«ចាស៎...លោកដុកទ័រ!!»អ្នកគ្រូពេទ្យ រហ័សជួយលើកអ្នកទាំង2ឡើងលើឡាន ឯអ្នកបើកឡានក៏បើកចេញទៅយ៉ាងលឿនតាមដែលអាចធ្វើទៅបាន។
ក្នុងពេលនេះលោកដុកទ័រថូម៉ាស់នឹងគ្រូពេទ្យផ្សេងទៀត ក៏បានយកក្រណាត់សរមកគ្របសាកសពដែលបាត់បង់ជីវិតនោះបណ្ដោះអាសន្នរង់ចាំខាងឡានពេទ្យមកដល់នឹងលើកដាក់លើឡានតែម្ដង។
ខណៈពេលតែមួយអ្នកទាំងបីដែលនៅក្នុងអគារនេះវិញមានការបាញ់គ្នាចុះឡើងៗ រហូតធ្វើឲ្យមានរបួសទៅវិញទៅមក រៀងៗខ្លួន។តែរបួសនេះវាឈឺទេ អ្វីដែលឈឺបំផុតនោះប្ដីជាទីស្រឡាញ់របស់ខ្លួនបានទៅចោលគេបាត់ហើយ។
«ហាសហា~~ ទោះជាឯងបាញ់យើងដល់ស្លាប់ ក៏ប្ដីឯងមិនរស់ដែល»ខ្លួនប្រាណរបស់អ្នកស្រីសុីដាពោលពេញទៅដោយឈាម គាត់ត្រូវគ្រាប់កាំភ្លើងច្រើនកន្លែងរហូតលុតជង្គង់ទៅលើសុីម៉ង់ ក៏គាត់អាចនៅនិយាយបញ្ឈឺហ្វូតបានដែល គិតទៅគាត់មិនខុសពីតុកែដែលតោងស្អិត ទោះប្រឹងបេះក៏នៅតែបេះមិនចេញបែបនោះឯង។
«អ្នកស្រីគិតថា អ្នកស្រីធ្វើបែបនេះហើយ ខ្ញុំត្រូវឈឺចាប់តែម្នាក់ឯងមែនទេ ??»ហ្វូត សួរដោយការខឹងសឹងតែបាញ់គាត់ឲ្យចំគោលដៅម្ដងៗទៅហើយតើ។
«មិនមែនតែឯងទេ រួមទាំងគ្រួសារឯងផង!!»គាត់នៅតែសើចក្អាកក្អាយ ទោះសភាពគាត់ពេលនេះដូចជាឆ្កែធ្លាក់ទឹកក៏ដោយ។
«អ្នកស្រីស្គាល់ខ្ញុំទេ ??»ខាមេឡា ដើរមកខាងមុខហ្វូតបន្តិច នឹងសួរទៅគាត់ទាំងញញឹមចុងមាត់ អាចស្មានថានាងមានគំនិតអីហើយ។
«ហុឹសៗ...មិនថានាងជាឃ្វីន ក្មេងស្រីឆ្កួតនោះ ឬក៏ជាខាមេឡា យើងក៏មិនខ្វល់ដែល ធ្វើយ៎!!!!!!»គាត់សើចឌឺនាងល្អ មើលទៅគាត់ដូចជាមានក្ដីសុខខ្លាំងណាស់ហើយក្នុងពេលនេះ។
ផាំង~~~~
«អ្ហាក៎....»មួយគ្រាប់ចេញពីកាំភ្លើងរបស់ហ្វូត ធ្វើឲ្យអ្នកស្រីសុីដាចុកចាប់ គេបាញ់ចំដៃគាត់គ្រាន់ចង់គម្រាមគាត់តែប៉ុណ្ណោះ។
«ជិតងាប់ហើយ នៅខ្លាំងទៀត!!»ខាមេឡា បោះសម្ដីទៅកាន់គាត់ ពេលឃើញរាងតូចបាញ់គាត់ហើយតែទឹកមុខគេក៏ប្រែជាមាំមួយរំពេច រកស្មានមិនត្រូវទេ។
«បានហើយបង យើងត្រឡប់ទៅវិញ ខ្ញុំទៅរកជេម!!»ហ្វូត ទាញដៃខាមេឡាចុះក្រោម អ្នកស្រីសុីដាក៏ត្រូវគ្រាប់ច្រើនណាស់ហើយ គេមិនចង់លើកដៃសម្លាប់អ្នកណាទេ ដឹងត្រឹមថាពេលនេះគេចង់ទៅរកជេមមិនចង់ខ្វល់រឿងដែលនៅទីនេះទៀតឡើយ។
«មុននឹងទៅវិញ ខ្ញុំក៏មានរឿងមួយចង់ប្រាប់អ្នកស្រីដូចគ្នា ថាកូនប្រុសដ៏សែនល្អរបស់អ្នកស្រី ក៏នៅក្នុងហេតុការផ្ទុះគ្រាប់បែកដែល»
«ឯងថាមិច ?? ឯងធ្វើស្អីកូនយើង ??»វ័យចំណាស់គ្រាន់តែឮថាកូនខ្លួននៅទីនោះដែល ។
«បងឡា យើងទៅៗ»ហ្វូត មិនចង់ឲ្យនាងបកស្រាយច្រើន គេចង់ចេញពីទីនេះឲ្យបានលឿន គេចង់ទៅរកជេម គេមិនជឿថាជេមហ៊ានទៅចោលគេនោះទេ។
«ល្អ...ពួកយើងទៅ អូនមិនអីទេ??»ខាមេឡា ស្ដាប់តាមហ្វូតរួចក៏ជួយគ្រាគេទៅផង បើមើលតាមសភាពហ្វូតពេលនេះគេចាប់ផ្ដើមទន់ខ្សោយហើយ ទឹកមុខក៏ប្រែជាស្លេកបន្តិចដែល មាត់គេទន្ទេញតែពាក្យទៅវិញៗមិនឈប់ អាចថាពេលនេះរាងតូចចង់ទៅរកជេមហើយ។
«មិនអីទេ ខ្ញុំអាចទៅរួច យើងទៅរកជេមណា៎!!»ម្ដងជាពីរដង រាងតូចនៅតែទន្ទេញពាក្យដដែលៗ ក្នុងចិត្តគេពេលនេះបន់សុំឲ្យពាក្យដែលអ្នកស្រីសុីដានិយាយមិនមែនជាការពិតទៅចុះ។
ស្របពេលនោះអ្នកស្រីសុីដាព្យាយាមក្រោកឡើង ចាប់យកកាំភ្លើងដែលនៅមិនឆ្ងាយមកកាន់ជាប់ដៃ កំហឹងគាត់ឡើង100អង្សារទៅហើយ បើជ្រុលជាបាត់បង់មនុស្សដែលខ្លួនស្រឡាញ់រៀងខ្លួនហើយ គាត់នឹងធ្វើឲ្យពួកគេទាំង2 បានទៅជួបអ្នកដែលស្លាប់នោះក្នុងពេលនេះដូចគ្នា គាត់លើកកាំភ្លើងតម្រង់ទៅរកហ្វូតបន្ទាប់មក....
«អ្នកប្រុសតូចប្រយ័ត្ន!!!!!!!!»
ផាំង~~~~~
ចងកម្មនឹងគេដល់ហើយយាយបុិនេះ😮💨😿
ថ្ងៃនេះយកខ្លីបានហើយ ព្រោះអត់អ្នកឡែកផង អន់ចិត្តហាស៎យាយមែន!!!!!
To be continued

YOU ARE READING
????????????????????????????
Action???????????????????????????????????????????????????????????????????? ???????????????????????????????????????????????????????? ?????????????????????????????????????????????????????????? ??
?????34:????????????????????!!!!!!!!
Start from the beginning