ព្រឹកស្អែក
ពន្លឺព្រះអាទិត្យរះសាជាថ្មីគ្របដណ្តប់លើវិសាលភាពប្រទេសកូរ៉េខាងត្បូងហាក់ផ្តល់នូវពន្លឺភ្លឺចិញ្ចាចបង្ហាញរាល់ទិដ្ឋភាពយ៉ាងស្រស់បំព្រងនាពេលព្រឹក។
នៅឯវិមានតាមបណ្តោយផ្លូវជាយក្រុងកាន់តែមមាញឹកឆ្លុះបញ្ចាំងពីភាពអ៊ូអរដែលមានមនុស្សម្នាជាច្រើនរវល់រៀបចំពិធីជប់លៀងខ្នាតធំមួយក្នុងកិច្ចអបអរសាទរដល់ការសាងសង់វិមានយ៉ាងធំស្គឹមស្កៃយ៉ាងស្រេចបាច់រួចរាល់របស់ត្រកូលអ្នកអភិជន ‘ចន’ ជាបុគ្គលដែលចាប់ផ្តើមមានកេរ្តិ៍ឈ្មោះល្បីល្បាញក្រអូបសាយភាយសុះសាយទូទាំងប្រទេសដ្បិតសំឡេងនិងកិត្តិនាមមួយនោះធ្វើឱ្យមុខមាត់មនុស្សនៅក្នុងគ្រួសារគ្រប់គ្នាទទួលបានការចាប់អារម្មណ៍ពីអ្នកផងឯទៀត។ ជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ផ្នត់គំនិតចំណេះដឹងក៏ខ្ពង់ខ្ពស់ជាប់ខ្សែស្រឡាយសាច់ឈាមអ្នកបម្រើការងាររាជការនរណាក៏ស្ងើចសរសើេរ នរណាក៏ចូលចិត្តអាណិតស្រឡាញ់គ្រប់ៗគ្នា។
«មនុស្សច្រើនណាស់ម៉ាម៉ា!» ថេអ៊េល និយាយរួចឈរសើចញញិមញញែមកាច់កកាច់ស្រង់ឱ្យតែបានសមាជិកក្នុងគ្រួសារពួកគេមានរៀបចំពិធីអ្វីផ្សេងៗរាល់ដងគេរីករាយសម្បើមណាស់។ ដ្បិតមានមនុស្សមកចូលរួមច្រើនហើយបានហូបអាហារឆ្ងាញ់ៗស្តាប់តន្ត្រីនិងមានក្មេងក្មាងដទៃមកចូលរួមស្គាល់មនុស្សមុខប្លែកៗថ្មីៗវាជាឱកាសល្អអាចធ្វើឱ្យគេបានបង្កើតរាល់អនុស្សាវរីយ៍ចងចាំល្អៗដូច្នេះដែរ។
«ហ្អឹម.. ស្អែកនេះទើបអ៊ូអរខ្លាំង មនុស្សមកច្រើនខ្លាំងណាស់ ថេអ៊េល បានស្គាល់មនុស្សថ្មីៗទៀតហើយ!»
«ពិសេសណាស់ ប៉ុន្តែកូនមិនចូលចិត្តមនុស្សចាស់ពេលផឹកស្រាទេ!»
«លោកតាក៏ផឹកស្រា ប៉ាកូនក៏ផឹកស្រាដែរ ហេតុអ្វីទើបកូនមិនចូលចិត្តស្រា?»
«ព្រោះស្រាធ្វើឱ្យខូចសុខភាព រស់នៅមិនបានយូរ កូនស្តាប់ឮបែបនេះរាល់ពេលលោកយាយមានប្រសាសន៍ប្រដៅកូនហើយស្រាវាមានក្លិនស្អុយ ផឹកហើយ.. ក៏.. ឆ្កួត!»
«ហាស់ហា.. ថេអ៊េល កូនឯងចំណាប់ខ្លាំងម្លេ៉ះ?» ថេយ៉ុង បន្ទន់ជង្គង់ចុះចាប់ក្រសោបទាញ ថេអ៊េល មកជិតមុននឹងថើបថ្ពាល់គេមួយខ្សឺតសឹមលើកដៃច្របាច់លើក្បាលពោះកូនប្រុសសំណព្វចិត្តថ្នមៗ។
«កងដៃម៉ាម៉ាស្អាតណាស់ មានពណ៌មាសចាំង!» អាល្អិតសើចញឹមៗលើកដៃចង្អុលកងដៃមាសលើ.កដៃម្តាយ។
«តែរបស់ ថេអ៊េល ស្អាតជាងរបស់ម៉ាម៉ាទៅទៀត!»
«របស់កូនមានដែរឬ?»
«មានតើស ម៉ាម៉ា ទើបតែធ្វើឱ្យ ថេអ៊េល រួចរាល់ហើយ!»
«សប្បាយចិត្តណាស់ ថេអ៊េល ស្រឡាញ់ម៉ាម៉ា!» អាល្អិតតូចខិតចូលទៅថើបគ្រញិចថ្ពាល់ ថេយ៉ុង ហើយសើចសប្បាយចិត្តក្នក់ក្នាញ់ក្រមិចក្រមើម។
«ជជែកគ្នារឿងអី សើចឮៗណាស់!»
«អូហ៍បងជម្រាបសួរ!» ថេយ៉ុង ក្រោកឈររហ័សលើកដៃប្រណម្យឡើងទៅកាន់អ្នកជំនួញរូបស្រស់សង្ហាពីរនាក់ ស្ថិតក្នុងឈុតគ្រ័ហ្សេហំហួនបំពាក់មួក PorkPie ម្នាក់ច្រកពណ៌ទឹកដោះគោឯម្នាក់ទៀតច្រកពណ៌ទឹកប៊ិកក្រម៉ៅដែលទើបតែអញ្ជើញមកពីប្រទេសក្រៅជាដៃគូរកស៊ីជំនួញផលិតទឹកអ៊ប់កូនកាត់កូរ៉េស្វីសដូចទៅនិង ជុងហ្គុក ដែរ។
ផាក ជីមីន និង ជុង ហូស៊ុក ត្រូវបានអញ្ជើញឱ្យចូលរួមជាភ្ញៀវកិត្តិយសក្នុងឱកាសដ៏វិសេសវិសាលមួយនេះ ដ្បិតពួកគេប្រៀបបានទៅនឹងមិត្តស្លាប់រស់ដែល ជុងហ្គុក ស្រឡាញ់រាប់អាន ចាត់ទុកដូចជាបងប្អូនជាប់សាច់ខ្សែលោហិតនិងគ្នាយ៉ាងប្តូរផ្តាច់ស្ទើរតែគ្រប់រឿង។
កាលនៅឯប្រទេសស្វីសពួកគេរកស៊ីចេញចូលបរទេស នាំយកទឹកអ៊ប់គ្រប់ប្រភេទទៅផ្សព្វផ្សាយតាមរយៈការបង្ហាញស្នាដៃបង្កើតការលក់ចេញនានា លំបាក សុខស្រួល ពួកគេរួមសុខរួមទុក្ខជាមួយគ្នាមកឆ្អែតឆ្អន់ហើយ ទើបបានជារាល់កិច្ចការជោគជ័យអ្វីផ្សេងៗ ជុងហ្គុក ចង់ឱ្យអ្នកទាំងពីរបង្ហាញមុខមាត់ជានិច្ច។
«បាទ ជម្រាបសួរ!» ជីមីន ទទួលការរាក់ទាក់ដោយស្នាមញញិមពេញចិត្ត។
«ថេអ៊េល សំពះអ៊ំប្រុសទៅកូន!»
«ជម្រាបសួរអ៊ំប្រុស..» ថេអ៊េល ស្តាប់បង្គាប់ឱនលំទោនគោរពតាមបែបបថប្រពៃណីកូរ៉េរួចក៏ងាកទៅសើចយ៉ាងស្រស់ដាក់ ហូស៊ុក មុននឹងក្រឡេកទៅឃើញក្មេងក្មាងឯទៀតដែលមិនដឹងជាកូននរណាខ្លះ ទើបគេរហ័សផ្ងើយផ្ទៃមុខកំប្លង់ៗឡើងស្រដីទៅកាន់ ថេយ៉ុង៖
«ម៉ាម៉ាកូនទៅលេងខាងនោះបន្តិច!»
«ហ្អឹម ទៅចុះកូន.. អញ្ជើញពួកបងអង្គុយលេងខាងក្នុងសិន!» ថេយ៉ុង ផ្លាស់ប្តូរអាកប្បកិរិយាភ្លាមៗ អញ្ជើញអ្នកទាំងពីរចូលទៅអង្គុយលើសាឡុងពណ៌ទឹកដោះគោមួយឈុតខាងណោះរួចក៏មានឈ្នួលបម្រើស្រីទើបតែចូលបម្រើការងារនៅទីនេះលើកទឹកមកទទួលពួកគេទាំងពីរនាក់ ខណៈ ជុងហ្គុក បានបង្ហាញវត្តមានពេលបញ្ចប់ការងារនៅខាងក្រៅមុននេះបន្តិច។
«អូហ៍ ពួកបងមកដល់ហើយអ្ហេស?»
«ក៏ដូចតែឯងឃើញស្រាប់!» ជុងហ្គុក ងក់ក្បាលតិចៗរួចដាក់បង្គុយចុះក្បែរភរិយាទល់មុខកំលោះៗដ៏ស្រស់សង្ហា។
«បានឃើញមុខពួកបងនៅទីនេះ ខ្ញុំធូរចិត្តហើយក៏កក់ក្តៅណាស់ដែរ!» ឮដូច្នេះ ហូស៊ុក ស្រាប់តែគ្រវីក្បាលបន្តិច។
«ពួកយើងមិនពិសេសដូចជាវត្តមានរបស់ ឡេអូណាដូ ទេ!» ពេលនិយាយដល់ត្រឹមនេះ ជុងហ្គុក ហាក់ធ្លាក់ទឹកមុខបន្តិច ចាប់តាំងពីគេមករស់នៅទីនេះ ឡេអូណាដូ ជាបងប្រុសរបស់គេនោះ មិនដែលនឹកនាខ្វាយខ្វល់អំពីគេសូម្បីតែបន្តិចណាសោះ ពិបាកបន្ទោសដែរព្រោះគេត្រូវគ្រប់គ្រងជំនួញរបស់ប្អូនប្រុសហើយក៏មិនដឹងច្បាស់ថា ជុងហ្គុក អាចចូលខ្លួនទៅថែរក្សា Swiss Arabian នៅពេលណាដូចគ្នា ព្រោះសព្វថ្ងៃគេឈ្លក់វង្វេងនិងការរស់នៅទីនេះ ហើយក៏មិនដែលផ្តល់ដំណឹងទៅកាន់ក្រុមគ្រួសារនៅឯប្រទេសស្វីស ពីបំណងចង់វិលត្រលប់ទៅរស់នៅទីនោះវិញពេលណាដូចគ្នា។
«បើគេខ្វាយខ្វល់ពីខ្ញុំបានប្រហែលមួយជំនិតពួកបង ទំនាក់ទំនងបងប្អូនរវាងពួកខ្ញុំក៏មិនបែរឆ្វែងចំពោះគ្នាដែរ ប្រហែលសំងំសោយសុខជិតបានក្លាយទៅជាម្ចាស់ជំនួញរបស់ Swiss Arabian ទាំងមូលហើយទេដឹង សព្វថ្ងៃគេបន់ឱ្យតែខ្ញុំឆាប់រលាយន្អាលបានគេលេបត្របាក់យកអ្វីៗគ្រប់យ៉ាងនៅទីនោះ!»
«បង..» ថេយ៉ុង លូកដៃទៅអង្រួនដើមដៃ ជុងហ្គុក បន្តិច និយាយនេះហាក់ខ្វះការគោរពណាស់ដឹងថាពេលនាយខឹងឆេវឆាវប៉ុន្តែមិនអាចខ្វះការគោរពខ្លាំងដូច្នេះបានឡើយ។
«បើវាជាការពិត ពួកគាត់ក៏សុទ្ធតែដឹង!»
«ឯងកុំឆេវឆាវពេកអី ជុងហ្គុក នៅស្វីស ឡេអូណាដូ ប្រឹងប្រែងធ្វើការសកម្មខ្លាំងណាស់ ព្រោះគ្មានឯងទៅ ជំនួញមួយនោះហាក់ប្រឈមមុខនឹងផលវិបាកច្រើនគួរសមម្យ៉ាងវិញអ្នកជំនួញផ្សេងៗដែលស្នើសុំចូលភាគហ៊ុនដែរនោះក៏ ឡេអូណាដូ មិនងាយសម្រេចចិត្តទទួលយកការពិភាក្សាជាមុនដែរ បច្ចុប្បន្នវិស័យនេះមានភាពប្រកួតប្រជែងគ្នាច្រើនយ៉ាងសម្បើម ដោយសារតែតម្រូវការទីផ្សារហក់ឡើងខ្ពស់បើគ្មានពួកយើងទៅជួយទប់ទល់ មិនដឹងថាមានរឿងអ្វីកើតឡើងឡើយ!»
«ខ្ញុំទម្លាក់ការងារឱ្យធ្វើតែមួយមុខគត់សោះ គឺកាន់កាប់មុខតំណែងជំនួសខ្ញុំចំណែកឯការមើលទៅលើការនាំចេញពន្លឿនការផលិតទំនិញ ឆែកមើលទំនិញនានាខ្ញុំជាអ្នកមើលពីទីនេះទៅទាំងអស់ ឬមកពីគេខ្លាច គ្មានសមត្ថភាព? សរុបមកបើគ្មាន Swiss Arabian តើហិរញ្ញវត្ថុនៅក្នុងគ្រួសារប្រឈមមុខនិងវិបត្តិដូចម្តេចខ្លះ? ប៉ាម៉ាក់ក៏ចាស់ណាស់ណាទៅហើយ ខ្ញុំពង្រីកសាខាក៏ច្រើនសន្ធឹកសន្ធាប់មិនចាញ់អ្នកជំនួញផ្សេងៗទៀតដែរ ខ្ញុំតែម្នាក់ឯងទប់ទល់និងមើលការខុសត្រូវគ្រប់ច្រកល្ហក់ទាំងអស់ ប្រាប់ពួកបងតាមត្រង់ចុះ ខ្ញុំមិនចង់ទាមទារគុណសម្បិត្តអ្វីទេ ខ្ញុំគ្រាន់តែចង់រង់ចាំឱ្យកូរ៉េខាងត្បូងមានសេដ្ឋកិច្ចល្អចរាចរណ៍បានគ្រប់វិស័យឡើងវិញដល់ពេលនោះខ្ញុំនឹងបង្កើតស្លាកយីហោថ្មី ហើយរៀបចំធុរកិច្ចនានានាំឱ្យកូរ៉េខាងត្បូងឈានដល់វិស័យកកើតខ្សែសង្វាក់ផលិតនានាមិនឱ្យចាញ់ស្រុកក្រៅទេនិយាយនេះខ្ញុំមិនអំនួតអួតអាងក្អេងក្អាងឡើយគ្រាន់តែចង់ស្វែងរកផ្លូវល្អរួមរស់ជាមួយគ្រួសារក្នុងប្រទេសដែលខ្ញុំចង់រស់នៅតែប៉ុណ្ណោះ!» ភាពមានះរឹងរូសរបស់នាយ រឹតតែបានធ្វើឱ្យគ្រប់គ្នាភ្លឺភ្នែកថានាយជាមនុស្សមិនព្រមនៅក្រោមបង្គាប់បញ្ជារបស់នរណាម្នាក់ទេ។ ពេលឈានជើងមកដល់ទីនេះចាប់ពីដំបូង ម្តាយឪពុកគេមិនឯកភាពពីដើមទីមកម្លេ៉ះ។ ប៉ុន្តែនាយដាច់ខាតសម្រេចចិត្តហើយមិនបកក្រោយវិញទេ ទើបបណ្តែតបណ្តោយព្រលែងឱ្យអ្វីៗនៅក្នុងប្រទេសស្វីសធ្លាក់ទៅក្នុងដៃ ឡេអូណាដូ ជាអ្នកគ្រប់គ្រងស្រេចតាមតែអំពើចិត្ត។
«តែពួកបងជាសាច់ឈាមតែមួយ កុំដាច់ខាតពេកអី មានអ្វីពិបាកត្រូវចេះជួយដោះស្រាយគ្នាតទៅបងមិនត្រូវនិយាយបែបនេះម្តងទៀតទេ!» ថេយ៉ុង មិនពេញចិត្ត ដ្បិតមិនចង់ឱ្យមនុស្សក្នុងគ្រួសារសម្លឹងមើលមុខគ្នាមិនចំ អ្នកផ្សេងអាចនឹងពិបាកនិយាយបញ្ចុះបញ្ចូលចិត្តថ្លើមរបស់ ជុងហ្គុក ប៉ុន្តែគេអាចព្រោះពាក្យសម្តីរបស់គេគ្រប់ម៉ាត់អាចជះឥទ្ធិពលគ្របដណ្តប់លើប្រសាទនាយគ្រប់វិនាទី។
«មិនអីទេណា.. កុំតឹងសរសៃកដាក់គ្នាអី ថ្ងៃស្អែកជាថ្ងៃល្អ ថ្ងៃនេះពួកយើងគួរយកពេលវេលាធ្វើការងារវិញល្អជាង..» ជីមីន ប្តូរបរិយាកាសភ្លាមៗ នាយចាប់ញញិមឡើងបន្តិចសឹមបន្ទរ៖
«មកដល់ទីនេះ បងច្បាស់ជាបានត្រៀមអំណោយពិសេសសម្រាប់ពួកឯងជាក់ជាពុំខានឡើយ ដើម្បីជាកិច្ចអបអរសាទរដល់ភាពជោគជ័យរវាងអ្នកទាំងពីរបងបាននាំចូលទឹកអ៊ប់ជាង ១ ម៉ឺនដប គ្រប់ក្លិន គ្រប់ប្រភេទ សម្រាប់ផ្តល់ជាអំណោយដល់ភ្ញៀវកិត្តិយសដែលបានអញ្ជើញមកចូលរួមក្នុងពិធី!»
ជុងហ្គុក ស្តាប់ចប់ញោចស្នាមញញិមងក់ក្បាលទទួលយកអំណោយដ៏វិសេសវិសាលទាំងនោះ។
«អរគុណច្រើនណាស់បងដែលបានគិតគូរពីរឿងទាំងនេះ អញ្ជើញពួកបងនៅសម្រាកនៅទីនេះឱ្យបានយូរថ្ងៃ កុំក្រែងចិត្តអី..»
«តាមពិតឯងក៏ពូកែនិយាយខាងប្រើប្រាស់ភាសាអ្នកតំបន់ស្ទាត់ជំនាញដែរ!» សំណើចក្អាកក្អាយស្រាប់តែផ្ទុះទ្រហឹងអឺងកងឡើង បន្ទាប់ពីបទសន្ទនានារសៀលនេះត្រូវបានបញ្ចប់ទៅ។

YOU ARE READING
?? ?????????? ????????? Love is satisfying ??
Fanfiction?????????????????????? (1970)