抖阴社区

???????????????????????

Start from the beginning
                                    

     ព្រឹកថ្ងៃថ្មី..
     សំណល់ភ្លើងផ្សែងបំពក់ឡើងហ៊ុយទ្រលោមពីចង្ក្រាន្តបាយ ខណៈដែលសំឡេងមាន់រងាវបន្លឺឡើងយ៉ាងរងំ។ ពន្លឺព្រះអាទិត្យពណ៌លឿងស្រស់ជះចាំងពាសពេញផ្ទៃទ្វីប អមទៅដោយបរិយាកាសស្រស់ស្រាយធម្មជាតិខៀវខ្ចីលាស់ត្រួយយ៉ាងស្រស់បស់បន្ទាប់ពីមេឃភ្លៀងធ្លាក់មួយមេធំមកមេឃក៏ល្បើកថ្ងៃស្រឡៈចែស។
     អ្ហាយយយ!!!
     «អូន.. ស៊ូច!» បាតដៃធំក្រាស់បិទខ្ទប់លើបបូរមាត់បញ្ចប់សំឡេងស្រែកស្រួយខ្ញោកនោះភ្លាមៗ រាងតូចអង្គុយរឹងខ្លួនស្តូកដូចថ្មសម្លឹងមើលអ្នកដែលអង្គុយអាក្រាតកាយមួយល្វែងលើស្លៀកតែកន្សែងបង្ហាញសាច់ដុំហាប់ណែនរួមរឹតខ្លួនប្រាណយ៉ាងមាំមួន។
     «លោកចូលមកក្នុងបន្ទប់របស់ខ្ញុំបានដោយរបៀបណា?» ថេយ៉ុង ចាប់ដកដៃ ជុងហ្គុក ចេញ រួចសម្លឹងមើលផ្ទៃមុខសង្ហាដែលអង្គុយញញិមស្រស់បញ្ចេញថ្ពាល់ខួចរូងជ្រៅបង្ហាញកែវភ្នែកស្រទន់មានមន្តស្នេហ៍។
     «អូនជាអ្នកចាប់បងអូសចូលមកក្នុងបន្ទប់នេះ..»
     «អ្ហះ? ថាយ៉ាងម៉េច ខ្ញុំអូសលោកចូលមកឆ្កួតទេអ្ហី យប់មិញខ្ញុំនាំលោកចូលទៅដេកបន្ទប់ផ្សេងទេតើស!» ថេយ៉ុង លើកចិញ្ចើមចងឡើងក្រាស់ៗ មុននឹងលើកប្រអប់ដៃខ្ទប់លើក្បាលក៏មានអារម្មណ៍ឈឺខ្ទោកៗខ្លាំងគួរសមដែរ។
     «តែបងនិយាយការពិត!» ជុងហ្គុក បញ្ជាក់ហើយបញ្ជាក់ទៀត។
     «មិនទាន់រៀបការផង លោកចូលគេងក្នុងបន្ទប់របស់ខ្ញុំបានយ៉ាងម៉េច ម្តេចក៏យកកន្សែងខ្ញុំប្រើ?»
     «អូនអត់មានចាំរឿងយប់មិញអីបន្តិចសោះទេឬ?»
     «រឿងស្អីម៉េចបានសម្លៀកបំពាក់របស់ខ្ញុំរាយប៉ាយ?»
     «ស្នាមក្រចករបស់អ្នកណាខ្វាចខ្នងបង អូយនៅឈឺឆៀបៗនៅឡើយ!»
     ជុងហ្គុក បែរខ្នងបង្ហាញស្លាកស្នាមក្រចកស្នាដៃកំលោះតូចដែលបានខ្វាចគេទាល់តែដាចរលាត់ស្បែកយ៉ាងសុះខ្នងនោះ។
     «អ្ហះ?» រាងតូចលើកដៃរឹតបង្អូសលើដើមទ្រូងខ្លួនបែបនឹកស្មានមិនដល់ថាគ្រប់យ៉ាងកើតឡើងនៅពេលនេះគឺជាការជាពិតមិនមែនប្រតិដ្ឋរឹតតែមិនបានយល់សប្តិ។
     «អូនមិនចងចាំមែនទេ? ចាំបងរំឭកឱ្យអូនភ្ញាក់ស្មារតីមកវិញក៏បាន..»

     ហេតុការណ៍យប់មិញគឺបែបនេះ..
     ម្ហូបអាហារចម្អិនហើយរួចរាល់ស្រេចបាច់ពេលវេលាស្រុះស្រូបអាហារដ៏មានឱជារសឈ្ងុយឆ្ងាញ់ជួបជុំគ្នាក៏បានប្រព្រឹត្តទៅក្នុងភាពសប្បាយរីករាយ។ ពួកគេបានផឹកស្រានិងជជែកគ្នាពីនេះពីនោះបង្កឱ្យមានភាពជិតស្និទ្ធស្អិតរមួតរវាងទំនាក់ទំនងក្រុមគ្រួសារទាំងពីរ។ បរិយាកាសនៅពេលនេះគឺកក់ក្តៅជាងទទួលបានអំណោយពិសេសខ្លាំងណាស់ណាទៅទៀត។
     «កូន ថេយ៍ ផឹកប៉ុណ្ណឹងបានហើយកូន.. មើលទៅកូនស្រវឹងខ្លាំងណាស់!»
     លោកស្រី យេរីម បង្អាក់សកម្មភាពកូនប្រុសដែលមិនសូវជាពូកែផឹកស្រាអ្វីប៉ុន្មានប៉ុន្តែនេះជាឱកាសជួបជុំគ្នាយូរៗមានម្តងគេត្រូវតែលើកកែវជល់និងគេឯងបន្តិចដែរ។
     «មិនអីទេអូនឱ្យកូនផឹកបន្តិចទៅ យូរៗជុំគ្នាម្តងកូនមិនមែនផឹកស្រារហូតឯណា?» បុរសចំណាស់ថាចប់គាត់ចាក់ស្រាចូលកែវឱ្យ ថេយ៉ុង អកតែមួយក្អឹកក៏អស់បាត់ទៅហើយ។
    «តែកូនមិនពូកែផឹកស្រាទេបង!»
    «មិនអីទេម៉ាក់ខ្ញុំ.. ខ្ញុំផឹកតែបន្តិចទេ!» ថេយ៉ុង ចចេសរួចលើកកែវស្រាមកជល់ជាមួយចាស់ទុំ (របៀបផឹកអន់តែធ្វើខ្លាំង) ហើយលើកអកមួយក្អឹកដាច់ផឹងស្រវឹងឡើងធ្លាក់ត្របក់ភ្នែកជោកជាំមើលទៅសភាពរបស់គេពិបាកទ្រាំទ្រខ្លាំងណាស់។
     «អូនទៅរួចទេ?» ជុងហ្គុក ដាក់កែវស្រាចុះដំណាលពេលបែរទៅចាប់ស្មា ថេយ៉ុង ក្រសោបយ៉ាងថ្នមកម្លាំងដៃបំផុត។
     «អនាគតប្តីអ្នកណាគួរឱ្យស្រឡាញ់ខ្លាំងម្លេ៉ះ?»
     ជុប៎!
     ថេយ៉ុង ភ័ន្តភាំងស្មារតីចាប់ ជុងហ្គុក បឺតជញ្ជក់បបូរមាត់កណ្តាលវាល។ ស្រវឹងស្រាស្រឿងៗវិលមុខវិលមាត់ គេមិនដឹងខ្លួនឯងកំពុងធ្វើអីសោះសុខៗគ្រញិចថើបរាងក្រាស់នៅនឹងមុខចាស់ទុំគ្រប់គ្នាអង្គុយមើលចំហមាត់ធ្លុង។
     «ថេយ៍.. ថេយ៍ កុំ!» រាងក្រាស់ចាប់ក.ដៃដែលលូកចូលរាវពាសពេញក្នុងអាវក្រណាត់របស់ខ្លួនខណៈខ្លួនប្រាណរាងស្តើងទន់ទេរទ្រេតទ្រោត ផ្តេកផ្តួលកាយននៀលលើរាងកាយក្រាស់យ៉ាងត្រដាបត្រដួស។
     «ភ្នែកហ្នឹងមើលទៅណា? អនាគតប្រពន្ធខ្លួនឯងម្តេចមិនមើល ដឹងអត់ថាគេប្រចណ្ឌ គេហួងហែង.. ហ៊ឹកៗ លោកជាមនុស្សប្រុសមិនចេះយល់ចិត្តថ្លើមអ្នកដទៃខ្លះសោះ!» ថេយ៉ុង ក្តាប់ម្រាមដៃគក់លើដើមទ្រូងមាំមួនលាន់ឮសូរឌុកៗ ស្រែកឡូឡាកាលបើអ្នកកំលោះរូបស្រស់បង្ហាញទឹកមុខកាន់តែខ្មាសអៀនចំពោះចាស់ទុំគ្រប់គ្នានៅទីនេះរកថាមិនត្រូវ។
     «នាំប្អូនទៅសម្រាកទៅក្មួយ គេស្រវឹងលែងដឹងអីហើយ!» លោកស្រី យេរីម និយាយដោយបានសំដែងអារម្មណ៍ក្រពុលមុខ ជុងហ្គុក ងក់ក្បាលផ្ងក់ៗមុននឹងចាប់ក្រសោបលើកបី ថេយ៉ុង ឡើងវឹង។
     «ស្រានេះខ្លាំងហើយបានបញ្ចេញធាតុពិតមកអស់អ៊ីចឹង!» លោកយាយ ដេដារី ចាប់មានប្រសាសន៍ឡើងធ្លាប់តែសម្លឹងឃើញ ថេយ៉ុង សំដែងអាកប្បកិរិយាសុភាពរាបសានៅនឹងមុខគាត់ គាត់មិនដែលដឹងទេថា ថេយ៉ុង ក៏មានអត្តចរិតឡិរឡក់ខ្លាំងដល់ម្លឹងដែរគិតរួចគាត់អស់សំណើចខឹកៗទាល់តែរឹងពោះកក្អឹក។
     «ហិហិអញ្ជើញពិសាចុះលោកយាយ ចាំខ្ញុំឱ្យកូនស្រីរៀបចំកន្លែងសម្រាកជូន!» ស្ត្រីចំណាស់ជាម្ចាស់ផ្ទះឧទាន។
     «អូយ មិនអីទេ.. ជុងគីម អាចបើកឡានជូនពួកយើងទៅផ្ទះបាន!»
     «អាមែនហើយៗ.. ដោយសារតែផ្ទះពួកយើងជាប់ហាលស្រូវក៏ត្រូវទៅមើលការខុសត្រូវបន្ថែមខ្លាចក្រែងចោរលួចចូលគាស់ផ្ទះ ណាមួយមេឃដូចជាកលរកភ្លៀងទៀត!» លោកពូ ជុងគីម និយាយចប់ លោក ថេអីន ក៏បន្ទរ៖
     «មិនអីទេអ៊ីចឹង.. ថ្ងៃក្រោយបើមានពេលវេលាច្រើនពួកយើងនឹងស្វែងរកឱកាសជជែកគ្នាឱ្យបានយូរ!» សន្ទនាគ្នាចប់ពួកគាត់បន្តពេលវេលាសប្បាយៗបរិភោគអាហារបន្ត មិនយូរប៉ុន្មានក៏ដល់ពេលវេលាជូនដំណើរគ្រួសារ ជុងហ្គុក ត្រលប់ទៅវិញ។ ដោយឡែក ជុងហ្គុក បានសម្រាកនៅទីនេះមួយយប់ ព្រោះព្រឹកស្អែកត្រូវនាំ ថេយ៉ុង ក្រោកចាប់តាំងពីព្រឹកព្រលឹមទៅមើលការខុសត្រូវដីធ្លីនៅឯជាយក្រុងជាមួយគ្នារួចបង្ហួសទៅកាត់ឈុតទុកស្លៀកពាក់នៅថ្ងៃភ្ជាប់ពាក្យការងារបន្តកន្ទុយគ្នា មានរវល់មិនឈប់បែបនេះ ពួកគេនៅជិតរាល់ថ្ងៃស្ទើរតែដូចជាស្រមោចហើយនិងស្ករ។

?? ?????????? ????????? Love is satisfying ??Where stories live. Discover now