抖阴社区

????????????????????????????

Start from the beginning
                                    

    «លោក!» ថេយ៉ុង ចំហមាត់កាលបើស្តាប់ដល់ចំណុចនេះ។
    «អូនដឹងថាយ៉ាងម៉េចបន្តទៀតទេ?» កំលោះតូចដកដង្ហើមញាប់ស្អេក ជុងហ្គុក ក៏បន្ទរដំណាលរឿងបន្ទាប់ទៀត..
    ផាំងៗៗ..
    សំឡេងលេចធ្លាយចេញពីកាណុងកាំភ្លើងប្រភេទអាវុធសង្គ្រាមនៅក្នុងបន្ទាយហ្វឹកហ្វឺនមានទាហានប្រមាណជាងមួយរយហាសិបនាក់ដែលឈរត្រៀបត្រានាំគ្នាសម្លឹងមើលបេក្ខជនដែលទើបនឹងដាក់សំណើរបំពេញបែបបថកាតព្វកិច្ចយោធា។ ចាប់កាន់កាំភ្លើងយ៉ាងស្ទាត់ជំនាញ បោះភាពប៉ិនប្រសប់បង្ហាញទស្សនីយ៍ភាពពិសេសដល់ពួកគេ មុនពេលលើកកាំភ្លើងបាញ់ប្រហារទៅលើផ្ទាំងស៊ីបម្តងមួយៗជាបន្តបន្ទាប់ប្រាកដទៅដោយទឹកមុខអង់អាចនិងក្រសែភ្នែកដ៏មុតស្រួច។ រាងកាយវាងវៃរហ័សរហួនឆ្លាស់ទីយ៉ាងលឿនបន្ទាប់ពីការឱ្យសញ្ញាពីចំណុចត្រូវវាយប្រហារ។
    ជុងហ្គុក រះគ្រាប់អស់មួយណាត់ រហ័សស៊កបញ្ចូលគ្រាប់បន្ថែមបន្តទៀត ការបាញ់បំបែកផ្ទាំងស៊ីបនេះ គេមានរយៈពេល ៣៥ នាទីក្នុងការកំណត់គោលដៅត្រូវបាញ់ឱ្យអស់ចំនួនមួយរយផ្ទាំងនិងបាញ់ឱ្យចំគំនូសសញ្ញារូបក្បាលមនុស្សដែលមានរួចជាស្រេចនៅក្នុងផ្ទាំងស៊ីបនោះមិនឱ្យភ្លាំងភ្លាត់។
    «ត្រឹមតែរយៈពេល ១៥ នាទីសោះគេបាញ់អស់ចូល ៧៦ ផ្ទាំង?» ទាហានម្នាក់លាន់មាត់ឧទានព្រមទាំងសម្លឹងមើលភាពឈ្លាសវៃរបស់គេយ៉ាងស្វាហាប់ក្នុងការផ្លាស់ទីតាំងគោលដៅនីមួយៗរហូតដល់ទីបំផុតគេក៏អាចបាញ់បំបែកផ្ទាំងស៊ីបអស់ចំនួនមួយរយផ្ទាំងក្នុងរយៈពេលត្រឹមតែ ២៥ នាទី។ 
    អ្នកកំលោះរូបស្រស់ទម្លាក់កាំភ្លើងចុះ មុនពេលបង្វែរខ្លួនដើរសំដៅចូលទៅរកបុរសចំណាស់ដែលឈរបង្ហាញឫកពាក្លាហានជាមួយនិងអំណាចអង់អាចរបស់គាត់។
    «លក្ខខណ្ឌទី៣ ខ្ញុំបានបញ្ចប់មុនលក្ខខណ្ឌ ទី១ និង ទី២ ហើយសប្តាហ៍ក្រោយខ្ញុំនឹងរៀបចំបណ្ណាការចូលស្តីដណ្តឹង ថេយ៉ុង តាមប្រពៃណី អញ្ជើញម្តាយឪពុករបស់ខ្ញុំចូលមកបំពេញមុខបំពេញមាត់នៅថ្ងៃភ្ជាប់ពាក្យរបស់ពួកយើងទាំងពីរនាក់ បន្ទាប់ពី ៣ ខែក្រោយមកខ្ញុំនឹងរៀបចំពិធីមង្គលការមិនឱ្យលោកពូបារម្ភទេ!» សម្តីប្រាកដប្រជារបស់នាយកំលោះធ្វើឱ្យបុរសចំណាស់ងក់ក្បាលព្រោះតែការទុកចិត្តបាន សម្រេចថាសំណើរទាំងអស់នេះឆ្លងផុតដំណាក់កាលសាកល្បងរួចរាល់អស់ហើយ។
    «សម្រេចតាមហ្នឹងទៅចុះ!»
    «បាទ!»
    •••
    «ចង់បានកូនប្រុសគេតស៊ូខ្លាំងដល់ថ្នាក់ហ្នឹងហ្ន៎!»
    «ប្រពន្ធស្រុកកូរ៉េពិបាកស្តីដណ្តឹងពិតមែន!» ថេយ៉ុង អស់សំណើចមុននឹងចាប់ក្រសោបថ្ពាល់ក្រពុំបុរសសង្ហារួចជំទើតជើងឡើងថើបមាត់នាយមួយខ្សឺត។
    «តែក៏អរគុណគ្រប់យ៉ាងព្រោះតែពាក្យថាស្រឡាញ់ដែរ!»
    «និយាយឱ្យពីរោះបន្តិចមក កំបុតដើមកំបុតចុងមិនចង់ស្តាប់ទេ!»
    «ហិហិ.. អូនស្រឡាញ់បង!»
    «បងក៏ស្រឡាញ់អូនដែរ..សឺត!»

  
   
   
    
   

   

   
  

?? ?????????? ????????? Love is satisfying ??Where stories live. Discover now