៥ខែមុន..
មូលដ្ឋានកងទ័ពជើងគោក បុរសចំណាស់អង្គុយទល់មុខអ្នកកំលោះបញ្ជាដោយទឹកមុខកាចម៉ឺងម៉ាត់ក្រោយពេលស្តាប់ឮប្រយោគលាន់ចេញពីបបូរមាត់របស់គេនោះ ‘ខ្ញុំស្រឡាញ់កូនលោកពូ!’ ធ្វើឱ្យគាត់រាងតឹងតែងព្រោះអនាគតកូនប្រុសគាត់មិនមែនផ្ញើលើដៃបុរសម្នាក់នេះត្រឹមតែមួយថ្ងៃគឺពេញមួយជីវិត។
ជុងហ្គុក ក្លាហានបោះជំហ៊ានមករកគាត់កំឡុងពេលម៉ោងសម្រាកធ្វើការវាជាថ្ងៃដែលគេស្នើសុំចូលបំពេញបែបបថកាតព្វកិច្ចយោធាលើកដំបូងទៀតសោត ទើបខំព្យាយាមស្វែងរកឱកាសដើម្បីបាននិយាយរឿងទាំងនេះជាមួយគាត់មិនឱ្យខកខាន។
«រឿងអនាគតមិនមែនជារឿងលេងសើចទេ បើឯងក្លាហានយ៉ាងនេះទៅហើយ ចង់បានកូនប្រុសយើងត្រូវរឹងប៉ឹងបន្តិច ព្រោះច្បាប់ក្នុងគ្រួសារនិងក្នុងបន្ទាយទាហាន យើងបែងចែកច្បាប់តឹងរ៉ឹងខុសគ្នា!»
«ខ្ញុំមកនេះក្នុងគោលបំណងច្បាស់លាស់បំផុត.. បើលោកពូយល់ព្រមទោះក្នុងលក្ខខណ្ឌអ្វីក៏ដោយ ខ្ញុំនៅតែតស៊ូជម្នះដើម្បីចង់បាន ថេយ៉ុង ដដែល..»
លោក ថេអីន គិតវែងឆ្ងាយសម្លឹងយ៉ាងជ្រៅទៅក្នុងទឹកមុខដ៏មុតមាំរបស់ ជុងហ្គុក គាត់ក៏អាចទាយដឹងថាគេជាមនុស្សមានមហិច្ឆតាធំខ្លាំងប៉ុណ្ណា គាត់ងើបក្រោកឈរឡើងពីកៅអី រួចក្រពាត់ដៃដើរក្រឡឹងជុំវិញវត្តមានអ្នកកំលោះដែលកំពុងផ្ចង់អារម្មណ៍គិតពីសម្តីរបស់គាត់។
«តាមច្បាប់នៅក្នុងគ្រួសាររស់នៅក្នុងប្រទេសជាតិមួយតភ្ជាប់មកជាមួយទំនៀមទម្លាប់ប្រពៃណីត្រឹមត្រូវរក្សាមុខមាត់ថ្លៃថ្នូរនិងកិត្តិយសជាធំ ហើយមួយវិញទៀតអ្វីដែលឯងត្រូវដឹងច្បាស់នោះគឺជាកាតព្វកិច្ចនិងទុក្ខធុរៈក្នុងគ្រួសារ មិនថាឯងសំដែងភាពមុតមាំច្បាស់លាស់ខ្លាំងប៉ុណ្ណានោះទេ យើងនៅតែរក្សាកិត្តិយសកូនប្រុសរបស់យើងក្នុងនាមជាឪពុករបស់គេម្នាក់ដដែល តែបើឯងឆ្លងកាត់ ៣ ចំណុចធំៗបាន យើងនឹងមិនប្រកែកចំពោះសំណើររបស់ឯងនោះទេ!» ក្រសែភ្នែកដ៏មុតស្រួចរបស់បុរសចំណាស់ត្របាញ់ចំផ្ទៃមុខសង្ហាដោយទឹកមុខគាត់នៅតែរាបស្មើរឹងមាំមិនផ្លាស់ប្តូរ គាត់ជាមេគ្រួសារម្នាក់ បន្ទុកនិងការឃុំគ្រងកូនចៅជាកាតព្វកិច្ចដែលគាត់ត្រូវចងរឹតបន្តឹងច្បាប់ក្នុងគ្រួសារយ៉ាងក្រិតក្រមបំផុតមិនអាចលេងសើចបានទេ។ ទុកដាក់កូនចៅជារឿងត្រូវលះបង់ច្រើនណាស់ជីវិតរបស់កូនម្នាក់ៗក៏មិនងាយនិងកើតមកមានកុមារភាពពីដងមានភាពបរិសុទ្ធពីដងឡើយ ដូច្នេះហើយភាពច្បាស់លាស់របស់គាត់គឺជាត្រឹមត្រូវនិងសុក្រឹតបំផុតតាមអ្វីដែលអាចទៅធ្វើបាន។
«ខ្ញុំមិនធ្វើខុសនិងប្រពៃណីទេឱ្យតែលោកពូយល់ព្រម ខ្ញុំនឹងចូលស្តីដណ្តឹង ថេយ៉ុងតាមច្បាប់ពុំអូសរំលងធានាយកជីវិតមកសងប្រសិនបើខ្ញុំធ្វើឱ្យលោកពូខកចិត្ត!» ជុងហ្គុក សន្មតក្នុងគំនិតមិនវេចវេរប្តូរផ្លាស់គេជាកូនប្រុសដើមទ្រូងប្រាំហាត់ឈានជើងមកដល់ទឹកដីដែលជិតផ្ទុះសាយភាយនូវសង្គ្រាមក្តៅគគុកកាប់សម្លាប់បង្ហូរឈាមគ្នា នាយមិនខ្លាចក្នុងការបង្ហាញវត្តមានលើទឹកដីនេះឡើយ។ អ្វីដែលនាយចង់បានចង់ធ្វើនាយនៅតែជម្នះឱ្យដល់ទីបញ្ចប់ដូចដើម។ ដ្បិតត្រូវទទួលរង់សម្ពាធអាក្រក់ដែលកើតឡើងចំពោះមុខត្រូវចាំថាគ្មានរបស់ណាមួយទទួលបានមកដោយស្រួលទេបើមិនដោះដូរផលប្រយោជន៍ជាគោលសំខាន់។
«អ៊ីចឹងយើងមានលក្ខខណ្ឌ ៣ ឱ្យឯងធ្វើ..» នាយកំលោះអង្គុយស្ងៀមទ្រឹងសម្លឹងមុខគាត់ដោយអារម្មណ៍នឹងធឹង។
«ទី១ ត្រូវចូលស្តីដណ្តឹងកូនប្រុសរបស់យើងតាមច្បាប់ទម្លាប់បំពេញមុខមាត់កិត្តិយសឱ្យគ្រួសារយើងមានភាពថ្លៃថ្នូរ ទី២ ភ្ជាប់ពាក្យ ៣ ខែសឹមរៀបការ ហើយចំណុចទី៣នោះ!» លោក ថេអីន បែរទឹកមុខមានអំណាចរឹតតែចំៗសម្លឹងមើលមុខ ជុងហ្គុក កាន់តែមុតស្រួច។
«លោកថាមកចុះ!»
«បើឯងបំបែកស៊ីបបាន ១០០ ផ្ទាំង យើងលើកកូនឱ្យឯងមិនស្តាយក្រោយទេ!»
«លោកនិយាយជាការពិត?»
«មនុស្សយើងមិនចូលចិត្តលេបសម្តីវិញទេ!» គាត់វាចាដោយលើកពាក្យសម្តីច្បាស់លាស់។
«អ៊ីចឹងនាំខ្ញុំទៅ!»

YOU ARE READING
?? ?????????? ????????? Love is satisfying ??
Fanfiction?????????????????????? (1970)
????????????????????????????
Start from the beginning