាទ្រង់កំពុងតែមើលមកកាន់ខ្លួនមិនដាក់ភ្នែក
"ឆ្អែតហើយ?"
"អូនឆ្អែតហើយ"ហ្វូតលាងសម្អាតដៃនិងកូនចានដែកដែលដាក់ជិតនោះ ហើយក៏យកកូនកន្សែងមកជូតដៃឲស្ងួត
"អូនងងុយគេងឬនៅ"
"ងងុយ អូនចង់គេង"ហ្វូតនិយាយទាំងទន់ត្របក ភ្នែកព្រោះមានអារម្មណ៍ថាមួយថ្ងៃពេញមកនេះគេហត់ អស់កម្លាំងខ្លាំងណាស់
"អូនទ្បើងទៅគេងលើគ្រែទៅ"
"ចុះបងនោះ"
"ក៏គេងជាមួយគ្នានោះអី"
"អេ..អូន..អូនគេងនៅលើសាទ្បុងនេះក៏បាន បងគេងលើគ្រែចុះ"ហ្វូតដាក់ខ្លួនអង្គុយលើសាទ្បុង អ្នកអង្គម្ចាស់ក៏ចាប់លើកបីភ្លែតដើរតម្រង់ទៅរកគ្រែគេងយ៉ាងធំហើយក៏ដាក់ហ្វូតគេងលើខ្នើយយ៉ាងថ្នមដៃបំផុត
"កាន់តែធំអូនកាន់តែអៀនច្រើន"ទ្រង់ទាញយកភួយមកដណ្តប់ឲខ្លួនតូចបណ្តើរនិយាយបណ្តើរ ហ្វូតបើកភ្នែកមើលទៅសកម្មភាពរបស់ទ្រង់ស្ងៀមៗ
"អូនមិនបានអៀន អូនគ្រាន់តែចង់គេងម្នាក់ឯង អូនមិនទម្លាប់គេងគ្នា២នាក់"
"បែបនេះអូនក៏ទម្លាប់ឲហើយទៅ ព្រោះតទៅអូនត្រូវគេងជិតបងជានិច្ច"
"..."
"គេងទៅ បងទៅងូតទឹកសិន បន្តិចទៀតបងត្រទ្បប់មកវិញ ជុប"ទ្រង់អោនមកថើបថ្ងាសហ្វូតបន្តិចរួចក៏ដើរចេញទៅ ហ្វូតសម្លឹងមើលខ្នងរបស់ទ្រង់ពីក្រោយ មុខក៏ចេញចំហាយក្តៅភាយៗទ្បើងមក មុននិងសង្ងំបិតភ្នែកគេងលង់លក់ទៅ
ពាក់កណ្តាលរាត្រីហ្វូតភ្ញាក់បើកភ្នែកទ្បើងទាំងមមីមមើលដោយសារតែមានអារម្មណ៍ថាអ្វីម្យ៉ាងកំពុងតែអោបរឹតខ្លួនប្រាណគេពីក្រោយយ៉ាងចម្លែក
"..."បេះដូងហ្វូតចាប់ផ្តើមលោតញាប់ពេលដែលចាប់ផ្តើមដឹងថារាងកាយរបស់ជេមមីណាយនៅកៀកកិតនិងរាងកាយរបស់គេគ្មានចន្លោះ ដៃរបស់ទ្រង់ក៏លូកទៅអង្អែលផ្ទៃពោះរាបស្មើររបស់គេយ៉ាងរវាម នៅមានខ្យល់ដង្ហើមក្តៅៗរបស់ទ្រង់ដែលប៉ះនិងត្រចៀកគេនោះទៀត ហ្វូតខាំបបូរមាត់ខាងក្រោមព្យាយាមទប់អារម្មណ៍របស់ខ្លួនមិនឲកម្រើកដើម្បីមិនឲទ្រង់ដឹងថាខ្លួនកំពុងតែភ្ញាក់ទ្បើយ ជៀសវាងរឿងវាកាន់តែវែងឆ្ងាយថែមទៀត
ជេមមីណាយបង្អូសដៃខិតទៅលើក្បែរទ្រូងខាងឆ្វេងរបស់ហ្វូត បបូរមាត់ក៏លេចស្នាមញញឹមចុងមាត់ទ្បើងពេលដែលដឹងថាហ្វូតកំពុងតែធ្វើពុតជាគេងលក់ ដៃមាំស្ទង់ចង្វាក់បេះដូងរបស់ហ្វូតដែលកំពុងតែលោតញាប់មិនដកដៃទៅណា ទ្រង់ក៏មានគំនិតធ្វើបាបហ្វូតទ្បើង ដោយការធ្វើខ្លួនកាន់តែស្និទ្ធស្នាលថែមទៀត
រាងតូចខ្ងាំដៃក្នុងភួយពេលដែលរាងក្រាស់រំកិលដៃមកច្របាច់លេងដើមទ្រូងរបស់គេព្រមទាំងយកធ្មេញមកខាំលើទងត្រចៀកគេថើរៗ ហ្វូតដល់ថ្នាក់ព្រឺសម្បុរទ្បើងមក មិនយល់ក្នុងចិត្ត គេខំធ្វើពុតជាគេងហើយហេតុអីក៏ទ្រង់កាន់តែធ្វើវាមិនឈប់អញ្ជឹង?
"បង..បងចង់ធ្វើអី?"ហ្វូតចាប់ដៃមាំដែលបម្រុងលូកចូលខោរបស់គេជាប់ ហើយក៏ងាកទៅប្រឈមមុខនិងទ្រង់
"ចុះអូនកំពុងតែគិតថាបងចង់ធ្វើអី?ហឹមម"
"អូនមិនដឹង..អូនចង់គេង បងឈប់រំខានអូនទៀតបានទេ"
"គេងទៅ បងមិនបានហាមអូនមិនឲគេងឯណា?"
"តែបងប៉ះពាល់ខ្លួនអូនរហូត អូនគេងមិនលក់ទេ"
"បើគេងមិនលក់ពួកយើងធ្វើអីផ្សេងទៅ"ទ្រង់ច្រត់កើយដៃម្ខាងមើលទៅមុខតូចទាំងទឹកមុខខិល
"ធ្វើអី?"រាងតូចសួរដោយការចង់ដឹង តែអ្វីដែលគេទទួលបានហ្វូតសឹងតែលើកដៃទះមាត់ខ្លួនឯង ព្រោះតែសួរមិនចេះគិត ភ្លេចខ្លួនចូលអន្ទាក់របស់រាងក្រាស់ទាល់តែបាន
"ធ្វើបែបនេះ.."បបូរមាត់ក្រាស់អោនទៅឆ្មក់ថើបញក់ញីលើបបូរមាត់តូចយ៉ាងរហ័ស ហ្វូតយកដៃទប់ទ្រូងមាំសង្ងំឲទ្រង់ថើបគេទាល់តែអស់ចិត្ត តែប្រកែកមិនបានដូចគ្នាថាហ្វូតពិតជាចូលចិត្តពេលដែលរាងក្រាស់ថើបគេណាស់ វាមានអារម្មណ៍ថាផ្អែមស្រទន់ចម្លែក
"ចង់បន្តទៀតទេ?"ជេមដកមុខចេញពីហ្វូត រួចក៏សួរញ៉ោះ
"មិនចង់ទេ អូនចង់គេងច្រើនជាង" ហ្វូតប្រែខ្លួនដេកបែរទៅមុខម្ខាង រឹងអស់មួយតួរខ្លួន ដកដង្ហើមញាប់ៗ ខ្លួនប្រាណក្តៅត្រជាក់មិនបាត់ ទើបព្យាយាមបិតភ្នែកសម្រួលអារម្មណ៍ខ្លួនឯងទ្បើងវិញ
"គេងលក់សុបិនល្អ ដួងចិត្តរបស់បង"

To be continued

ស្វីតច្រើនភាគអញ្ជឹងអ្នកអានអត់ត្រលាន់ណាហី? មានគិតចង់ប្តូររសជាតិទៅសេធវិញអីខ្លះអត់?😭😭😆

??????????????????????(Complete?)Where stories live. Discover now