៩ ខែក្រោយមក
មន្ទីពេទ្យសម្ភព
គ្រួសារត្រកូល ‘គីម’ បានបញ្ចូន ថេយ៉ុង មកវះកាត់ព្យាបាលសម្រាលកូនក្នុងផ្ទៃ ដោយឡែកសមាជិកទាំងអស់ត្រូវអង្គុយរង់ចាំនៅខាងក្រៅបន្ទប់។ ខណៈច្បាប់យោធានៅមិនទាន់មានពេលឈប់សម្រាក ប៉ុន្តែ ជុងហ្គុក អាចសុំច្បាប់ទៅកាន់ថ្នាក់លើដោយសារតែធុរកិច្ចផ្ទាល់ខ្លួន ព្រោះភរិយាត្រូវសម្រាលកូន ទើបរាជការផ្តល់អភ័យឯកសិទ្ធឱ្យគេបានឈប់សម្រាកមានរយៈពេលបីថ្ងៃ។
សន្ធឹកសំឡេងជើងធ្ងន់ៗបុរសគ្រងឈុតយោធាយ៉ាងស្វាហាប់បង្ហាញខ្លួនចូលមកនាំឱ្យទឹកមុខព្រួយបារម្ភមិនលុះពេលបង្ហាញឡើងស្ទើរតែបរិយាយពីរូបអារម្មណ៍កំពុងក្តុកក្តួលក្នុងចិត្តអនេកប្រាប់មិនត្រូវនោះសម្លឹងមើលមាត់ទ្វារបន្ទប់វះកាត់ដោយកែវភ្នែកក្តៅឆួលរលីងរលោងបែកពន្លឺផ្លាតព្រាកៗ។
«អង្គុយចុះសិនមកកូន!» លោកស្រី យេរីម មានប្រសាសន៍ចប់ ជុងហ្គុក នៅតែឈរធ្មឹងដដែលគេមិនអាចតាំងចិត្តអង្គុយស្ងប់ស្ងៀមមួយកន្លែងបានទេ បេះដូងរបស់គេលោតញាប់ខ្លាំងណាស់។ វិនាទីនេះដូចបានចាប់ហែករាងកាយរបស់គេជាពីបំណែកយ៉ាងអ៊ីចឹង ឆ្លេឆ្លានៅមិនសុខខ្លួន ព្រោះចង់ដឹងថាលទ្ធផលពេលនេះបានការមកដូចម្តេចខ្លះហើយមើលតែដំណើររបស់គេទៅចុះនាយដើរទៅដើរមកជាប់មាត់ទ្វារមិនរបេះឃ្លាតឆ្ងាយសូម្បីតែមួយនាទី កែវភ្នែកដូចនិលរំពៃរ៍សម្លឹងមើលគ្រូពេទ្យខ្វែងដៃខ្វែងជើងគ្នាយកចិត្តទុកដាក់វះកាត់យ៉ាងសកម្ម។
ចំណាយពេលយូរគ្រប់គ្រាន់ ទ្វារបន្ទប់វះកាត់ត្រូវបានទាញឱ្យរបើកឡើងវឹង។ វត្តមានគ្រូពេទ្យធំបង្ហាញខ្លួនឡើងដោយទឹកមុខនឿយហត់បន្តិចប៉ុន្តែស្នាមញញិមផ្តល់ភាពទុកចិត្តទៅកាន់គ្រប់គ្នាស្រាប់តែផុសឡើងយ៉ាងត្រកាល។
«លោកគ្រូពេទ្យកូនរបស់ខ្ញុំ?» ស្ត្រីចំណាស់ក្រោកឈរដេញសំណួរទៅកាន់គ្រូពេទ្យ។
«ការវះកាត់ទទួលបានជោគជ័យហើយ ទទួលបានកូនប្រុសជាលើកដំបូង!»
«ជាកូនប្រុស.. ហិហិពុកវាពួកយើងទទួលបានចៅប្រុសជាលើកដំបូង!» លោកស្រី យេរីម សំដែងការត្រេកអរអនេកម្នីម្នាដង្ហោយហៅស្វាមីមួយជ្រុងណោះឯទៀត។
«គ្រប់គ្នាអាចចូលទៅសួរសុខទុក្ខអ្នកជំងឺបាន!» ចប់តួនាទីគ្រូពេទ្យអនុញ្ញាតឱ្យក្រុមគ្រួសារចូលទៅសួរសុខទុក្ខសាច់ញាតិ។ នៅពេលចូលទៅដល់ខាងក្នុងភ្លាម អ្វីដែលពួកគេប្រទះឃើញមុនគេគឺរាងកាយគេងលក់ស្តូកស្តឹងនៅមិនទាន់ដឹងខ្លួននៅឡើយ។
ជុងហ្គុក ធូរទ្រូងបន្តិចនាយឱនទៅថើបថ្ងាស ថេយ៉ុង មួយដង្ហើមវែង រួចទាញភួយដណ្តប់លើដើមទ្រូងរាងតូច សំឡេងឧទានពីបបូរមាត់ស្ត្រីចំណាស់ក៏ស្រាប់តែរបូតឡើង៖
«ដូច ថេយ៉ុង ខ្លាំងណាស់មើលចុះ!» លោកស្រី យេរីម ចាប់បីចៅប្រុសតូចឡើងសើចផងរំភើបផង ទឹកភ្នែកហូររិចៗស្ទើរតែមិនជឿលើហេតុការណ៍កំពុងកើតឡើង ដ្បិតរឿងនេះជាអភូតហេតុកើតឡើងដ៏អស្ចារ្យខ្លាំងពេក ថេយ៉ុង ជាមនុស្សប្រុសតែអាចពរពោះកូនបាន ថែមទាំងទារកមាននោះទៀតសោតមានសុខភាពមាំមួនល្អខ្លាំងទៀត។
«ឱ្យមកខ្ញុំមកម៉ែ!» ជុងហ្គុក មិនស្ងប់ចិត្ត ងាកបែរទៅចាប់ទទួលទារកតូចពីដៃម្តាយក្មេកមកបីបមថ្នាក់ថ្នមក្នុងហត្ថារបស់ខ្លួនសម្លឹងមើលផ្ទៃមុខតូចច្រម៉ក់ៗក្រហមងាំងកែវភ្នែករបស់គេក៏សំដែងដោយភាពរំភើបហួសថ្លែង។
«មុខអត់ដូចបងថ្លៃផង!» ថេលី សើចញឹមៗ ជុងហ្គុក ឈ្ងោកថើបថ្ងាសកូនប្រុស មើលទៅនាយស្រឡាញ់កូនខ្លាំងណាស់ហាក់ញញិមមិនឈប់ពរកូនមិនដាក់ចុះពីដៃទេ។
«មិនដូចក៏ហើយទៅ ឱ្យតែគេមានកាយសម្បទាល្អ!» នាយមិនតូចចិត្តទេ មានតែសប្បាយចិត្តខ្លាំងលើសដើម ឆ្លងកាត់គ្រោះថ្នាក់ដំណាក់កាលនេះជោគជ័យ គ្មានអ្វីត្រូវបារម្ភទៀតឡើយ ឱ្យតែគ្រួសារពួកគេគ្មានរឿងអាក្រក់តាមយីយាវាយប្រហារគ្រប់គ្រាន់បំផុតទៅហើយ។
«អង់ង៉ា!»
«អ្ហាៗកុំយំ.. កុំយំកូន!» ទារកតូចស្រែកង៉ាវ សំឡេងថ្ងួចថ្ងូរបំពេរបន្លឺឡើងរងុំ អមដោយទង្វើថ្នាក់ថ្នម មួយស្របក់ក្រោយទើបស្ងាត់យំ សំឡេងរំខានមុននេះដាស់ដំណេករាងតូចឱ្យភ្ញាក់ឡើងទាំងមមៃបន្ទាប់ពីជាតិថ្នាំសាបអស់មួយកម្រិតត្របក់ភ្នែកស្តើងកម្រើកបើកឡើងយឺតៗសម្លឹងមើលពិដានសក្បុសអារម្មណ៍ឈឺចាប់ត្រង់ស្នាមវះញ៉ាំងឱ្យស្នូរត្អូញត្អែរក្នុងបំពង់.ករំពងឡើងហឹមៗ។
«អូយ!»
«កូន ថេយ៍ ដឹងខ្លួនហើយអ្ហេស? សម្រាកសិនទៅកូន សម្រាកសិនណា!» លោកស្រី យេរីម និយាយប្រាប់ដល់ ថេយ៉ុង មិនឱ្យកម្រើកខ្លួន កាលបើស្នាមមុខកាំបិតនៅមិនទាន់ជាសះស្បើយ គាត់បារម្ភខ្លាចក្រែងមានបញ្ហាធំ ម្យ៉ាងវិញទៀតទើបតែវះកាត់ហើយថ្មីៗ។
«កូនរបស់ខ្ញុំនៅឯណាទៅម៉ែ?»
«ជុងហ្គុក កំពុងបីគេ..»
«ប្តីខ្ញុំមកដល់ហើយមែនទេ?» ថេយ៉ុង រំភើបចិត្តញោចស្នាមញញិមអស់កម្លាំងឡើង។
«មកដល់យូរហើយកូន.. ជុងហ្គុក!» ថាចប់គាត់ងាកទៅស្រែកដង្ហោយហៅកូនប្រសាប្រុសខ្លួន។
«បាទអ្នកម៉ែ?»
«ថេយ៉ុង ដឹងខ្លួនហើយកូន!» ជុងហ្គុក ស្តាប់ចប់ញញិមខ្ជឹបមាត់ រួចបែរដើរចូលទៅរករាងតូចមុននឹងទម្លាក់ទារកតូចថ្នមៗទៅលើដើមទ្រូងភរិយា។
«គេដូចអូនខ្លាំងណាស់!»
«ដូចអូនយ៉ាងម៉េច?» រាងតូចចងចិញ្ចើមធំ មិនទាន់ឃើញមុខកូន មុននឹងងាកទៅសម្លឹង ច្រមុះ មាត់ ភ្នែក ទម្រង់មុខ ដូចគេបេះដាក់ ដូចពុម្ពតែមួយគ្មានខុសមួយកន្លែងណាបន្តិចនោះសោះទាំងដៃជើងខុសតែពណ៌សម្បុរដែលសស្គុសក្រហមរងាលកាត់ទៅរកឪពុកគេម្ភៃភាគរយចំណែកឯប៉ែត្រសិបភាគរយទៀតគឺកាត់រក ថេយ៉ុង ទាំងស្រុង។
«អ្នកខ្លះខំនោះខំកូនកើតមកមុខអត់ដូច!» ថេយ៉ុង សើចស្ញេញឌឺដងផ្លែផ្កាឱ្យស្វាមី មុននឹងចាប់លើកកូនប្រុសមកផ្ទឹមមុខជាប់គ្នា
«ខាតមេជីវិតមែន!» ពាក្យសម្តីរបស់នាយញ៉ាំងឱ្យសំឡេងក្អាកក្អាយទ្រហឹងអឺងកងបន្លឺឡើងគគ្រឹកគគ្រេង សម្រែកទារកតូចលាន់រហ៊ឹះពេលឮស្នូររំខានពីមាត់មនុស្សចាស់គ្រប់ៗគ្នា។
«ឃ្លានឬអត់? បងចម្អិនអាហារឱ្យអូន!»
«ឃ្លានតើស..»
«អ៊ីចឹងអូនចង់ញ៉ាំអី?»
«បបរគ្រឿងនឹករសជាតិបងធ្វើណាស់!»
«បានតើស ល្ងាចនេះបងមកមន្ទីពេទ្យម្តងទៀត អូនសម្រាកឱ្យបានល្អចុះ!» ថេយ៉ុង ស្តាប់បង្គាប់ងក់ក្បាលផ្ងក់ៗជុងហ្គុក ញញិមឡើងបន្តិចសឹមថើបបបូរមាត់ភរិយាមុននឹងចាកចេញទៅដោយមានម្តាយក្មេកនៅរង់ចាំថែទាំភរិយាខ្លួន។
សុរិយាត្រៀមលិច ពពកពណ៌ផ្ទៃមេឃដេរដាសជំនួសមកវិញដោយពណ៌ប្រផេះល្អល្អះគ្របស្បៃពន្លឺព្រះអាទិត្យឱ្យស្រទុំ ខណៈទ្វីបលោកត្រៀមខ្លួនទទួលយកលំហួតបរិយាកាសដ៏ល្អក្នុងផែនពសុធា។
ជុងហ្គុក វិលត្រលប់មកវិញជាមួយនិងកន្ត្រកឈើធំមួយរួមមានប្រអប់អាហារនិងភេសជ្ជចំណីអាហារសុខភាពក្នុងដៃបន្ថែម នាយសំដៅចូលទៅខាងក្នុងបន្ទប់សម្រាក សម្លឹងមើលរាងតូចគេងញញិមញញែមលើគ្រែមកកាន់ខ្លួនដោយដៃកាន់ដបទឹកដោះគោបំបៅកូនប្រុសយ៉ាងយកចិត្តទុកដាក់។
«សឺត.. ចាំបងយូរទេ?»
«មិនយូរប៉ុន្មានទេ!» រាងក្រាស់ងក់ក្បាលពេលបែរទៅចាប់ដកប្រអប់អាហារចេញមក។
«បងដឹងអូនមិនចូលចិត្តក្លិនជី បងមិនដាក់ច្រើនទេ!»
«ស្រឡាញ់អូនយ៉ាងនេះហ្អ៎?»
«ម្តេចក៏សួរបងបែបនេះ? ម៉ោះមកញ៉ាំបបរមក!» ជុងហ្គុក បើកគម្របរួចបែរទៅចាប់លើករាងកាយ ថេយ៉ុង ឱ្យអង្គុយពិតខ្នងជាប់ក្បាលគ្រែ មុនពេលបីកូនប្រុសដាក់ចូលទៅក្នុងអង្រឹង។
«ញ៉ាំឱ្យច្រើនៗណាឆាប់មានកម្លាំង!» ថាចប់នាយចាប់ដួសបបរបញ្ចុករាងតូចមួយៗ។
«ឱ្យអូនញ៉ាំឱ្យច្រើន ចង់ឃើញអូនកើតជាជ្រូកមែនទេ?»
«កើតជាជ្រូកក៏បងស្រឡាញ់ដែរ!» ថេយ៉ុង ក្បាប់ដៃគក់លើទ្រូងប្តីបន្តិច។
«ចុះអ្នកម៉ែអញ្ជើញទៅណាហើយ ម្តេចទុកឱ្យអូននៅតែម្នាក់ឯង?»
«អ្នកម៉ែអញ្ជើញទៅមើលការខុសត្រូវនៅហាងក្រណាត់បន្តិច ព្រោះមួយរយៈរាងរវល់ណាស់ណាដែរ!»
«និយាយអ៊ីចឹងបងសម្រាកបានតែ ៣ ថ្ងៃទេ ថ្នាក់លើអនុញ្ញាតឱ្យមកបានតែប៉ុណ្ណឹងឯង តាមពិតចិត្តបងចង់នៅជាមួយអូនគ្រប់វិនាទី បងមិនចង់ឃ្លាត មិនចង់ទៅណាឃ្លាតឆ្ងាយពីអូនទេ!» ជុងហ្គុក ទម្លាក់ទឹកមុខចុះបន្តិច ភរិយាទើបតែសម្រាលកូនរួចអារម្មណ៍របស់គេនៅតែតប់ប្រមល់ មិនចង់ទុកឱ្យប្រពន្ធនៅមើលថែទាំកូនម្នាក់ឯងទេ ប្រសិនបើមាននាយនៅក្បែរ កិច្ចការងារគ្រប់សព្វបែបយ៉ាងនាយអាចធ្វើជំនួសបានទាំងអស់មិនខ្វះចន្លោះប្រហោងណាឡើយ។
«មិនអីទេ ២ ឆ្នាំទៀតបងចេញមកវិញហើយតើស ដល់ពេលនោះកូនរបស់ពួកយើងចេះដឹងចេះនិយាយល្មម!»
«ប្រាកដជាក្បាលខូចដូចអូនហើយ!»
«ស្អប់ណាស់ ចូលចិត្តបង្អាប់ថាអូនក្បាលខូចរហូត!» ថេយ៉ុង លេបទឹកបបរបណ្តើរ ធ្វើមុខក្រមិចក្រមើមក្នាញ់ស្វាមីបណ្តើរ។
«តិចទៀតចេះយំងរង៉ក់រករឿងអូននិងបងរៀងរាល់ថ្ងៃហើយ អូនចាំតែមើលចុះ!»
«ហិហិ ច្បាស់ជាគួរឱ្យស្រឡាញ់ខ្លាំងហើយ!»
«អ្ហឹម ញ៉ាំបន្តទៅ!» ជុងហ្គុក ញាប់ដៃញាប់ជើងបញ្ចុកអាហារ ថេយ៉ុង ដល់អស់បបរពីចាន ក្រោយមកលេបថ្នាំបំបាត់ការឈឺចាប់ ទើបផ្តល់ពេលវេលាឱ្យរាងតូចសម្រាក ចំណែកនាយនៅអង្គុយមើលការខុសត្រូវលើក្មេងតូច ហើយផ្តល់ពេលវេលាឱ្យម្តាយក្មេករបស់ខ្លួនទៅសម្រាកនៅផ្ទះជំនួសវិញ។

YOU ARE READING
?? ?????????? ????????? Love is satisfying ??
Fanfiction?????????????????????? (1970)