"ទ្រង់គឺជាបងជេមពិតមែនហេស៎..ហុឹក"
"ត្រូវហើយ បងគឺជាបងជេមរបស់ហ្វូតនោះអី"
"ហុឹក..ហ្វូតនឹកបងខ្លាំងណាស់"រាងតូចអោបរាងក្រាស់ណែនដៃ រំភើបក្នុងចិត្តដែលបានជួបមនុស្សដែលខ្លួននឹកដល់ទាំងយប់ទាំងថ្ងៃមិនលស់ពេល ពេលនេះបានជួបម្តងទៀតហើយ ហ្វូតត្រេកអររហូតទប់ទឹកភ្នែកខ្លួនឯងមិនជាប់
"បងក៏នឹកហ្វូតដូចគ្នា"ទ្រង់អង្អែលខ្នងហ្វូតចុះទ្បើង សប្បាយចិត្តដែលហ្វូតនៅចងចាំទ្រង់មិនភ្លេច
"..."ហ្វូតប្រលែងដៃចេញពីចង្កេះទ្រង់រួចឈានជើងថយក្រោយបីជំហាន អោនមុខចុះទៅខាងក្រោម មិននិយាយស្តីអី អ្នកអង្គម្ចាស់មានចម្ងល់ទ្បើងភ្លាម
"ហ្វូត មានអ្វីមែនទេ?"
"ខ្ញុំ...ខ្ញុំ.."ទ្រង់ដើរចូលទៅជិតហ្វូត រាងតូចក៏ថយក្រោយគេច ទ្រង់ឈប់ឈរស្ងៀមមើលទៅរឹកពាររបស់ហ្វូតពេលនេះ
"អូនកើតអីហ្វូត?"
"ពេលនេះ..ពួក..ពួកយើងមិនអាចធ្វើជាមិត្តភក្តិនិងគ្នាបន្តទៀតទេ"
"ហេតុអីទើបមិនបាន ប្រាប់ហេតុផលដល់បងផងបានទេ"
"ព្រោះ..ព្រោះ ពេលនេះទ្រង់ជាអ្នកអង្គម្ចាស់ដ៏សែនខ្ពង់ខ្ពស់ម្នាក់ឯទូលបង្គំត្រឹមតែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះ មិនសាកសមធ្វើជាមិត្តរបស់ទ្រង់ទៀតនោះទេ"ឋានៈពួកគេទាំង២ពេលនេះខុសគ្នាដាច់ស្រទ្បះ ទ្រង់មិនមែនជាបងជេមដែលគេស្គាល់ដូចជាកាលពីមុននោះទេ ទ្រង់ខ្ពងខ្ពស់ខ្លាំងណាស់គេមិចនិងអាចប្រហើនទៅឈរជិតឬនៅក្បែរបាននោះ
"អូនគិតបែបនិងឬ?"
"ក្រាប..ក្រាបទូល"ហ្វូតខ្ញាំដៃខ្លួនឯងឆ្លើយតបទៅទ្រង់វិញបបូរមាត់ក៏ញ័រឆ្លើយមិនចង់ឮ ទ្រង់ឃើញហ្វូតមានសភាពបែបនោះទើបដើរចូលទៅជិតចាប់កាន់ដៃតូចមកកាន់មិនឲខ្ញាំដៃខ្លួនឯងបន្ត មុននិងអង្អែលស្នាមក្រហមតូចៗដែលបណ្តាលមកពីក្រចកនោះថ្នមៗ
"តែបងមិនបានគិតដូចអូន...បងមិនខ្វល់នោះទេថាអូនជាអ្នកណា ឋានៈតូចទាបប៉ុណ្ណា ឲតែអូនជាហ្វូត មនុស្សដែលបងពេញចិត្ត អ្វីៗក៏មិនសំខាន់ស្មើរដល់អូនដែរ"ទ្រង់លើកដៃហ្វូតមកថើប បង្ហាញអារម្មណ៍ផ្អែមល្ហែមទៅកាន់រាងតូចមិនឈប់ឈរ ហ្វូតស្រក់ទឹកភ្នែក នៅតែមិនហ៊ានធ្វើខ្លួនស្និតស្នាលនិងទ្រង់វិញ
"តែ.."
"ហ្វូតខ្លាចអ្នកដ៏ទៃប្រើក្រសែភ្នែកមើលងាយសម្លឹងមកកាន់អូនមែនទេ? អូនកុំបារម្ភអី បើអ្នកណាហ៊ានបងនិងខ្វេសគ្រាប់ភ្នែករបស់ពួកវាចោលមិនឲមើលឃើញពន្លឺថ្ងៃទៀតនោះទេ" ហ្វូតមើលមុខទ្រង់ទាំងចម្លែកក្នុងចិត្ត ទ្រង់ផ្លាស់ប្តូរច្រើនខ្លាំងណាស់ ទ្រង់មិនដូចជាក្មេងប្រុសដែលខ្លួនបានស្គាល់កាលពីមុននោះទេ មើលកែវភ្នែកទ្រង់ពេលនេះចុះហ្វូតអាចមើលឃើញពីភាពកំណាចដែលបង្កប់ក្នុងនោះបានយ៉ាងច្បាស់
"ទ្រង់មិនចាំបាច់ធ្វើដល់ថ្នាក់និងពេកទេ.."
"អ្នកណាដែលធ្វើឲអូនមិនសប្បាយចិត្ត បងក៏មិនរេរែកក្នុងការកម្ចាត់ចោលដែរ"
"ទ្រង់កុំឃោរឃៅពេកអី ទូលបង្គំខ្លាច"ហ្វូតផ្តេកក្បាលលើទ្រូងមាំព្យាយាមលួងលោមអ្នកម្ខាងទៀតឲមានអារម្មណ៍ល្អទ្បើងវិញ ព្រោះហ្វូតពេលនេះចាប់ផ្តើមមានអារម្មណ៍ថាខ្លាចទ្រង់ហើយ
"បងគ្មានថ្ងៃធ្វើរឿងឃោរឃៅដាក់អូននោះទេ ហ្វូតមិនបាច់ខ្លាច"
"ក្រាបទូល"
"ឈប់ប្រើពាក្យនិយាយឃ្លាតឆ្ងាយជាមួយបានទេ បងមិនចូលចិត្ត"
"ទូលបង្គំ..មិនដឹងថាគួរប្រើពាក្យបែបណា"
"អូនបង អូនចេះទេ?"ហ្វូតក្រហមមុខគេចចេញមិនហ៊ានមើលមុខទ្រង់
"ខ្ញុំខ្លាចគេមើលមកមិនសម.."
"បងប្រាប់អូនហើយ ថាបងមិនខ្វល់នោះទេ"
"បើអញ្ជឹងពួកយើងនិយាយគ្នាស្និតស្នាលពេលដែលយើងនៅជាមួយគ្នាតែ២នាក់បានហើយ បើមានអ្នកដ៏ទៃនៅក្បែរពួកយើងនិយាយគ្នាតាមរបៀបធម្មតាទៅចុះ តើបានទេ"
"ស្រេចតែអូនចុះឲតែអូនសប្បាយចិត្តបងតាមអូនគ្រប់យ៉ាង"ទ្រង់ទតមើលមុខតូចពោរពេញទៅដោយក្តីស្រទ្បាញ់ មុននិងសន្សឹមៗអោនមុខទៅជិតហ្វូត រួចគ្រប់គ្រប់បបូរមាត់ទន់ល្វើយនោះម្តងទៀត រាងតូចលើកដៃទៅចាប់ស្មារទ្រង់បិតភ្នែកតបស្នងស្នាមថើបទៅទ្រង់វិញទាំងមិនដឹងអី ដោយម្តងនេះមិនរុញច្រានទ្រង់ចេញទៀតនោះទេ រាងក្រាស់លួចសើចចុងមាត់បន្តិចហើយក៏ប្រឹងដួសដងរសជាតិផ្អែមចេញពីមាត់តូចមិនជិនណាយ
"ស្នាមថើបមួយនេះបងសងទៅអូនវិញ ដែលមុននេះបងហ៊ានប្រហើនលួចឆក់ស្នាមថើបដំបូងចេញពីអូន" អ្នកអង្គម្ចាស់To be continued

YOU ARE READING
??????????????????????(Complete?)
Fanfiction"???????????????????????????? ??????????????????????????????????????????????????"