抖阴社区

???12:????????????????

Start from the beginning
                                    

"ម្ចាស់តូចអូនឈប់យំតើបានទេ?​យើងសុំទោសដែរស្រែកដាក់អូន​យើងគ្មានបំណងនោះទេ​គ្រប់យ៉ាងយើងធ្វើវាដោយក្តីស្រលាញ់ អូនពិតមានតម្លៃសម្រាប់យើងលើសពីអ្វីដែរអូនបានគិត បើយើងពិតជាមិនអាចធ្វើអោយបេះដូងអូនរង្គោះរង្គើរពិតមែនយើងមិនហាមឃាត់ក្នុងការចាកចេញរបស់អូនឡើយសូមផ្តល់ចំណែកក្នុងបេះដូងអោយយើងមានឱកាសមើលថែអូនតើបានទេ?"បេះដូងនាយស្ទើតែឈប់ដំណើរការក្រោយមនុស្សសំណព្វគិតតែពីយំមិនព្រមឈប់​ហ៊ីស៊ឹងអាល់រីសសម្លាប់មនុស្សមិនញញើតប្រែក្លាយជាមនុស្សផ្សេងផ្តើមមានអារម្មណ៏ភ័យខ្លាចមួយរំពេចត្រឹមទឹកភ្នែកប៉ុន្នានតំណក់របស់ភរិយា។

"អូនអត់ស្រលាញ់លោកម្ចាស់នោះទេ!អូន...អូន អឹម!​"បបូរមាត់តូចក្រមិចត្រូវថើបបំបិទដោយនាយក្រាស់ស្នាមថើបផ្អែមល្អែមស្រាលស្រទន់ពង្វក់ស្មារតីនាយតូចអោយលង់ បបូរមាត់ដួសដងប្រលែងលេងមួយដង្ហើមយ៉ាងវែងទើបព្រលែងអោយមានសេរីភាព។

"​ផ្តល់ឱកាសសម្រាប់យើងក្នុងការបង្ហាញវាទៅកាន់អូន"ដៃគ្រើមក្រសោបប្រអប់ដៃតូចស្រឡូនដាក់លើទ្រូងផ្នែកខាងឆ្វេងស្នូលសម្លេងបេះដូងលោតលឺរន្ធឹកស៊ុងហ៊ូនខាំបបូរមាត់ដោយក្តីខ្មាស់អៀនថ្ពាល់ក្រពុំឡើងក្រហមព្រើងៗនាយតូចឈ្មុលខ្លួនគ្រលុំភួយជុំជិត។

ដបស្រាដួលរប៉ាត់រប៉ាយពេញលាយឡំសម្លេងទួញសោកក្នុងប្រអប់ទ្រូង ជុងវ៉ុនសើចរលាក់ត្រង់បំពង់-កចម្អកមកកាន់ខ្លួនឯង សម្រក់ទឹកភ្នែកក្តៅអ៊ុនៗហូរកាត់ផែនថ្ពាល់។ ជុងវ៉ុនមិនបានចាប់អារម្មណ៏គ្រប់សកម្មភាព​​ស្ថិតក្រោមក្រសែភ្នែកខ្មៅនិលត្របាញ់ចេញពីក្នុងរថយន្តទំនើបនាជ្រុងម្ខាង។

"ចៅហ្វាយកន្លងមកប្រាំបីម៉ោងហើយដែរអ្នកប្រុសសាន់ត្រាមិនទាន់ត្រឡប់ទៅវិញ​"​ខេនលើកនាឡិកាលើដៃខាងស្តាំ​​បង្ហាញចៅហ្វាយ​ ក្រោយចាកចេញមិនបានប៉ុន្នានរ​ថយន្តខ្មៅរលោងព្រិ​លត្រូវត្រឡប់ឈប់ចតត្រង់កន្លែងដដែរ​។ នីគីបានផ្លាស់ប្តូរចិត្តដោយត្រឡប់មកកាន់ទន្លេហានវិញស្ថិតក្នុងរថយន្តទំនើបក្រសែភ្នែកបាញ់ឆ្ពោះទៅកាន់នាយតូចមិនព្រមដកចេញ។

"អាយ!ដាក់ខ្ញុំចុះលោកជាអ្នកណា?"​​​រាងកាយត្រូវលើកឡើងផុតពីដី​ជុងវ៉ុនស្រែកមួយអស់សម្លេងទធាក់ជើងដោយគក់ខ្នងក្រាស់ជាច្រើនដៃ។ ​​ដបស្រាប្រមាណដប់ដបដួលរប៉ាត់រប៉ាយត្រូវប្រមូលសម្អាតដោយខេននាយជំនិតក្រវីក្បាលបន្តិចនេះនាយតូចបម្រុងផឹកយកឈ្នះចាញ់មែនទេបានជាផឹកច្រើនថ្នាក់នេះ?

"ប្តីរបស់អែង"សម្តីគ្មានជាតិត្រជាក់ស្រេបបន្លឺឡើង​ដោយលីនាយតូចបោះជំហានសំដៅទៅរថយន្តដែរចតចាំនៅជ្រុងម្ខាងផ្លូវ។

"ពិតមែន?​ខ្ញុំមានប្តីហើយមែនទេ​ហេតុអ្វីខ្ញុំមិនដឹង​ផ្តេសផ្តាសបើប្រុសសម្អុយនោះស្តាប់លឺលោកស្លាប់មិនខានទេ"ជុងវ៉ុនព្យាយាមសម្រូតខ្លួនរើបម្រាស់​ដោយនិយាយគម្រាមទៅកាន់មនុស្សប្រុសចម្លែកទាំងភ្នែកបើកមិនចង់រួច។

"អ្នកណា?"

"នីគីដាយមិន!​ខ្ញុំនិងមិនប្រាប់គេទេថាលោកជាប្តីខ្ញុំ"

"ហេតុអ្វី?"

"ព្រោះវាជារឿងសម្ងាត់​ហ្ហឹសៗ"នាយតូចសើចរលាក់ខ្លួនលើស្មាក្រាស់ដោយខ្សឹបក្បែរត្រចៀកល្មមស្តាប់លឺតែពីនាក់ចាត់ទុកវាជារឿងសំងាត់។

"យើងមិនខ្លាចគេទេ!"នីគីបើកទ្វារថយន្តដោយ​ដៃម្ខាងកាន់នាយតូចទម្លាក់លើកៅអីផ្នែកខាងមុខមុននិងលមុខបម្រុងដាក់ខ្សែក្រវ៉ាត់តែត្រូវដៃរវៀមក្រសោបរង្វង់មុខខិតចូលជិតមុន។ 

"ខ្ញុំក៏មិនខ្លាចគេដែរ​​​​​​​​​​​"ជុងវ៉ុនសើចឡើងលិបភ្នែកទាំងសងខាង​មុខក្រហមដូចកូនង៉ែត នីគីភ្លឹកគ្រប់យ៉ាងហាក់ស្ងៀមទ្រឹងក្រោយបបូរមាត់ទន់ល្មើយប្រថាប់លើផែនថ្ពាល់ដោយមិនបានត្រៀមខ្លួនជាមុន។

"ពួកយើងត្រឡប់ទៅផ្ទះ"នីគី

"ខ្ញុំគ្មានផ្ទះទេ ពួកយើងត្រឡប់ទៅផ្ទះស្តាប់ទៅហេតុ​អ្វីកក់ក្តៅម្លេស?"សម្លេងងងុលៗបន្លឺឡើងស្ទើតែស្តាប់មិនចង់លឺ​ជុងវ៉ុនផ្នែកខ្នងដោយទម្រេតខ្លួនសង្ងំគេង​ទឹកភ្នែកជ្រាបតាមកន្ទុយភ្នែកមិនអាចគេចផុតពីក្រសែរផ្នែកនីគីបានឡើយ។



តើនិងមានរឿងអ្វីកើតឡើងប្រសិនបើដាយមិននិងសាន់ត្រាដែរធ្លាប់តែជាសត្រូវប្រែក្លាយជាសាច់ឈាមតែមួយ?

ចុះបើរឿងគ្រប់យ៉ាងសុទ្ធតែជាការរៀបចំទុកជាមុនតើអ្នកណាជាអ្នកបញ្ជាគ្រាប់អុកទាំងអស់នេះនៅពីក្រោយខ្នង?​តើចុងបញ្ចប់ជុងវ៉ុនសាន់ត្រាជាអ្នកឈ្នះពិតប្រាកដមែនដែរឬទេ?ចុះបើមនុស្សដែរស្លាប់បាត់ស្រាប់តែលិចវត្តមានឡើងម្តងទៀតតើនិងមានរឿងអ្វីកើតឡើង?


Davderi-ដាវ☕️

[????????????? ?????????????]Where stories live. Discover now