抖阴社区

                                    

    ៣ ឆ្នាំកន្លងផុតទៅ..
    រាល់បញ្ហាដោះស្រាយនៅពុំទាន់បញ្ចប់សព្វគ្រប់ ប៉ុន្តែសេដ្ឋកិច្ចក្នុងប្រទេសកូរ៉េខាងត្បូងអាចចរាចរណ៍ទៅមក ទាំងផ្នែកលក់ដូរបង្កើតអាជីវកម្មនានា និងមានសាលារៀនសម្រាប់បង្រៀនសិស្សក៏ដូចជាការងារតូចតាចដែលពលរដ្ឋអាចស្វែងរកប្រាក់កម្រៃបានតាមរយៈមធ្យោបាយរកស៊ីសុចរឹតផ្សេងៗបានដោយរលូន។ ងាកមកមើលពីទិដ្ឋភាពហាងក្រណាត់ឯណេះវិញហាក់មមាញឹកពីមួយថ្ងៃទៅមួយថ្ងៃ ដែលកំពុងតែលូតលាស់ល្អប្រសើរ។ ម្ចាស់អាជីវកម្មកំពុងដុតដៃដុតជើងលក់ដូរមិនដាច់ពេល ស្របពេលអតិថិជនចេញចូលផ្លាស់ប្តូរមុខប្លែកៗគួរឱ្យកត់សម្គាល់ជារៀងរាល់ពេលវេលា។
    «ហត់ណាស់!» ផ្អាកលក់ដូរបន្តិច ស្ត្រីចំណាស់ដាក់បង្គុយចុះ ចាប់កាន់ប៉ាន់តែមកចាក់តែក្រេបផ្សើមបំពង់.កបន្តិច។
    «ទិញអីយាយ!»
    «ទិញក្រណាត់សាច់សាទីន!»
    «ចាំភ្លែត អង្គុយចុះសិនម៉ោ!»
    «ហិហិចេះខ្លាំងណាស់!» ស្ត្រីចំណាស់វ័យខ្ទង់ ៦០ ឆ្នាំប្លាយម្នាក់លាន់មាត់ឧទានឡើង សម្លឹងមើលមាឌល្អិតតូចមានសាច់ទ្រលុកទ្រលន់ ធំធាត់មានព្រលឹងព្រលះ សម្បុរសស្គុសដៃជើងធំៗសុទ្ធតែសាច់។ ច្រកអាវវាលក្លៀកពណ៌ផ្ទៃមេឃ ខោសាច់ក្រណាត់យឺតជើងខ្លីត្រឹមក្បាលជង្គង់ពណ៌ពងមាន់ ស្បែកជើងផ្ទាត់ពណ៌ខ្មៅ រត់តេះតះៗធ្វើឱ្យសាច់ប៉ោងៗលើថ្ពាល់រលាក់ឌឹបដាក់ក្រហមព្រឿងៗគួរឱ្យក្នាញ់។
    «ម៉ាម៉ា លោកយាយខាងនោះទិញអី!»
    «លោកយាយទិញអីកូន?» ថេយ៉ុង បិទបញ្ជីក្រោកឡើងដោយទឹកមុខហេវហត់បន្តិច។
    «លោកយាយថាទិញក្រណាត់សាច់សាទីន!»
    «សួរលោកយាយទៅមើល៍គាត់យកក្រណាត់ប៉ុន្មានម៉ែត្រ?»
    «ថេអ៊េល ឱ្យលោកយាយមកដើររើសមើលពណ៌សិន!»
    «ឆ្លាតកូន ទៅៗអ៊ីចឹង!» ថេយ៉ុង តបចប់ឈរសើចកក្អឹកដាក់ម្តាយនិងស្ត្រីចំណាស់ខាងណោះ ចន ថេអ៊េល អាយុ ៣ ឆ្នាំសម្តីនិយាយរអិលឯណោះ រូតរះជួយលក់ជួយដូរសម្បើមណាស់ ចាប់តាំងពីព្រលឹមទល់រសៀលថ្ងៃត្រង់ ភ្ញៀវចេញចូលរដឹកពេញហាង គេតាមសួរអ្នកណាត្រូវការអី យកអី ហើយអាងជម្រាបម្តាយខាងណោះទាល់តែបែកញើសជោកថ្ពាល់រលាក់ទៅហើយ។
    «អាយុប៉ុន្មានហើយចៅ? មកជិតយាយតិចមើល៍!» ថេអ៊េល ញញិមញញែមដើរចូលទៅជិតស្ត្រីចំណាស់។
    «ឮយាយសួរឬអត់ម្តេចមិនឆ្លើយ!» លោកស្រី យេរីម បន្តឿនចៅប្រុសតូចច្រម៉ក់។
    «បាទ ថេអ៊េល អាយុ ៣ ឆ្នាំកន្លះ!» សំឡេងស្រួយលាន់រំពងឡើងដល់មនុស្សចាស់នាំគ្នាសើចក្អាកក្អាយក្នក់ក្នាញ់និងអាល្អិតតូចទាល់តែលូកដៃចាប់ក្រញិចក្បាលពោះនិងថ្ពាល់ ថេអ៊េល ម្នាក់ម្តងទូទាំងហាង។
    «សម្តីបានចឹងតើស ទើបលក់ដាច់ណាស់!»
    «បង្កើតមកមិនខាតទេ លោកយាយ.. ចេះទាំងជួយលក់ដូរ ពូកែទាំងហូបបានទៀត!»
    «មើលមាឌរបស់គេចុះធំដល់ហើយ ចង់តែចាប់យកទៅគេងឱបមួយយប់ទេ!» គាត់ថាចប់ឱនគ្រញិចថើប ថេអ៊េល ជាក្មេងដ៏គួរឱ្យស្រឡាញ់ មានអំណោយទានទៅណាមកណាមានតែអ្នកពោលពាក្យអាណិតស្រឡាញ់គ្រប់ៗគ្នា។ រើសក្រណាត់វេចខ្ចប់ស្បើយភ្ញៀវបានបន្តិច ដល់ម៉ោងបាយថ្ងៃត្រង់ល្មម យូរៗម្តងឃើញមានមនុស្សចេញចូលហាងមួយៗ ព្រោះជាចន្លោះម៉ោងពេលវេលាត្រូវសម្រាកពីការងារ។
    «ម៉ាម៉ា ពងទា!» ថេអ៊េល អង្គុយលើកៅអីក្បែរខ្លួន ថេយ៉ុង អង្រួនជើងងរង៉ក់ទាររកពងទាចៀនញ៉ាំជាមួយបាយដ្បិតជាអាហារដែលគេចូលចិត្តខ្លាំងជាងគេបំផុត។ រាងតូចអង្គុយបញ្ចុកបាយកូនប្រុសអស់ពីចាន ទើបបណ្តោយឱ្យគេទៅរត់លេងនៅឯខាងក្រៅ។
    «ជុងហ្គុក មានសរសេរសំបុត្រផ្ញើមកកូនទេ? មួយរយៈក្រោយនេះគេច្បាស់ជារវល់ខ្លាំងណាស់ហើយ ព្រោះមានកាតព្វកិច្ចបញ្ចប់ឆ្នាំយោធាអ៊ីចឹង?» លោកស្រី យេរីម ស្រាប់តែនឹកឃើញដល់រឿងនេះភ្លេចគិតឱ្យឈឹងទៅថា ជុងហ្គុក ខកខានសរសេរសំបុត្រផ្ញើមក ថេយ៉ុង អស់រយៈពេលមួយសប្តាហ៍ហើយ។
    «ប្រហែលមានន័យដូចជាអ្នកម៉ែមានប្រសាសន៍ហើយ គាត់រវល់ណាស់.. ខ្ញុំខានទទួលសំបុត្រពីគាត់ច្រើនថ្ងៃមកហើយ!»
    «ទ្រាំៗទៅកូនបន្តិចទៀតបានជួបជុំគ្នាវិញហើយ!» ថេយ៉ុង តែងនឹកនាដល់នាយស្ទើរតែដាច់ខ្យល់ស្លាប់ទៅហើយ។ ចាប់តាំងពី ថេអ៊េល កើតចេញមក ជុងហ្គុក រវល់មិនដកឃ្លាពីការងារទាល់តែសោះឡើយ។ មានពេលខ្លះត្រូវឡើងទៅព្រំដែនយាមកាមនៅទីនោះ ហើយពេលខ្លះទៀត កើតមានទំនាស់ឈានដល់ការផ្ទុះអាវុធជាមួយពួកខាងជើង។ បាញ់តតាំងស៊ីសាច់ហុតឈាមគ្នាពេលឮសូរដំណឹងនៃការផ្សព្វផ្សាយម្តងៗ ថេយ៉ុង តក់ស្លុតភ័យលស់អស់ព្រលឹងព្រលះដេកដើរបន់ព្រះសំពះទេវតាតំណក់ទឹកភ្នែកហូរដាបថ្ពាល់មិនលុះថ្ងៃ។ ថ្ងៃខ្លះនឹកគិតខ្វាយខ្វល់នឹកដល់ស្វាមីខ្លាំងពេកសូម្បីតែដេកក៏ពុំលក់ដែរក្រៅពីអារម្មណ៍ច្របូកច្របល់គេទប់អារម្មណ៍ចង់ចួបចង់ឱបរឹតប្តីមិនដែលដាច់មួយថ្ងៃណាទេ គ្រាន់តែគិតចប់រាងតូចប្រឹងលេបបាយទាំងទឹកភ្នែកហូររលីងរលោងអួលដើមកអនេក។
    «ហ៊ឹកៗម៉ាម៉ា..» ដាច់អារម្មណ៍ចេញពីភាពសោកសៅ ថេយ៉ុង និងម្តាយងើបមុខឡើងសម្លឹងមើលអាល្អិតតូចទ្រហោស្រែកយំពីនាយអាយណាមកស្លន់ស្លោរភិតភ័យទាល់តែស្លេកស្លាំងស្វាយមុខអស់។
    «អ្នកណាធ្វើអីកូន? មកនេះមក!» ថេយ៉ុង ទម្លាក់ស្លាបព្រាបាយចុះ ចាប់ទាញកូនប្រុសមកជូតទឹកភ្នែក មុននឹងលើក ថេអ៊េល ដាក់លើភ្លៅស្រឡូន។
    «ហ៊ឹកៗ..»
    «កូនឯងកើតអី នរណាវាយអ្ហេស?» គេភ័យទាល់តែស្លេកមុខអស់។
    «ពូៗនៅក្រៅនោះចាប់ពរចាប់ថើបកូន ហ៊ឹកៗ.. កូនខ្លាច ពូៗមានមាឌធំៗ!» ថេអ៊េល រៀបរាប់យំអណ្តឺតអណ្តក់ លូកដៃទៅឱបតោងក ថេយ៉ុង មិនព្រលែង រាងតូចចងចិញ្ចើមកោងឡើងខ្ជឹងរួចឱនថើបថ្ងាស ថេអ៊េល មុននឹងលើកពរអាល្អិតដើរចាកចេញមកខាងក្រៅ។
    «ពូណា នៅឯណា? ប្រាប់ម៉ាម៉ាមកមើល៍!»
    «នោះ.. ពូៗនោះឱបកូនអម្បាញ់មិញ!» អាល្អិតលើកដៃចង្អុលឡើង បុរសច្រកអាវយោធាមាឌឌាំង សើចស្ញេញកំឡុងពេលទាញអីវ៉ាន់ចេញពីគូទរថយន្ត។
    «ប្តីសំឡាញ់បងត្រលប់មកវិញហើយ!» ត្រេកអរខ្លាំងពេក ថេយ៉ុង ក្តោបកូនរត់លែងដឹងធ្ងន់លែងដឹងហត់ប្រឹងរត់សំដៅទៅរក ជុងហ្គុក នឹកដើមដង្ហើមដល់ភ្លែតពិតជាអាយុវែងខ្លាំងពិតមែន គេចង់តែស្រែកឱ្យបែកធរណីទេដ្បិតក្នុងបេះដូងសប្បាយចិត្តសែនសប្បាយចិត្ត។
    «ហ៊ឹកៗ អូននឹកណាស់!»
    «សឺត!» ជុងហ្គុក លូកដៃមកក្តោបកញ្ចឹងកប្រពន្ធ រួចឱនថើបមុខមាត់ ថេយ៉ុង គ្រប់ទីកន្លែង ផ្អែមល្ហែមនិងគ្នាអស់ចិត្ត កែវភ្នែកខ្មៅនិលក៏ចោលទៅសម្លឹងមើលផែនខ្នងតូចល្អិតឱបកភរិយាខ្លួនស្អិតពុំលែង។
    «ម៉ាម៉ា ថើបគាត់ធ្វើអី?»
    «ថើបមិនបានឬ?» ថេអ៊េល សម្លឹងមុខ ជុងហ្គុក ធ្វើភ្នែកឡិងឡង់ៗ រួចពោលដោយទឹកមុខរកតែយំ ដ្បិតនាយដុះពុកមាត់ខ្មៅជុក រង្វង់ភ្នែកខ្មៅដក់ ផ្ទៃមុខនាយកាចណាស់។
    «ពូក្បាលត្រងោល ខ្ពស់ មាឌធំ ខ្មៅហ្នឹងណាគេ? ថេអ៊េល ខ្លាចណាស់ម៉ាម៉ា!» អាល្អិតពេបមាត់ពេបក ស្ទើរយំស្ទើរសើច។
    «ខ្លាចអីឪខ្លួនឯងសោះហ្នឹង!» ថេយ៉ុង លើកដៃជូតទឹកភ្នែកឱ្យកូន ជុងហ្គុក ផ្ទុះសំណើចកក្អឹកហើយលាដៃទះបីដង។
    «មកតាមប៉ាមក..» ម្តងនេះ ថេអ៊េល លេបទឹកមាត់ក្អឹកៗ ហើយលូកដៃសន្សឹមៗចូលទៅតាម ជុងហ្គុក ព្រោះដូចជាធ្លាប់ស្គាល់ក្លិនកាយមួយនេះពីពេលមកអ៊ីចឹង។
    «ប៉ាប៉ា..»
    «ប៉ាកូនតើស ខ្លាចធ្វើអី? ខ្លាចក្បាលត្រងោលនេះអ្ហេស បន្តិចទៀតដុះសក់វិញហើយកុំខ្លាច!»
    «ហិហិបងនេះចំមែន សឺត.. នឹកខ្លាំងណាស់!» ថេយ៉ុង សើចក្អឹកៗរឹងពោះ រួចថើបថ្ពាល់ ជុងហ្គុក មួយខ្សឺតទៀតធ្វើឱ្យ ថេអ៊េល សើចញឹមៗបញ្ចេញថ្ពាល់ឡើងក្រហមព្រឿងៗក្តៅឧណ្ហៗដល់ ជុងហ្គុក ឆ្មក់ថើបថ្ពាល់កូនមួយខ្សឺតដែរ។
    «សឺត.. ខ្លាចប៉ាយំនោះយំ!»
    «ថេអ៊េល ខ្លាចក្បាលងោលៗនេះណាស់!» ថេអ៊េល និយាយចប់លើកដៃអង្អែលក្បាលឪពុក ជុងហ្គុក អស់សំណើចទើបឱនថើបគ្រញិចក្លៀកកូនប្រុសឱ្យសើចកាច់កសាច់ស្រង់រលាក់ខ្លួនរអឹកខាងមុខហាងក្រណាត់។
    «សប្បាយចិត្តណាស់ហ្ន៎ បានប៉ាវិលត្រលប់មករស់នៅជាមួយវិញ?» លោកស្រី យេរីម ញញិមខ្ជឹបពីចម្ងាយ ឃើញពួកគេមានក្តីសុខផ្លូវចិត្តរបស់គាត់ក៏ហាក់ធូរស្រាលជាងមុនឆ្ងាយ។
   

?? ?????????? ????????? Love is satisfying ??Where stories live. Discover now