រាត្រីនេះ..
ទ្រនិចនាឡិកាខ្លីចង្អុលចំខ្ទង់លេខ ៨:៣២ នាទីយប់ បន្ទាប់ពីបានបញ្ចប់ការងារហើយរួចរាល់ស្រេចបាច់សំឡេងអ៊ូអរតាំងពីក្បាលល្ងាចស្រាប់តែស្ងប់ស្ងាត់នៅសល់តែសំឡេងសត្វចង្រិតហាក់ស្រែកកំដរបរិយាកាសស្ងាត់ច្រៀបនាពេលរាត្រី។
«ហ៊ឹកៗ..»
«បងធ្វើអីកូន?» ខាងក្នុងបន្ទប់សម្រាកចាប់ផ្តើមឮមាត់់កមនុស្សជជែកគ្នា។
ថេអ៊េល គេងយំកិកកុកក្តាប់ដៃយ៉ាងណែនហើយគក់ខ្លាំងៗលើ.កដៃមាំមួនឱបរឹតខ្លួនប្រាណរបស់គេពីក្រោយយ៉ាងជាប់ពុំព្រលែង។
«ម៉ាម៉ា ថេអ៊េល ខឹងប៉ាប៉ា..»
«គ្រាន់តែប៉ាគេងឱបកូមផង ហេតុអ្វីកំណាញ់ខ្លួនម្លេ៉ះកូន?»
«ប៉ាប៉ាស្អុយស្រាណាស់!» ថេអ៊េល ងរង៉ក់ខឹងឡើងក្រហមមុខដូចម្ទេសទុំ។
«បងផឹកស្រាច្រើនពេកទេដឹង? ក្រែងបងដឹងហើយមែនទេថា ថេអ៊េល មិនចូលចិត្តស្រាទេ!» ថេយ៉ុង រាងម៉ូវចិត្តបន្តិចដែរ តែព្យាយាមលួងលោមកូនប្រុសកំពុងត្អូញត្អែរខ្លាំង។
«អាគេខំដាក់ខ្នើយឱបឃាំងអ្ហី នៅមកគេងឱបគេទៀត ថយមើល៍ ចេញទៅ ឱបអីឱបមេះៗ!» ថេអ៊េល ងើបខ្លួនអង្គុយឡើង ស្រែកចាចដល់ថ្នាក់ ថេយ៉ុង ប្រញាប់ប្រញាល់លើកដៃខ្ទប់ត្រចៀក ដ្បិតចាប់មានអារម្មណ៍ថាសំឡេងកូនធ្វើឱ្យត្រចៀករបស់ខ្លួនចាប់ផ្តើមហឹងឡើងរងុំទៅហើយ។
«ឱបតិចមិនបានឪកូនឯងសោះ!» ជុងហ្គុក ទះគូទ ថេអ៊េល មួយដៃផាច់។
«ស្អុយស្រាចង់ក្អួត.. ក្លិនដូចជ្រូក!»
«ធ្វើសរសៃឱ្យតិចមកវិលមុខណាស់!»
«ផឹកទៀតហូវ ផឹកហូវ ធ្វើហូវ តិចទៀតថ្លើមសល់ប៉ិន មេដៃ!»
«អូយចុកណាស់ ចុកក្នុងបេះដូងខ្លាំងណាស់!» រាងក្រាស់ក្លែងធ្វើជាចុកទ្រូង កាលបើត្រូវកូនស្តីបន្ទោស អ្នកជាប្រពន្ធខាងណោះអង្គុយសើចឱ្យកក្អឹក។
«តែឈឺក្រពះ ហូបបាយមិនបាន ចាំមើលឈឺដេកកន្ទេល ពិបាកគេ ពិបាកឯង!»
«ថេអ៊េល.. កូនឯងចេះរកនឹកពាក្យនិយាយមកពីណា? ប៉ាផឹកស្រាតិចតួច កូនកុំស្តីបន្ទោសឱ្យប៉ាអ៊ីចឹងអី បាបណាកូន..» ថេយ៉ុង ងាកទៅបិទភ្លើងគោម ហើយដាក់ខ្នងទម្រេតលើពូកទន់ល្មើយ រួចញញិមសម្លឹងមើលផ្ទៃមុខកំប្លង់ៗ បង្ហាញតាមរយៈចំណាំងផ្លាតពីពន្លឺចន្ទចរខ្ពស់ជ្រៀតជ្រែតចូលតាមចន្លោះបង្អួច។
«ម៉ាម៉ា អនុញ្ញាតឱ្យប៉ាផឹកស្រា ចុះពេលប៉ាឈឺ វាមិនល្អទេ ថេអ៊េល មិនចូលចិត្ត!»
«កូនបារម្ភពីប៉ាឬ?» ម្តងនេះ ជុងហ្គុក ជាអ្នកផ្តល់សំណួរ ថេអ៊េល ទម្លាក់ទឹកមុខស្រងូតស្រងាត់ចុះបន្តិច ហើយងក់ក្បាលផ្ងក់ៗញាប់ស្អេកបន្ថែម។
«អូហ៍ គួរឱ្យស្រឡាញ់ណាស់!» ជុងហ្គុក បន្ទាបសំឡេងផ្អែមល្ហែមយ៉ាងស្រទន់។
«ថេអ៊េល ខ្លាចប៉ាប៉ាឈឺ!» ថារួចច្រម៉ក់តូចឱនមុខទៅជិត បន្ទាប់ពីឪពុកចាប់គេថើបលើថ្ងាសមួយដង្ហើម។
«ខ្លាចប៉ាប៉ាឈឺ តែកូនមិនឱ្យប៉ាប៉ាឱបកូនផង បើឱបកូនទៅប៉ាបាត់ឈឺហើយ!»
«ប៉ាប៉ាក្តៅខ្លួន..» ថេអ៊េល លើកខ្នងដៃស្ទាបលើថ្ងាស ជុងហ្គុក រួចក៏ងាកទៅស្រវាចាប់យកកន្សែងមកកាន់។
«កូនឯងទៅណា?» កាលបើឃើញកូនតូចរូតរះចុះពីលើគ្រែ ថេយ៉ុង បែរជាស្ទុះវឹងឡើងសំឡេងបើកទឹកឈូរលាន់បន្លឺរំពងពេញបន្ទប់ ថេអ៊េល ស្រាប់តែវិលត្រលប់មកវិញជាមួយនិងកន្សែងផ្សើមត្រៀមពួតសម្ងួតទឹកឱ្យរាងស្ងួតបន្តិច។
«ជូតខ្លួនឱ្យប៉ា!» អាល្អិតឡើងមកលើគ្រែវិញហើយចាប់យកកន្សែងទៅជូតសម្អាតរឿយៗលើមុខមាត់និងដៃជើងរបស់ឪពុក។
«ថេអ៊េល មិនចង់ឃើញប៉ាឈឺទេ ថេអ៊េល ចង់ឃើញប៉ារស់នៅជាមួយម៉ាម៉ានិងកូនឱ្យបានយូរអង្វែង កុំឈឺ កុំពិបាក សូមឱ្យលោកតាលោកយាយ ប៉ាប៉ា ម៉ាម៉ា អាយុវែងដល់ ១០០ ឆ្នាំ!» បញ្ចប់សម្តី ថេអ៊េល លើកដៃសំពះមេឃឆក់យកស្នាមញញិមបរិសុទ្ធមនុស្សចាស់ទាំងពីរឱ្យភ្ញោចស្នាមញញិមសប្បាយចិត្តឥតគណនា។
«សឺត! សូមឱ្យកូនអាយុវែងដូចគ្នាណា!» ច្រម៉ក់តូចទទួលយកភាពថ្នាក់ថ្នមដោយអារម្មណ៍កក់ក្តៅបំផុត សំឡេងជជែកគ្នាក្នុងបន្ទប់ចាប់ផ្តើមស្ងប់ស្ងាត់សល់តែបរិយាកាសកណ្តោចកណ្តែងក្នុងរាត្រីចរមួយនេះ។
...
ថ្ងៃថ្មីចាប់បដិសន្ធិឡើងក្នុងតួវិមានទាំងមូលប្រជុំទៅដោយអ្នកចូលរួមមកពីគ្រប់ស្ថាប័នផ្សេងៗគ្នាុ។ បណ្តារអ្នកមុខអ្នកការ មន្ត្រីរាជការ និងគ្រូបង្រៀនរួមមានបុគ្គលមានកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងសង្គម អញ្ជើញចូលរួមក្នុងកម្មវិធីបង្ហាញមុខមាត់សាទរដល់ម្ចាស់វង្សត្រកូលអ្នកអភិជនក្នុងនាមជាភ្ញៀវបានផ្តល់កិត្តិយសយ៉ាងហ៊ឹកហ៊ាក់គគ្រឹកគគ្រេងឥតធម្មតា។
«សូមអញ្ជើញ!» ជុងហ្គុក ស្ថិតក្នុងឈុតថាក់ស៊ីដូពណ៌ទឹកដោះគោ បង្ហាញអាកប្បកិរិយាគោរពរមទម្យក្នុងនាមជាម្ចាស់កម្មវិធីសំដែងទឹកមុខមានសេចក្តីសោមនស្សរីករាយបណ្តើរភរិយាដួងចិត្តញញិមញញែមបិទមាត់ពុំជិត។
«សូមជម្រាបសួរ.. សូមអញ្ជើញអ្នកនាង..!» ថេយ៉ុង ប្រហើរទឹកដមសំឡេងផ្អែមស្រទន់ស្វាគមន៍ទៅកាន់នារីឆោមស្រស់ស្អាតក្នុងឈុតប្រណីតពណ៌កុលាបស្រស់បង្អួតគ្រឿងអលង្ការចែងចាំងស្រោចតួខ្លួនប្រាណលម្អក្រែមម្សៅក្រាស់ឃ្មឹកបបូរមាត់ក្រហមឆើតឆាយរោមភ្នែកវែងងរពើត។
អ៊ុន សេរីន ជាមនុស្សស្រីមកពីវង្សត្រកូលអ្នកខ្ពង់ខ្ពស់ ជាកូនលោកនាយករដ្ឋមន្ត្រីលំដាប់ប្រទេស។ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងនាមជាភ្ញៀវជាពិសេស ក្រសែភ្នែកភ្ញាក់ផ្អើលរាប់រយគូត្របាញ់មករកនាង។ ខណៈស្រីស្រស់ឆោមឆើតបង្អួតស្នាមញញិមលើបបូរមាត់ក្រពុំស្រស់ កែវភ្នែកនាងប្រែជាមានពន្លឺស្រទន់ចម្លែក ពេលរេនេត្រាថ្លានិលសម្លឹងចំភ័ក្ត្រនាយឯណោះដោយទឹកមុខញាប់ញ័រពោរពេញទៅដោយភាពរួសរាយរាក់ទាក់ចែកមិនដាច់។
«ជម្រាបសួរ..» ស្ងាត់មកជាយូរបន្ទាប់មក សេរីន ទើបដាច់ចិត្តបង្ហាញការគួរសមត្រលប់ទៅកាន់ ជុងហ្គុក ហាក់មិនខ្វល់ខ្វាយពីការគោរពអញ្ជើញរបស់ ថេយ៉ុង ដែលកំពុងឈរសម្លឹងផ្ទៃមុខផុសត្រដែតដោយម្សៅក្រាស់ឃ្មឹកក្នុងខ្សែភ្នែកគ្មានពន្លឺ។
«អញ្ជើញអ្នកនាងចូលទៅខាងក្នុង!» ជុងហ្គុក ដកខ្លួនចេញពីគំនូសដែលខ្លួនឈរឈមនិងវត្តមានរបស់ភរិយារួចក៏បន្តនាំដំណើរ សេរីន ណែនាំនាងទៅរកកន្លែងគួរសម។
«បងថេយ៍.. បងថេយ៍!» ថេលី ហៅ ថេយ៉ុង ចំនូនពីរដង កាត់ភាពភ្លឹកភ្លាំងមិនបានផល នាងលូកដៃវឹបទៅចាប់អង្រួនកាយតូចស្រឡូនក្នុងភាពស្មិងស្មាធិ៍ហាក់គ្មានព្រលឹងព្រលះក្នុងខ្លួនខាងណោះ។
«មានការអី ថេលី?» ថេយ៉ុង សម្រួលចិត្តក្រឡេកមកវាចាផ្តោះផ្តងនិងនាងច្រម៉ក់។
«អ្នកម៉ែអញ្ជើញបងឱ្យចូលទៅខាងក្នុង.. បងមិនស្រួលខ្លួនមែនទេ? ចង់ហូបទឹកខ្ញីទេ?»
«មិនអីទេ ថេលី នៅមើលការខុសត្រូវទីនេះជំនួសបងផង!»
«ចាស៎!» រាងតូចបែរខ្លួនបោះដំណើរល្វត់ល្វន់ចាកចេញទៅលឿនស្លេវ អារម្មណ៍ចាប់ច្របូលច្របល់ចម្លែកចិត្តឥតឧបមា ដល់មានអារម្មណ៍ថាផ្ទៃមុខរបស់ខ្លួនចាប់ផ្តើមស្ពឹកធ្ងន់ទៅៗរកថាមិនត្រូវ។

YOU ARE READING
?? ?????????? ????????? Love is satisfying ??
Fanfiction?????????????????????? (1970)
?????????????????????????????
Start from the beginning