លេខាម៉ាហ្វៀ - Season 2

By Useless_iris

59.7K 2.1K 23

" នាងធ្លាប់ជាមនុស្សដែលយើងស្រលាញ់ ធ្លាប់ជាកូនបំណុលសំណព្វរបស់យើង តែនាងល្ងង់មិនក្តោបក្តាប់ឪកាសនោះអោយជាប់! ធ្វើអោ... More

ើរង
ាċ២.
ភាគ ៣.
ភាគ ៤
ភាគ ៥.
ភាគ ៦.
ភាគ ៧.
ភាគ ៨.
ភាគ ៩.
ភាគ ១០.
ភាគ ១១.
ភាគ ១២.
ភាគ ១៣.
ភាគ ១៤.
ភាគ ១៥.
ភាគ ១៦.
ភាគ ១៧.
ភាគ ១៨.
ភាគ ១៩.
ភាគ ២០.
ភាគ ២១.
ភាគ ២២.
ភាគ ២៣.
ាបប់

ភាគ ២៤.

2.2K 90 0
By Useless_iris

#លេខាម៉ាហ្វៀ [Season II]
ជុងហ្គុក មេដឌីសាន់ X ស្កាយឡាណា រ៉ាឡូស្ទេ
#ភាគ២៤.

-ថ្ងៃថ្មី

ព្រឹកព្រលឹមថ្ងៃនេះមេឃស្រឡះល្អណាស់ ហើយវាក៏អាចនឹងជាថ្ងៃពិសេសបំផុតសម្រាប់នាយកំលោះខាងនេះដូចគ្នា , ជុងហ្គុកងើបចុះមកខាងក្រោម រៀបនឹងទៅធ្វើការដូចរាល់ដងតែរបស់មួយដែលនៅលើតុស្រាប់តែធ្វើអោយនាយឈប់ធ្មឹង ភ្ញាក់ផ្អើលដល់ថ្នាក់លើកដៃខ្ទប់មាត់ ទឹកភ្នែកនៃភាពអររំភើបក៏ហូរមកភ្លាមៗ។

« អួយ » បែរមកខាងក្រោយខ្នងឯនេះ នាយបានឃើញឡាណាភ្លាម នាយក៏ទាញនាងមកអោបដោយក្តីរំភើបពេញទី តាមពិតទៅគេរំភើបដល់យំដោយសារតែបានឃើញនំខេកនៅលើតុនេះឯង ហើយគេក៏ដឹងច្បាស់ថាជាស្នាដៃរបស់ឡាណាតែម្តង! នំខេកដែលគេចូលចិត្តនាងនៅតែធ្វើវាបានស្អាតដដែល។
« អរគុណៗៗៗ អរគុណសម្រាប់នំខេកមួយនេះ! បងអរគុណខ្លាំងពិតមែន! » នាយសង្ហារអោបនាងយ៉ាងណែន មិនព្រមលែងសោះ , ឡាណាក៏ញញឹមបន្តិច តែក៏ទម្លាក់ទឹកមុខជាស្មើវិញមុននឹងរើខ្លួនចេញពីគេ ទៅលើកកូនទាំងពីរមកបីជាប់ដៃវិញ។
« ឈប់សិន! បងអាចសុំកាដូមួយបានទេ? » មួយប្រយោគនេះបន្លឺឡើង រាងស្តើងក៏ឈប់ពិតមែន! នាងមិននិយាយច្រើនតែក៏ងក់ក្បាលស្រាលៗបញ្ជាក់ថានាងយល់ព្រមនឹងស្តាប់ពីបំណងរបស់គេនោះ។
« បងអាចសុំអូនត្រឡប់មកវិញបានទេ? កាដូដែលបងចាំអស់មួយឆ្នាំមកហើយ! បានទេឡាណា? បងលុតជង្គង់ក៏បានដែរ! » មិននិយាយតែមាត់ ជុងហ្គុកពិតជាលុតជង្គង់នៅនឹងមុខនាងពិតមែន , ស្កាយឡាណាក្តាប់មាត់សម្លឹងគេបន្តិច មុននឹងជ្រឹមចិញ្ចើមសម្លឹងមុខគេបំណងគិតពីពាក្យរបស់គេនេះផង។
« ចង់បានខ្ញុំត្រឡប់ទៅវិញ ទាល់តែលោកព្រមបោកខោអាវអោយកូនមួយខែពេញ , បោសជូតផ្ទះ និយាយទៅគឺធ្វើការផ្ទះគ្រប់សព្វមួយថ្ងៃពេញ ហើយលុយដែលបានមកពីក្រុមហ៊ុនទាំងប៉ុន្មានត្រូវអោយខ្ញុំជាអ្នកកាន់! » ឡាណានិយាយឡើងដោយមុខប្រកាដប្រជាមិនលេងសើច ដល់ថ្នាក់រាងក្រាស់ស្ទុះងើបឡើង នាំអោយនាងត្រូវភ្ញាក់ព្រើតនឹងគេជាថ្មី។
« បាទ! អូនសម្លាញ់! បងព្រមគ្រប់យ៉ាងអោយតែអូនឈប់ខឹងបង-
« ហើយមួយទៀត! បង្រៀនខ្ញុំបាញ់កាំភ្លើង! »
« ចង់ចេះបាញ់កាំភ្លើងធ្វើអី? » បានឮនាងដាក់សំណើរក្រោយនេះមកគេក៏ភាំង ព្រោះចម្លែកពិតមែនដែលនៅសុខៗនាងចង់ចេះបាញ់កាំភ្លើងអីបែបនេះ។
« ទុកបាញ់អ្នកខ្លះពេលបែកកម្មដ្ឋាន បិសាចចូលសន្ធិតឆ្កួតឡប់ដូចមុនទៀត » ឮនាងនិយាយបែបនេះគេក៏សើចឡើង ដោយស្នាមញញឹមស្រស់បំផុត គេខានញញឹមបែបនេះមួយឆ្នាំជាងទៅហើយ ព្រះក៏ចេះអាណិតគេខ្លះដែរ។
« ចា៎ អូនសម្លាញ់! »
« ខ្ទើយយយយយ » បានឮគេឆ្លើយសព្វនាម ចា៎ នេះហើយនាងក៏បែរមកខាំមាត់សម្លក់គេ ខឹងមួយពព្រិចភ្នែកដែលគេបានដៃឌឺនាងភ្លាមបែបនេះ។
« ចា៎ខ្ទើយមែនតើស ខ្ទើយឡើងធ្វើអោយអ្នកខ្លះពរកូន 2-3 នាក់ក្នុងពេលតែមួយ... »
« អាចង្រៃ! ចេញ! កុំប៉ះអញ! » បានឮពាក្យឌឺដងរបស់គេហើយ នាងក៏រើចេញពីការអោបក្រសោបរបស់គេតែម្តង! នាងស្អប់គេបំផុតហើយរឿងឌឺដងញ៉ោះនាងមិនឈប់នេះ ឌឺតាំងពីក្លាយជាលេខាដល់ក្លាយជាប្រពន្ធ , គេយំសឹងតែអស់ទឹកភ្នែកពីខ្លួនហើយនៅមិនរៀងចាលទៀត។
« ទៅធ្វើលេខារបស់បងវិញទេ? មិនបាច់ធ្វើការដូចមុនក៏បានដែរ ត្រឹមតែទៅអង្គុយអោយបងមើលមុខក៏បាន...
« លេខាធម្មតាឬលេខាម៉ាហ្វៀ? »
« លេខាក្នុងបេះដូងបង! »

#សូមរងចាំតាមដានភាគបញ្ចប់

ឮពាក្យលេខាម៉ាហ្វៀហើយចត់បាយហ្មង-,-

Continue Reading

You'll Also Like

16.7K 563 82
ជារដូវកាលទីមួយក្នុង ស៊េរី : ម្ចាស់ស្នេហ៍កំណាច ( Bad romance ) 💘 ដែលពិពណ៌នាពីពន្លកជីវិតនឹងស្នេហានៃកូនៗរបស់កម្លោះអ្នកជំនួញ ម៉ាហ្វៀ ទាំង 7 នាក់ដែលរកបាន...
186K 3.1K 41
Weaning ⚠️ 19+ ប្រភេទប្រឡោមលោកក្ដៅរោលរាលមានឈុតលើគ្រែនិងពាក្យសម្ដីលើសលួសជាច្រើនសូមអានដោយការទទួលខុសត្រូវខ្ពស់។ ____ ត្រេល័រ រឿងរ៉ាវគ្រប់យ៉ាងកើតចេញពីក្ម...
51.8K 735 31
ខ្សែររឿងជីវិតនិយាយពីក្មេងស្រីម្នាក់ដែលមិនដឹងអ្វីត្រូវតួប្រុសយកមកសងសឹកជំនួសឪពុករបស់នាង ដែលបានសម្លាប់គ្រួសារគេកាលពី20 ឆ្នាំមុនយ៉ាងឃោឃៅ ហើយថែមទាំងរំលោពម...
205K 5.3K 36
ព្រោះខ្ញុំស្រឡាញ់ពូ ទើបខ្ញុំព្រមស្តាប់តាមពូគ្រប់យ៉ាង!!!