抖阴社区

???36:??????????????????!!

Start from the beginning
                                    

«ត្រូវចាំ បងហ្នឹងត្រឡប់មករកអូនវិញណា!!»

តក់~~

ទឹកភ្នែកស្រក់ចុះមក គេគ្រាន់តែចង់បានជេមត្រឡប់មកវិញហេតុអ្វីក៏ ទេវតាដាច់ធម៌មេត្តាយ៉ាងនេះ។បន្ទាប់ពីបញ្ចប់គ្រប់យា៉ងហើយ ការពិតមួយចំនួនក៏បានលាតត្រដាងឡើង លោកហានឆយ ដែលគ្រប់គ្នាស្គាល់ថាជាប្ដីអ្នកស្រីសុីដា តាមពិតគាត់ជាប្អូនជីដូនមួយរបស់អ្នកស្រីជេសុីទេ។ឯនៅក្នុងពិធីបុណ្យសពរបស់នាយក្រាស់ ក៏មានលោកតាចាង បា៉ម៉ាក់នាយក្រាស់ អ្នកស្រីហារីន មីងជេន លោកហានឆយ ហ្វា ហ្វីយា៉ ខាមេឡា ថូមា៉ស់កុង ខេវីន រួមទាំងរីដាផងដែល។តាមពិតនាងច្រម៉ក់នេះខេវីនក៏ដឹងថានាងស្លាប់ដែលតែនាងក៏មកបកស្រាយប្រាប់អ្នកគ្រប់គ្នាថាលីន ដែលមានឈ្មោះដើមលីនីនមិនបានសម្លាប់នាងឡើយ គឺគេដោះលែងឲ្យរីដារត់គេចខ្លួនតែប៉ុណ្ណោះ ចំណែកពូអ៊ុនគេគ្រាន់តែព្រមានគាត់ឲ្យឈប់ដើរផ្លូវខុសរង់ចាំស្ថានការណ៍ស្ងប់រួចត្រឡប់ទៅកោះវិញ។តែគួរឲ្យស្ដាយដែលមនុស្សល្អដូចជាគេត្រូវមកស្លាប់ក្រោមស្នាដៃរបស់ខេវីន មនុស្សដែលខ្លួនស្រឡាញ់ទៅវិញ។

#6ឆ្នាំក្រោយមក

ពេលវេលាពិតជាដើរលឿនខ្លាំងណាស់ ធ្មិចបើកៗ មួយរំពេចភ្នែក ក៏កន្លងហួសទៅ6ឆ្នាំហើយ។ពេលនេះហ្វូតក៏កម្រាលបានកូនស្រីម្នាក់ សម្បុរសស្គុស មុខមាត់ក៏កាត់ទៅរកបា៉ៗសឹងតែទាំងអស់។ហើយថ្ងៃនេះ ក៏ជាថ្ងៃចូលរៀនរបស់ ហ្វីន ក្លារ៉េសស្ដាយ៍ ផងដែល។

«អ្នកម៉ាក់ចាស៎ !!»នាងតូច ឈរឲ្យម្ដាយរៀបចំសម្លៀកបំពាក់ឲ្យ ហើយក៏ហៅហ្វូតទាំងទឹកមុខខ្ជីខ្ជូតជាទីបំផុត។

«បាទ កូនមានអ្វីហេស៎្ហ ??»អ្នកជាម្ដាយ ឮកូនហៅបែបនេះក៏តបភ្លាមៗ។

«ថ្ងៃនេះ សុំឲ្យពូខេវីន ជូនកូនទៅតើបានទេ ??»នាងរំអុកម្ដាយ ចង់ទៅជាមួយខេវីន ។តាំងពីដឹងក្ដីមកនាងតែងតែនៅលេងជាមួយខេវីនច្រើនជាងអ្នកណាទាំងអស់ បែបនេះហើយនាងរកតែតាមខេវីននេះឯង ស្អិតជាងតុកែទៅទៀត។

«ពូខេវីន មិនទំនេរទេដឹងនៀក ??»ហ្វូត ក្រោកឈរទៅយកការតាបមកឲ្យកូន រួចក៏ធ្វើជានិយាយមិនដឹងថាខេវីនទំនេរឬអត់ ទាំងដែលការពិតថ្ងៃនេះខេវីទំនេរមួយថ្ងៃពេញ គ្រាន់តែខ្លួននិយាយបែបនេះចង់ឲ្យនាងប្ដូរចិត្តទៅជាមួយគេវិញនោះអី។

«ម៉ាក់កុហក !! ល្ងាចមិញពូខេវីនថានឹងជូនកូនទៅ !!»

«ហូ~~លែងស្រឡាញ់ម៉ាក់ហើយហ៎ ?? នេះទៅស្រឡាញ់ពូខេវីន មុខចាស់ហ្នឹងហើយឬ ទើបតាមស្អិតថ្នាក់នៀក»រាងតូច ហុចការតាបឲ្យកូនរួចក៏ធ្វើជាខឹង តែមុខនេះអន់ចិត្តច្រើនជាង។ខំពពោះឡើង9ខែ10ថ្ងៃ មិនគួរណាកើតមកតាមតែខេវីនសោះ អន់ចិត្តណាស់លោកអើយ។

«ម៉ាក់នៅខឹងហ្នឹងហើយ!!អូនទៅជាមួយពូខេវីនហៃ!!»នាងតូច មិនខ្ចីលួង ជាធម្មតាបើខឹងហើយលួងជាច្បាស់ធ្លាប់បែបនេះនាងសុខចិត្តដើរចេញវិញមុននឹងក្រោយម៉ាក់នាងគង់តែបាត់ដដែលទេ។ឯហ្វូតណេះវិញ បើកភ្នែក ចំហ៎មាត់ លើកដៃចង្អុរទៅកូនដែលចេញទៅទាំងនិយាយមិនចេញ មើលចរឹកគេដូចជេមបេះបិត ដូចពេកហើយ។

#ខាងក្រោម

«អា៎ ~~ អ្នកនាងតូចរបស់ពូ!!ថ្ងៃនេះចាំពូជូនទៅសាលាណា!!»ខេវីន ក្រោកចេញពីសាឡុងមុននឹងលើកពរក្មួយបម្រុងនឹងចេញទៅហើយ ស្រាប់តែហ្វូតក៏និយាយឡើង...

«បងខេវីនហា៎ !! អីក៏ដណ្ដើមតួនាទីខ្ញុំម្ល៉េះនៀក  បងគួរតែយកប្រពន្ធបង្កើតកូនមួយទៅ ទុកគ្រាន់បន្លែងលេងជាមួយ »ស្ដាប់ឮយា៉ងនេះហើយ នាយក៏មិនបានខឹងហ្នឹងពាក្យសម្ដីរាងតូចអ្វីទេ ក៏ព្រោះនាយដឹងថាហ្វូតនិយាយបែបនេះក៏ព្រោះចង់ឲ្យខ្លួនល្អដែលទេ។តែរាល់ពេលគេឮអ្នកប្រុសគេនិយាយបែបនេះ ក្នុងខួរក្បាលគេក៏នឹករឮកដល់មនុស្សម្នាក់នោះភ្លាមៗ តែមិនថាពេលវេលាកន្លងផុតទៅយូរយា៉ងណាទេគេក៏នៅតែចងចាំថ្ងៃដែលលីនីន ក្បត់គេនោះដដែល។

«អ្នកប្រុសហា៎ ~~ នេះខ្ញុំទើបតែអាយុ40សិបទេ នៅយូរបន្តិចក៏មិនថ្វី !! ឯរឿងអ្នកនាងតូច កុំហាមខ្ញុំអី ព្រោះរាល់ថ្ងៃហ្វី នឹង ហ្វា មិនដែលនិយាយរកខ្ញុំទេ គឺបានអ្នកនាងតូចនេះឯង បែបនេះកុំហាមមិនឲ្យខ្ញុំនៅក្បែរអ្នកនាងតូច អី»ខេវីន អង្វរអ្នកប្រុសតូចគេបែបក្មេងតូច ទើបនាងច្រមក់ដែលនៅលើដៃខេវីននោះនិយាយឡើងថា...

«ពូខេវីននិយាយត្រូវ !! តោះពូជូនអូនទៅរៀន។ម៉ាក់ៗ ទុកឲ្យគាត់នៅហ្នឹងហើយ !!»និយាយចប់ ពូក្មួយគេក៏នាំគ្នាចេញទៅអស់។ទុកឲ្យហ្វូតនៅឈរគាំងម្ដងទៀត យីស !!ខំពពោះឡើង9ខែ10ថ្ងៃ មកចាញ់ពូខេវីនអីណានៀក។

«កូនហ្វូត ~~ មិនទាន់ជូនចៅហ្វីនទៅសាលាទេហេស៎្ហ ??»អ្នកស្រីជេសុី ឃើញកូនប្រសារនៅឈរសម្លឹងទៅក្រៅ ក៏ចូលមកសួរ។ព្រោះថ្ងៃនេះចៅស្រីគាត់ត្រូវចូលរៀនដំបូងផង។

«ចាំបាច់ជូនធ្វើអីអ្នកម៉ាក់ បើថ្ងៃនេះឪដោះគេជូនទៅហើយ»ហ្វូត តបនឹងម្ដាយក្មេក។

«ឪដោះហេស៎្ហ ??»

ខេវីន ឥលូវឡើងដំណែងជាឪដោះហៃ😔🥲

To be continued....

????????????????????????????Where stories live. Discover now